(វគ្គ២) ភាគ៥ ; គេជាកូនប្រុសពៅរបស់ពូ!

331 44 5
                                    

តើមានអ្វីដែលឈឺចាប់បំផុតទៀតទៅពេលដែលយើងដឹងនៅរឿងដ៏ធំមួយជាមនុស្សចុងក្រោយគេបង្អស់ដែលបានដឹងនោះ? អារម្មណ៍នេះតើនឹងទៅជាយ៉ាងណា ឈឺចាប់ ខកចិត្ត អត់ចិត្ត ឬក៏អ្វីផ្សេង? ប៉ុន្តែទាំងអស់នេះក៏វាមិនសំខាន់ស្មើរនឹងអារម្មណ៍បាត់បង់ក្មួយប្រុសជាទីស្រឡាញ់ដែរ។

នៅខាងមុខផ្ទះថ្មពីរជាន់ដ៏ធំស្កឹមស្កៃមានរបងហ៊ុមព័ទ្ធជុំវិញធ្វើឡើងតាមបែបប្រណិតចេញពីគ្រឿងសំណង់បច្ចេកទេសទំនើបមានទាំងការច្នៃក្បាច់រចនាគួរជាទីកោតសរសើរនៅស្នាដៃល្អឯកពីសំណាក់ជាងវិស្វករដែលមានផ្លាកឈ្មោះខាងមុខក្លោងទ្វារមានដាក់ថាត្រកូលផាក។

ក្រឡេកមកមើលខាងក្នុងបរិវេណទីធ្លារវិញម្ដងរួចបាញ់ក្រសែរភ្នែកតម្រង់ទៅកាន់កន្លែងមួយដែលជាសួនច្បារក្បែរអាងទឹកនៅជ្រុងម្ខាងឆ្ងាយគួរសម ដែលពេលនេះកំពុងមានបុរសវ័យពាក់កណ្ដាលស៊ែរសិបជាងដែលអាចដឹងច្បាស់និងស្គាល់បានថាគាត់គឺជាលោកម្ចាស់កាងជុងនោះអី។ ដោយគាត់ឈរនិយាយទូរស័ព្ទទាំងទឹកមុខមិនសូវជាល្អប៉ុន្មាននោះឡើយ មិនដឹងថាតាមរយៈខ្សែរម្ខាងទៀតបាននិយាយអ្វីខ្លះនោះទេ ទើបបានជាគាត់មើលទៅដូចជាកំពុងតានតឹងខ្លាំងណាស់បញ្ជាក់យ៉ាងច្បាស់លើផ្ទៃមុខរបស់គាត់។

"ប៉ាម៉ាក់! ជួយកូនផង"

+ទឺត!~ទឺត!

សម្លេងបន្លឺឡើងរបស់ក្មេងប្រុសល្អិតម្នាក់ព្រមទាំងរត់យ៉ាងត្រហេបត្រហបធ្វើអោយអ្នកដែលបានលឺហើយត្រូវបានកាត់ផ្ដាច់ការសន្ទនាតាមរយៈប្រព័ន្ធទូរស័ព្ទយ៉ាងឆាប់រហ័សភ្លេមៗ ដោយហេតុលោកកាងជុងត្រូវបង្វែរចំណាប់អារម្មណ៍មើលទៅតាមប្រភពនៃសម្លេងទាំងការចងចិញ្ចើមជាមួយទឹកមុខបង្ហាញពីការព្រួយបារម្ភព្រោះដឹងច្បាស់ថាក្មេងប្រុសនោះជាអ្នកណាមុននិងបោះជំហានដើរទៅតាមសម្លេងមិញនេះយ៉ាងលឿន។

"គូ! ម្ដេចកូនស្លន់ស្លោរយ៉ាងនេះកើតអីមកឬកូន?" ដើរមកជិតកូនប្រុសមិនទាំងទាន់ដល់ផងតែសំណួរក៏ហោះចោទសួរមុនបាត់ទៅហើយ នោះក៏ព្រោះមកពីការព្រួយបារម្ភរបស់អ្នកជាលោកឪពុកទៅកាន់កូនប្រុសណព្វចិត្ត។ អ្នកណាមិនភ័យមិនព្រួយនោះបើកូនប្រុសរត់យ៉ាងត្រហេបត្រហបទាំងស្រែកឆោឡោដោយការភ័យខ្លាចពីអ្វីមួយមកយ៉ាងចឹង។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now