(វគ្គ២) ភាគ៦ ; ពូជវង្សសម្ព័ន្ធបក្សឥន្រ្ទី!

247 32 4
                                    

តើអ្នកជឿអត់ថាអាចកុហកមនុស្សគ្រប់គ្នាក្នុងរឿងអ្វីមួយបានជិតរហូត? តាមដែលខ្ញុំដឹងមកគេតែងតែនិយាយថាយើងអាចកុហកមនុស្សគ្រប់គ្នាបាន តែយើងមិនអាចកុហកខ្លួនឯងបានឡើយ ពីព្រោះអាថ៌កំបាំងគ្មានទេនៅលើលោកនេះនោះ។ តើវាគឺជាការពិតដូចអ្នកគ្រប់គ្នាតែងយកពាក្យស្លោកមួយប្រយោគនេះមកនិយាយជាប្រធានឬក៏អត់?

នៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងដែលមនុស្សជាច្រើនពាន់នាក់បានស្គាល់ថាជាប្រទេសមួយមានការដុះលូតលាស់ ការរីកចម្រើន បច្ចេកទេសមានភាពជឿនលឿនយ៉ាងឆាប់រហ័ស មិនថាផ្នែកសេដ្ឋកិច្ច សង្គមកិច្ច នយោបាយនិងស្ថាប័នផ្សេងៗទេសុទ្ធតែមានការអភិវឌ្ឍមានសន្ទុះកើនឡើងស្ទើតែគ្រប់វិស័យ ពិសេសនោះគឺផ្នែកខាងសិល្បៈតន្ដ្រី។

ក្រឡេកមើលមកភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅចំកណ្ដាលក្រុងមានភាពលេចធ្លោរជាងគេ។ របងមានក្បាច់ក្របដណ្ដប់ទៅដោយពណ៌សនៅផ្នែកខាងក្រោមខាងលើពណ៌មាសលាបតាមដងរំពែង។ បរិវេណមានភាពធំទូលាយអមដោយសួនច្បារ ដើមឈើតូចៗមានការដាំជាជួរត្រូវបានកាត់យ៉ាងរៀបស្មើរមើលមិនទាស់ភ្នែក ទឹកធ្លាក់ហូរបាញ់ឡើងលើចេញពីចម្លាក់ផ្កាឈូកនៅខាងមុខភូមិគ្រឹះយ៉ាងស្អាត។

ស្របជាមួយគ្នានោះសម្លេងសន្ធឹកឡានពីរទៅបីគ្រឿងបោលចូលមកក្នុងបរិវេណភូមិគ្រឹះយ៉ាងលឿនស្លែវមុននឹងត្រូវបានបញ្ឈប់ក្រោយពេលបើកមកដល់ទីតាំងដែលបានកំណត់ទុក។

មិនប៉ុន្មានស្រ្ដីវ័យពាក់កណ្ដាលបោះជើងឈានចុះពីឡានដោយមានកូនចៅបើកទ្វារឡានស្ទើរមិនទាន់ដើរត្របាញ់ជើងយ៉ាងញ៉ាប់ស្មេរចូលទៅក្នុងភូមិគ្រឹះដោយដំណើរប្រញាប់ប្រញាល។

"ហានគូ! បងនៅឯណា? ហានគូ!" ពេលចូលមកដល់ខាងក្នុងអ្នកមាននាមជាម្ចាស់ស្រីបានបន្លឺសម្លេងស្រែកហៅមនុស្សម្នាក់ដែលគាត់កំពុងចង់រក។

"លោកស្រី!" វ័យចំណាស់កាលបើបានលឺសម្លេងនៃការស្រែកហៅរបស់ម្ចាស់ស្រីគាត់ក៏ដើរចេញពីផ្ទះបាយមកមើលឃើញថាចៅហ្វាយស្រីដូចកំពុងតែរកអ្នកណាម្នាក់គាត់ក៏ឧទាននាមអ្នកខាងនោះតិចៗបែបចង់សួរ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now