"ហ្អឹម..! នៅថ្ងៃនោះពេលទៅដល់កោះជេជូមួយថ្ងៃមេឃក៏រាំងប្រលប់ណាស់ដែរ! ហើយផ្ទះដែលពូបានកក់ស្នាក់នៅគឺវានៅក្បែរមាត់សមុទ្រម្ខាងពីភ្នំ ពេលព្រលឹមឡើងក្រោយពីស្រស់ស្រូបអាហារពេលព្រឹកជុំគ្នារួចរាល់ គូមីន! គេបានសុំពូទៅលេងពូនដៃខ្សាច់នៅក្បែរមាត់សមុទ្រពូក៏អនុញ្ញាតអោយគេទៅលេងព្រោះគិតថាគេនឹងមិនអី ណាមួយគេថាមិនលេងឆ្ងាយទៅណានោះទេគ្រាន់ទៅលេងក្រោមដើមឈើមួយក្បែរមាត់សមុទ្រមិនឆ្ងាយពីផ្ទះប៉ុន្មានប៉ុណ្ណោះ..!" កាងជុង ក៏និយាយរៀបរាប់រឿងដែលបានកើតឡើងក្នុងពេលនោះទៅដល់ក្មួយប្រុសតាមដំណើរដើមទងទាំងដែលកែវភ្នែកក្រហមព្រើងៗដូចគាត់កំពុងខំប្រឹងទប់ទឹកភ្នែកមិនអោយស្រក់ហូរមកយ៉ាងអញ្ចឹង÷
+៥ឆ្នាំមុន!!
ផ្ទះថ្មមួយខ្នងមានជាពីរជាន់យ៉ាងល្អប្រណិតធ្វើឡើងតម្រូវទៅតាមសមាជិកក្រុមគ្រួសារនៅក្បែរមាត់សមុទ្រដែលគេសាងសង់ឡើងសម្រាប់ភ្ញៀវទេសចរណ៍ក្នុងការមកស្នាក់អាស្រ័យកំឡុងពេលធ្វើដំណើរកម្សាន្ដរយៈពេលយូរថ្ងៃ។
ពិសេសភ្ញៀវអ្នកដែលគេចូលចិត្តមកដើរលេងលំហែរកាយស្រូបយកខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិនិងទទួលយកនៅលំហរបរិយាកាសដែលសម្បូរទៅដោយដើមឈើពណ៌បៃតងស្រស់បំព្រងខៀវខ្ចីស្រងាត់នាពេលព្រឹកព្រលឹមក្រោយងើបពីដំណេក។
ដូចជាពេលនេះអញ្ចឹងមានសមាជិកគ្រួសារមួយបានមករស់នៅក្នុងផ្ទះមួយខ្នងនេះជាការស្នាក់នៅបណ្ដោះអាសន្នពេលមកដើរលេង។
"គូមីន! ក្មួយទៅលេងជិតនេះបានហើយណាក្មួយកុំទៅលេងឯណាឆ្ងាយលឺទេ?" អ្នកជាលោកពូដែលស្គាល់ថាជាលោកម្ចាស់កាងជុងបានហាស្រដីប្រាប់ទៅកាន់ក្មួយប្រុសដែលមានឈ្មោះថា÷
គូមីន ផាកហ្គោលដិន អាយុ១៧ឆ្នាំត្រូវជាបងប្រុសភ្លោះជាមួយអាល្អិតជីមីន។ មិនថា ទម្រង់មុខ បបូរមាត់ កែវភ្នែក ម៉ូតសក់ ពណ៌សម្បុរ រូបរាងនោះទេនាយតូចម្នាក់នេះគឺពិតជាដូចប្អូនប្រុសភ្លោះរបស់គេណាស់។
ប៉ុន្តែអ្វីដែលខុសពីអាល្អិតជីមីនដាច់ស្រឡះពីគ្នានោះគឺអត្តចរិករបស់គេ។ គូមីនជាមនុស្សដែលអាចនិយាយបានថាទន់ភន់ សុភាពរាបសារ ស្លូតបូត ឆ្លាត ពូកែ សំខាន់គេមិនចេះវៃគ្នាដូចទៅនឹងប្អូនប្រុសរបស់គេទេ។ មិនដូចជាអាល្អិតជីមីនចេះទាំងវៃគ្នាហើយនៅឡឺកឺកំពូលមនុស្សឆ្ងល់រកលេខដាក់គ្មាន។
YOU ARE READING
រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)
Randomរឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ការរងចាំទាំងគ្មានក្ដីសង្ឃឹមអស់ជាច្រើនឆ្នាំ ប៉ុន្តែនោះក៏មកពីពាក្យមួយឃ្លាដែលគប់ទុកនៅក្នុងបេះដូងដ៏តូចមួយ។ ពាក្យថា"ស្រឡាញ់"ពីរម៉ាត់ទើបរងចាំទាំងខ្លួនដឹងច្បាស់ថាគេមិនអាចត្រឡប់មកវិញ។ ជារឿងបែបកំប្លែង ហួងហែង ឈ្លោះរប...
(វគ្គ២) ភាគ៨ ; តើជាស្នាមអ្វីលោកប៉ា?
Start from the beginning
