21: ទទួលស្គាល់អារម្មណ៍

80 4 0
                                        

ពេលល្ងាចក៏មកដល់ណាមជូនក៏បន្តមកយករាងតូចតាមធម្មតាដដែរ

" ចង់ញ៉ាំអីជាពិសេសដែរទេ " នាយសួយមកកាន់រាងតូច

" អត់ទេគឺខ្ញុំចង់សម្រកមានអារម្មណ៍ថាហត់ៗមិចមិនដឹង "

" អ៊ឹមមិនអីទេចឹង "

" បងណាមជូនគឺខានស្អែខ្ញុំត្រូវទៅជប៉ុព្រោះមានការងារជាបន្តបន្ទាប់ "

" ប៉ុន្តែក្រែងថាពួកយើងទៅមើលខោអាវរៀបកាលមិនចឹងហេ "

" ក្រែងខ្ញុំប្រាប់ហើយមិនចឹងហេសថាខ្ញុំរវល់ "រាងតូចប្រែជាស្រែកឲ្យណាមជូនទាំងដែលគេមិនដែលស្រែដាក់នាយពីមុនមកទេ

" ឲ្យបងសុំទោសដែលនៅតែសួរ "

" រឿងនោះចាំខ្ញុំមកវិញចាំពួកយើងគិតម្ដងទៀតណាមួយខ្ញុំមិនទាន់ប្រាប់ម៉ាក់នៅឡើយទេ "

  ណាមជូនដែលកុំពុងបើកឡានក៏លួចសម្លឹងមើលមុខរាងតូចបន្តិច

...............

មកដល់ផ្ទះភ្លាមរាងតូចក៍ស្រវេស្រវ៉ាទៅរកអ្វីញាំនៅក្នុងផ្ទះបាយ

" កូនមិនទាន់ញាំអីទេហេស " ម៉ាក់របស់គេក៏ចម្លែកចិត្តព្រោះរាងតូចតែងតែញាំអីនៅខាងក្រៅឲ្យតែចេញពីធ្វើការ

" គឺមិនថ្ងៃនេះខ្ញុំមានអារម្មណ៍ប្លែកៗម្ដងមិនឃ្លានម្ដងក៏ឃ្លាន " រាងតូចរៀបរាប់ទាំងឆ្ងល់ៗ

" ប្រហែលមកពីធ្វើការងារច្រើនពេកហើយចឹងខំញ៉ាំឲ្យច្រើនទៅ "

" បាទ ម៉ាក់និយាយចឹងខ្ញុំត្រូវទៅជប៉ុនជាមួយនៅអ្នកប្រុស "

" ហើយទៅប៉ុន្មានថ្ងៃមកវិញ "

" ប្រហែលជា2អាទិត្យម៉ាក់ "

" អឺទៅក៏ទៅចុះ ត្រូវចេះថែខ្លួនដឹងទេមិនត្រូវចេះតែធ្វើការមួយមុខទេ "

" កូនដឹងហើយម៉ាក់ " រាងតូចញញឹមតិចៗ

   មិនយូរប៉ុន្មានមួយប្រព្រឹចភ្នែកក៏ដល់ថ្ងៃឡើងយន្តហោះ

" ចៅហ្វាយក៏ខ្ញុំសុំទៅបន្ទាប់ទឹកបន្តិច " ស៊ុនហេ

" អឹមប្រញាប់មកវិញ " នាយឆ្លើយហីៗតាមរឹកពាខ្លួន

តម្រូវការស្នេហ៍តម្រូវការបេះដូងWhere stories live. Discover now