Episode 54:កុហក

Börja om från början
                                    

<បុិនអន់ចិត្តនឹង ចាប់អុកបាក់គ្រែអ្នកជម្ងឺអីឡូវនឹង បងពេញចិត្ត ពេញចិត្តខ្លាំងណាស់>

<ហឹស!~ អត់អំណោយទាន> រកធ្វើមុខស្អុយមិនបានប៉ុន្មានវិលក៏ត្រូវសើចវិញ, បើសម្ដីនាយចេញមកទាំងកាកៗបែបនេះក៏គេទប់យ៉ាងមិច?
   _____
  //ម៉ោង8:00នាទីយប់!

<ថេយ៍ហា៌! បងទៅក្រៅមួយភ្លែតណា៎>
<ទៅណា?>

<ទៅយកឯកសារពីក្រុមហ៊ុនមកធ្វើ ព្រោះព្រឹកមិញបងនៅជាមួយអូនមួយល្ងាច វាច្បាស់ជាគដូចភ្នំហើយ>

<..កុំទៅយូរពេកណា៎!>
<បាទ~..សឺត!~ បងទៅហើយណា៌បន្តិចទៀតមកវិញ> នាយដើរចូលទៅថើបថ្ពាល់រាងតូចមួយដង្ហើម មុននឹងចាកចេញទៅ។
    ....
   ងុឺត!~
មួយសន្ទុះក្រោយឡានក៏ឈប់ ឈប់មែន តែមិនមែននៅមុខក្រុមហ៊ុនគឺនៅមុខផ្ទះរបស់សុីអ៊ុន។

<វ៉ាវ~ សង្សារអ្នកណាក៏ស្អាតម្ល៉េះ?..សូមថើបបន្តិចមកនឹកណាស់..សឺត!~> គ្រាន់តែឃើញនាងក្រមុំដើរចេញមកពីផ្ទះនាយរហ័សប្រើថ្វីមាត់លើកសរសើរទាក់ចិត្ត មុននឹងត្រដាងដៃឡើងចូលទៅអោបអោនថើបថ្ពាល់មួយប៉ក់។

<ហឹស!~ ធ្វើដូចជាកូនក្មេង លែងអូនបានហើយ>

<អត់ទេ នឹកណាស់សូមអោបឲបាត់នឹកបន្តិចមក> គេមិនត្រឹមតែស្រដីប្រើចរឹកកូនក្មេងផ្ដេកក្បាលលើស្មារបស់សុីអ៊ុន។

<ហិហិ~ បានហើយឈប់លេងទៅ អូនឃ្លានហើយសឹងដាច់ពោះទៅហើយ>
<សូមទោសៗ> បន្ទាប់ពីញ៉េះញ៉ោះគ្នាអស់ចិត្តអ្នកទាំងពីរក៏ឡើងឡានចេញទៅ។ នឹងហើយទៅយកឯកសារ ឯកសារគេលែងទុកនៅក្រុមហ៊ុនហើយ គឺតុនៅ ភោជនីយដ្ឋានម្ដង។
  |កាត់|
<អេ៌! អេលី-អេលី..ឯងមើលនោះ គឺលោកចនតើ> ខេត
<មែនតើ..អៅ! ចុះនាងស្រីម្នាក់នោះជាអ្នកណាស្និតស្នាលម្ល៉េះ?> Alima
<ស្អិតបេះមិនចេញបែបនេះ ស្រីកំណាន់ច្បាស់ណាស់ឯង>
<ចុះប្រពន្ធគេ?>
<ល្ងើណាស់ ច្បាស់ជាមិនដឹងហើយ..អ្នកណាទៅចិត្តព្រះចែកប្ដីគ្នាប្រើ?> ខេត
<ហឹស!~ >
<ឯងធ្វើអីអេលី?>
<គឺថតទុក យកទៅឲគីម ថេយ៉ុងមើលក្អួតឈាមស្លាប់នឹងហើយ!..ចាំមើលមាត់ខ្លាំងបានប៉ុណ្ណាទៀត?> អេលីលើកទូរស័ព្ទចុចថតយកមិនសំចៃដៃ ដែលនាងអង្គុយនៅជ្រុងម្ខាងជាមួយខេត។
    //ម៉ោង12រំលងអាទ្រាត ថេយ៉ុងនៅអង្គុយចាំផ្លូវនាយម៉ង់ៗសម្លឹងមើលតែទ្វារ គេប្រាប់ថាទៅយកឯកសារមួយភ្លែតនឹងមកវិញ តែនេះម៉ោង12ជ្រេទៅហើយ, ខលក៏មិនលើកផ្ញើរសារក៏មិនចូល។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Där berättelser lever. Upptäck nu