Episode 49:ខ្ញុំមិនស្អាតទេ

Start from the beginning
                                    

<..តាមតែបងគិត> គេស្ងាត់បន្តិចមុនដកដង្ហើមធំ ព្រោះបើស្ដាប់សម្លេងនាយដូចមិនសប្បាយចិត្តទេ ប្រហែលជានៅខឹងគេកាលពីព្រឹកមិញ។

<ពេលនេះបងនៅឯណា៎?> កុំឲថានិយាយគ្នារកតែសម្ដីតូចសម្ដីធំ អីឡូវគេបង្វែរសាច់រឿងនិយាយម្ដង។

"នៅផ្ទះ" គេឆ្លើយដោយមិនស្ទាក់ស្ទើរក្នុងពាក្យសម្ដីពីរម៉ាត់ដែលជាពាក្យកុហក។

"បងញុាំប*.."
<បានហើយ ប៉ុន្នឹងចុះបងរវល់> ហេតុថាឃើញសុីអ៊ុនដើរមកទៅហើយ នាយក៏មិនចាំយូរចុចបិទទូរស័ព្ទបាត់។

<ហឺយ!~> រាងតូចត្រឹមអង្គុយសម្លឹងមើលទូរស័ព្ទទាំងមុខស្រពោន ព្រោះនិយាយគ្នាមិនទាន់ដឹងក្បាលកន្ទុយផងគេចុចបិទបាត់, មិនដឹងថាមកដើរលេងឲសប្បាយចិត្តក៏មកអង្គុយគិតពីប្ដីនៅឯផ្ទះនោះទេ?
    |កាត់|
  #2ថ្ងៃក្រោយ! ដូចតែសព្វដងចឹងថេយ៍នៅជេជូ ចំណែកនាយនៅសេអ៊ូល ល្ងាចឡើងមិនទាន់ណាត់កូនក្រមុំគេទៅបាយនៅហាងពេលល្ងាចរាល់ថ្ងៃ បើថានិយាយទូរស័ព្ទជាមួយប្រពន្ធវិញរកតែពីឈ្លោះ។

    ក្រឡេកមកមើលរាងតូចឯនេះ ពេលព្រឹកនៅក្បែរឆ្នេរសមុទ្រពិតជាស្រស់ស្រាយណាស់ ខ្យល់បក់រវិចៗនាំឲអារម្មណ៍គេដើរបណ្ដើរចិត្តអន្លង់អន្លូច នឹកអនុស្សាវរីយ៍ជាមួយរាងក្រាស់ កាលពីរៀបការនឹងគ្នាដំបូង..

<ហឹស! ពេលនោះបងល្អណាស់ ល្អនឹងអូនគ្រប់យ៉ាង បងខ្លាចអូន! ស្ដាប់អូន! ចាំលួងលោមអូនជូតទឹកភ្នែកឲអូន..ប៉ុន្តែអីឡូវនេះ..> អីឡូវនេះគេមិនដូចពីមុនប្ដូរចរឹកពាក់កណ្ដាលដែរ គេមានអារម្មណ៍ថានាយកាចសោះកក្រោះខ្លះៗ តែមិនអីទេ ប្រហែលជាគេហត់នឿយនឹងការងារ។

<ថេយ៍!~> ភ្លាមៗសម្លេងបុរសម្នាក់ក៏ហៅរាងតូចឡើង បណ្ដាលឲថេយ៍រហ័សងាកទៅរកម្ចាស់សម្លេងយ៉ាងលឿន។

<ប៊ូយ៉ុនទេហេ៎!..មានអ្វីរឺ?> ប៊ូយ៉ុនគឺជាមនុស្សថ្មីដែលរាងតូចស្គាល់នៅជេជូនេះ នាយជាម្ចាស់រីស៊តដែលគេនៅនេះឯង, ម្យ៉ាងស្គាល់គ្នាបានលឿនព្រោះនាយជាមិត្តឈូយីម។

<កើតអី មកដើរតែម្នាក់ឯងចឹង?>
<គ្មានអីទេ គ្រាន់តែឃើញអាកាសធាតុថ្ងៃនេះស្អាតប្លែក>

<ហឹម ស្អាតមែនតើ..ប៉ុន្តែស្អាតនៅចាញ់មនុស្សម្នាក់> នាយកម្លោះសម្លឹងមើលមេឃ មុននឹងសម្លឹងមើលមុខថេយ៍ឆ្លាស់គ្នា។

<អ្នកណាគេ?>
<គឺថេយ៍> នាយញញឹមស្រស់ទៅកាន់រាងតូចឆ្លើយដោយមិនទាក់ទើពីការលើកសរសើរសម្រស់មនុស្សចំពោះមុខនេះ, ត្រូវហើយថេយ៍ស្អាត..ស្អាតណាស់ក្នុងក្រសែរភ្នែកនាយ ពេលឃើញដំបូងគេស្ទើរតែលិចលង់ចូលក្នុងសម្រស់នេះទៅហើយ ពិសេសគឺកែវភ្នែករបស់គេទាំងគូ។

<ខ្ញុំមិនស្អាតទេ> ត្រូវហើយគេមិនស្អាតទេ ព្រោះគេគិតថាបើគេស្អាតមែន នោះជុងហ្គុកនឹងផ្អែមល្ហែមដាក់គេរហូត ដូចកាលដំបូងដែលនាយតាមស្រឡាញ់គេ, ព្រោះគេដឹងថាប្ដីរបស់គេស្រឡាញ់តែមនុស្សស្អាតៗ..ដូច្នេះបើគេស្អាតមែន មិនមែននាយថ្មីៗនេះមិនខ្វល់ខ្វាយពីគេឡើយ។ តើគេគិតត្រូវទេ?

<មិចថាមិនស្អាត? ថេយ៍កន្លែងណាក៏ស្អាតដែរ ទាំងភ្នែក ទាំងមុខមាត់ស្អាតគ្រប់កន្លែង..អ្នកណាបានជាសង្សារសំណាងផ្ដាំចាស់>

<ហឹស! បានហើយ គ្មានលុយរាយឲទេ> ថារួចពួកគេទាំងពីរក៏ដើរតាមឆ្នេរសមុទ្រជាមួយគ្នា ជជែកពីនេះពីនោះតាមចិត្តចង់។

  TO BE CONTINUED
BY: Ju jinny 🧸




 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now