Episode51:ព្រោះអូនជាមនុស្សរំអួយដូចសម្ដីបង

Start from the beginning
                                    

<ថេយ៍ អូនញុាំបាយហើយរឺនៅ?> ជុងហ្គុកទាញទ្វារបិទវិញសន្សឹមមុននឹងដើរតម្រង់មករកថេយ៍ ដោយក្នុងដៃក៏មាននៅបាច់ផ្កាកុលាបមួយរយទងដូចគ្នា, ទាយមិនឲចេះខុសច្បាស់ជាមកលួង!

<អ-អត់ទេ> រាងតូចឆ្លើយទាំងមិនបានសម្លឹងនាយត្រឹមអង្គុយអោនមុខសំយ៉ុងជើងចុះ កេះក្រចកដៃរបស់ខ្លួន។

<អូនចង់ញុាំអីចាំបងទៅធ្វើឲ្យអូន> គេថ្នមសម្លេងជាងមុនស្រដីដោយសម្ដីទន់ភ្លន់ គួបផ្សំមិនហ៊ានលើកដៃទៅប៉ះថេយ៍ឡើយ, អាចថាខ្លាចគេមិនឲប៉ះដែរ។

<...> គេមិនមាត់ត្រឹមក្រវីក្បាលតិចៗជាការបញ្ជាក់។ ជុងហ្គុកសម្លឹងមើលប្រពន្ធមិនដាក់ភ្នែក ក្នុងចិត្តគំនិតគិតពីកំហុសដែលបានស្ដីថាឲប្រពន្ធខ្លាំងៗ។

<ថេយ៍អត់ស្រួលខ្លួនមែនទេ? អូនកើតអីប្រាប់បងបានទេ?> នាយដឹងថាគេខូចចិត្ត ប៉ុន្តែឲធ្វើដូចម្ដេចដើម្បីលួងលោម? មានតែដាក់បាច់ផ្កាលើតុសិន មុននឹងដាក់បង្គុយក្បែររាងតូច លើកដៃទៅប៉ះប្រអប់ដៃរបស់គេ។

<...> គ្មានការឆ្លើយតប សូម្បីតែមុខនាយក៏គេមិនសម្លឹងមើលដែរ។

<សូមទោស> សូមទោស! សូមទោសទៀតហើយ! គ្រាន់តែលឺពាក្យសូមទោសក៏គេដឹងបាត់ទៅហើយថានាយគ្រាន់តែដឹងកំហុសមួយឆាវ។

<...> ស្ងាត់!
<ប-បងសូមទោស សូមទោសដែលធ្វើឲអូនខូចចិត្ត> គេចេញពីលើគ្រែ មុននឹងលុតជង្គង់ចុះពីមុខរាងតូច លើកដៃទៅប៉ះភ្លៅអ្នកជាភរិយា។ ថេយ៍សន្សឹមងើបមុខឡើងតិចៗសម្លឹងចំនាយមិនដាក់ភ្នែក..ហើយក៏..

ទឹកសន្សើមចាប់ផ្ដើមជ្រៀតចេញពីផែនថ្ពាល់សារជាថ្មី។

<..បើបងឈប់ស្រឡាញ់អូ-អូនបងប្រាប់អូន កុំបាច់លាក់លៀមអ្វី~> ថេយ៍ហើបមាត់សួរសំណួរដ៏ឈឺចាប់ទៅកាន់នាយដែលមិនមែនជាពាក្យលែងសើច បបូរមាត់ញ័រ ខ្សឹបខ្សួលក្នុងទ្រូងស្ងាត់ៗម្នាក់ឯង។

<ទេ បងស្រឡាញ់ថេយ៍ ស្រឡាញ់ខ្លាំងណាស់ បងរស់មិនកើតឡើយបើគ្មានថេយ៍..មកពីទង្វើរឆ្កួតឡប់របស់បងនោះមែនទេ? បងសូមទោស បងសូមទោសអូនមួយមុឺនមួយសែនដង សូមកុំគិតបែបនេះអី> លឺសំណួរនេះរហ័សឲនាយរៀបរាប់ស្ទើរតែបែកអូរ គេងើបឈរឡើងអង្គុយមក្បែរថេយ៍ ចូលទៅអោបកាយតូចជាប់ក្នុងផែនទ្រូង។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now