(វគ្គ២) ភាគ៣ ; សម្ដែងសៀក?

239 33 24
                                    

តើមនុស្សស្លាប់ហើយអាចរស់ឡើងវិញបានទេ? តើអាចទៅរួចដែរឬទេដែលថាមនុស្សស្លាប់ទៅហើយអាចរស់មកវិញបាននោះ? សូមគិតដោយពិចារណាមុននឹងអ្នកជឿទៅលើរឿងអ្វីមួយដែលអ្នកគិតថាជាការពិតមិនថាអ្នកឃើញដោយផ្ទាល់ភ្នែកឬក៏ឮមកពីណាមកនោះឡើយ សំខាន់អ្នកត្រូវរៀនយល់រៀនស្ដាប់ពីចិត្តនិងអារម្មណ៍របស់អ្នកថាវានិងយល់ឃើញបែបណានៅអ្វីទាំងអស់នោះថាជាការពិត។ ពីព្រោះមានតែវិចារណញ្ញាណរបស់អ្នកនោះទេដែលអាចដឹងរាល់គ្រប់យ៉ាងពីភាពជាក់ស្ដែងពិតប្រាកដបាន។

ពេលវេលាដើរលឿនណាស់តែមួយពព្រិចភ្នែកសោះព្រះអាទិត្យក៏ចាប់លិចបណ្ដើរៗបញ្ជាក់ដោយពេលល្ងាចក៏ឈានមកដល់ ផ្ទៃមេឃដែលធ្លាប់តែពណ៌សមានពន្លឺកម្ដៅថ្ងៃជះឥទ្ធិពលក៏ជំនួសអោយមកនៅពពកពណ៌ខ្មៅស្រអាប់។ ទីក្រុងទាំងមូលបើកភ្លើងកំពូលអគ្គីសនីព្រោងព្រាតនៅតាមផ្ទះតាមអគារក៏ដូចជានៅតាមដងផ្លូវដើម្បីបំភ្លឺទាំងដែលម៉ោងទើបតែ៦:២០នាទីប៉ុណ្ណោះ។

ដោយឡេកនៅជាយក្រុងតំបន់ក្បែរជើងភ្នំដ៏ធំឯណេះវិញក៏មិនខុសឆ្ងាយពីទីក្រុងប៉ុន្មាន។ នៅក្នុងផ្ទះថ្មដ៏ធំចំណានមួយប្រៀបបីដូចទៅនឹងភូមិគ្រឹះដែលអ្នកស្រុកអ្នកភូមិនៅទីនេះតែងតែហៅនិងស្គាល់ថា«ផ្ទះរបស់ម្ចាស់ចម្ការPark»នេះជាសព្វនាមអ្នកដែលរស់នៅតំបន់មួយនេះបានស្គាល់និងបានដឹងមកថាអ្នកជាម្ចាស់ផ្ទះដ៏ធំមួយនេះជាអ្នកណា។

នៅខាងក្នុងផ្ទះសម្លេងជជែកនៃការសន្ទនាគ្នាទៅមកបានបន្លឺខ្ទរពេញទាំងបរិវេណបន្ទប់ទទួលភ្ញៀវដោយភ្ជាប់មកជាមួយសំណើចសើចក្អាកក្អាយរបស់ម្ចាស់ផ្ទះនិងអ្នកទើបមកស្នាក់នៅថ្មីថ្មើង។

នាយកម្លោះមាឌក្រាស់ទាំង១០នាក់អមដោយនារីក្រមុំនិងអ្នកកម្លោះរាងតូចច្រឡឹងពីរនាក់ដែលត្រូវជាអ្នកស្នាក់អាស្រ័យក្នុងរយៈពេលខ្លីនៅទីនេះ។ រួមទាំងសមាជិកនៃអ្នកម្ចាស់ផ្ទះពីរនាក់បានបង្កើតការសន្ទនាអំពីរការសួរសុខទុក្ខគ្នាទៅវិញទៅមក ខណៈទើបតែបានជួបគ្នាជាលើកដំបូងម្ដងទៀតក្រោយពេលបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំគិតចាប់តាំងពីក្មេងៗនៅចំពោះមុខមនុស្សវ័យពាក់កណ្ដាលទាំងពីរពួកគេនៅជាកុមារភាពមកម្ល៉េះអាចថាកាលពួកគាត់មិនទាន់មករស់នៅតំបន់តាមជ្រាយក្រុងនេះនៅឡើយ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Wo Geschichten leben. Entdecke jetzt