(វគ្គ២) ភាគ១១ ; ថាមិចលោតជ្រោះ!

179 25 4
                                    

មួយភាគនេះ ខ្ញុំអត់មានពាក្យពេជ្រអ្វីមកបន្ថែមដូចភាគមុនៗនោះទេ ពីព្រោះខ្ញុំខ្ជិលបកស្រាយរៀបរាប់វែងឆ្ងាយអំពីន័យដែលខ្ញុំចង់សំដៅ នឹងអោយអ្នកទាំងអស់គ្នាបានយល់ខ្លាំងណាស់។ ខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នាអានភាគនេះនឹងយល់ដោយខ្លួនឯងណា៎។

ណាមជូនបុរសខាបព្រលឹងថ្ពាល់ខួចនិងកម្លោះសង្ហារហូស៊ុកត្រូវស្រឡាំងកាំងស្រែកផ្អើលចង់ប៉ើងដំបូលផ្ទះហោះលើអាកាស នេះសំណាងហើយដែលអ្នកគ្រប់គ្នាចេះយកដៃខ្ទប់ត្រចៀកទាន់ សម្រែកលឺស្មើរនឹងកញ្ចែរផ្លុំទៅហើយលោកប្រុសទាំងពីរ។

"លោកប៉ាកំពុងនិយាយលេងឬ? គេគ្រាន់ជាក្មេងម្នាក់នឹង គេម៉េចនឹងអាចទៅកាន់កាំភ្លើងផ្ដេសផ្ដាសបានទៅលោកប៉ា!" ណាមជូន បន្លឺសួរទៅកាន់លោកម្ចាស់ហានគូទាំងមិនចង់ជឿ អោយនាយជឿក៏មិនកើតបើកាលអាល្អិតជីមីននៅជប៉ុនលោកតានាយតែងតែប្រាប់ថាប្អូននាយជាមនុស្សស្លើតស្លក់ចង់ងាប់កំពូលមនុស្សល្ងង់រៀនអីក៏មិនចេះ តែសំណាងបានវាយគ្នាយោងធ្វើអោយអ្នកនៅទីនោះខ្លាចរញើតនឹងគេ។

"លោកពូនិយាយជាការពិត គូមីនគឺ--!" ស្ងាត់សុខៗមិនចង់ទេនាយស៊ុងវ៉ុននេះចេះមកលូកមាត់បូរបាច់ទៀតហើយ។ តែក៏មិនបានប៉ុន្មានម៉ាត់ផងត្រូវកម្លោះសង្ហារទាំងពីរនាក់បងប្អូននិយាយកាត់មុនដដែល÷

"ជីមីន! គេគឺជាជីមីន! យល់បាន?" សម្លេងបែបសង្កត់ធ្ងន់បញ្ជាក់ឈ្មោះម្ដងហើយផ្ទួនបញ្ជាក់ម្ដងទៀតដើម្បីអោយនាយកម្លោះស៊ុងវ៉ុនចាំអោយបានច្បាស់។

"ហ្ហៃ..! អានេះគូមីននិងជីមីន ពួកគេទាំងពីរប្អូនឯងដូចតាគ្នាតើហី!" ស៊ុងវ៉ុន ហួសចិត្តជាខ្លាំងមិននឹកស្មានថាបងប្អូនជីដូនមួយនាយជាមនុស្សប្រភេទយ៉ាប់អស់និយាយយ៉ាងនេះសោះ។

".....!" ស្ងាត់! គ្មានអ្នកណានិយាយតបតតែដោយឡែកកែវភ្នែកកំពុងបាញ់សម្លក់សម្លឹងនាយស៊ុងវ៉ុនលឹងថ្លែរ។ ចំណែកអ្នកដែលត្រូវគេសម្លក់នោះឃើញសត្វតោទាំងពីរកំពុងចង់ខាំត្របាក់នាយដូចគូរសត្រូវយ៉ាងដូច្នោះនាយអង្គុយរៀបរឹកអោយហំហានបន្ដិចទើបបង្វែរប្រធានបទនិយាយ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now