(វគ្គ១) ភាគ៤ ; គេជាមិត្តខ្ញុំ!

353 39 12
                                    


តើការប្រកួតគឺជាអ្វី? ហេតុដូចម្ដេចបានមនុស្សគ្រប់រូបចូលចិត្តយកការប្រកួតមកប្រកួតប្រជែងគ្នាគ្រប់ផ្នែកគ្រប់វិស័យ? មូលហេតុអ្វីពួកគេចាំបាច់ត្រូវធ្វើការប្រកួតប្រជែងគ្នាដូច្នោះ?

នៅពេលតង់ទីមួយត្រូវបានបញ្ចប់ ទាំងពីរក្រុមក៏ដើរទៅរកសមាជិកក្រុមរៀងខ្លួន។ យ៉ូនហ្គីពេលដើរមកដល់គេក៏ទទួលបានកូនកន្សែងមួយពីគ្នារបស់គេយកមកជូតញើសដែលសើមស្ទើតែពេញមួយតួខ្លួននោះ មុននឹងគេដាក់ខ្លួនអង្គុយនិងកៅអីជិតសមាជិកផ្សេងទៀត។

"ឯងមានចេតនាធ្វើអោយគ្រាប់បាល់ធ្លាក់ទៅក្នុងដៃអាស៊ុងវ៉ុនមែនទេ?" ណាមជូន ចោទសួរទៅយ៉ូនហ្គីក្រោយពេលនាយដាក់ខ្លួនអង្គុយជិតខ្លួននឹងជូតញើសចេញពីមុខគេ។

"មែនហើយ! ហ្យុង! ខ្ញុំមើលឃើញហ្យុងដូចជាមានបំណងអោយបាល់ធ្លាក់ទៅក្នុងដៃអាម្នាក់នោះប្រាកដណាស់" សូប៊ីន សួរបន្ដពីណាមជូនព្រោះគេអង្គុយមើលតាមសង្កេតការលេងគ្រប់សមាជិកក្នុងក្រុមរហូតមិនដាក់ភ្នែក ជាពិសេសត្រង់កន្លែងដែលស៊ុងវ៉ុនដណ្ដើមបាល់បោះពីយ៉ុនហ្គីនឹងតែម្ដង។

"គ្មានទេ! នោះជាសមត្ថភាពរបស់គេដែលអាចដណ្ដើមបាល់ពីយើងបានដោយខ្លួនឯង" យ៉ូនហ្គីនិយាយបដិសេធរួចគេក៏លើកទឹកសុទ្ធមួយដបក្បែរខ្លួនមកអកផឹកដើម្បីបំបាត់ភាពស្រែកទឹក ណាមួយដើម្បីអោយបំពងកដែលស្ងួតមកជាច្រើននាទីជាយូរមកនោះអោយមានសំណើមមកវិញខ្លះ។

"អ្នកណាទៅជឿហ្យុងថានោះមិនមែនជាបំណងរបស់ហ្យុងពិតឬមិនពិតប្រាកដបានទៅ" ជុងគុក ស្រដីទាំងសើចគ្រវីក្បាលចំពោះអ្នកមាននាមជាមិត្តដែលបាននិយាយបដិសេធមកទាំងទឹកមុខស្មើធេងនោះ។ គិតថានិយាយបដិសេធបែបនឹងគេជឿគាត់ហើយហ៎? ទោះជាវាយគេអោយទាល់តែជឿទៀតក៏គេមិនទៅព្រមជឿពាក្យសម្ដីបដិសេធគាត់ផង។ គេនៅក្នុងក្រុមបាល់បោះមួយនេះរាប់ឆ្នាំមកហើយអ្នកណាមួយដែលថាមិនដឹងមិនស្គាល់ពីអត្តចរិកមេក្រុមរបស់ខ្លួនឯងនោះ ពិតជាឆ្កួតមិនខានហើយ។

"មិនជឿក៏ស្រាច់តែចិត្តពួកឯង ណាមជូនតង់ទីពីរឯងចូលលេងជំនួសយើងទៅ! យើងហត់! យើងចង់សម្រាក យើងចង់ដេក!" បញ្ចប់ប្រយោគយ៉ូនហ្គីក៏ផ្អែកខ្នងទៅនឹងកៅអីបិទភ្នែកសង្ងំគេងធ្វើមិនដឹង។ ចំណែកឯអ្នកដែលបានស្ដាប់ឮសម្ដីមួយប្រយោគរបស់មេក្រុមកម្លោះរូបនេះហើយម្នាក់ៗអង្គុយអស់សំណើចសើចមិនឮសម្លេងទាំងហួសចិត្តបំផុតហើយ ក្នុងផ្នត់គំនិតពេលនេះកំពុងគិតថាពួកគេចេះតែមានមិត្តម៉ាកៗនឹងបានមកពីណាអីក៏ល្អបែបយ៉ាងនេះលោក។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now