Episode43:វិដេអូ

Start from the beginning
                                    

<អៅ!..និយាយរឿងការងារគេហាមមិនឲសើចដែរហេ៎?> នាយអស់សំណើចជាមួយអ្នកជាប្រពន្ធបន្តិច ព្រោះត្រឹមប៉ុន្នឹងមុខសម្លឹងនាយមិនដាក់។

<គ្មានអ្នកណានិយាយរឿងការងារសើចនោះទេ ប្រាប់អូនឲលឿនថានិយាយជាមួយអ្នកណា?>

<រឿងការងារមែនតើ! បើមិនជឿថេយ៍ឆែកទូរស័ព្ទបងទៅ> នាយមិនត្រឹមតែថាដូចសម្ដីនឹងហុចទូរស័ព្ទឲគេឆែកតាមចិត្ត។

<មិនមើលទេ ប្រាប់អូនមួយម៉ាត់មកថានិយាយជាមួយអ្នកណា>

<ហឺយ!~ អូនឯងនេះ..បងមិនទៅធ្វើការក៏គ្មានអ្នកណាក្រៅពីលេខាដែរ> នាយលើកដៃទៅញីសក់ប្រពន្ធតិចៗ មុននឹងរំលឹកវត្តមានស៊ូរ៉ាងឲរាងតូចបានលឺ។ អ្នកខាងនោះលឺហើយ ក៏ស្ងាត់មាត់ជ្រាប..ដឹងហើយថាគេប្រចណ្ឌ័នាយជាមួយលេខា ម្យ៉ាងក្រែងឈ្លោះគ្នាឲដោយវត្តមានស្រីម្នាក់នឹងហេ៎?

<ចឹងបងទៅធ្វើការវិញទៅ កុំឲពិបាកខលទូរស័ព្ទចឹង> គេស្រដីរួចក៏ងើបគ្រោស ដើរចេញយ៉ាងច្រង៉ាប់ច្រងិល ប្រែផ្ទៃមុខមកជាស្មើរមួយរំពិច។

<ថេយ៍! អូនកើតអី?> នាយគ្រាន់តែមើលចរឹកនេះបន្តិចក៏ដឹងហើយថាប្រុងងក់ងរ ទើបរហ័សរត់ទៅតាមសួរពីក្រោយ។

<កើតអី? អូនឲបងទៅធ្វើការតើ ហើយថី?> រាងតូចឈប់ងក់ងាកមកផ្ទាល់សម្ដីនឹងនាយ ប៉ុន្តែសម្ដីពោរពេញដោយល្បឿន។

<..អូនប្រចណ្ឌ័បងនឹងលេខាហេ៎?> នាយស្ងាត់បន្តិចជំនួសឲសម្លឹងភ្នែកអ្នកជាប្រពន្ធ ក៏ចាប់បានច្បាស់ៗពីអារម្មណ៍គេថាងក់ចំពោះនាយ ទើបចោទសំណួរឡើងដោយរៀបស្មើរ។

<..មិនខុសទេ!> ដូចនិយាយចឹងគេមិនចេះលាក់អារម្មណ៍លឺសម្ដីដែលចង់និយាយវិចទុកឡើយ តែបែបមិចប្រាប់បែបនឹងហើយ..ខឹងគឺខឹង..ងរគឺងរ..ប្រចណ្ឌ័ថាប្រចណ្ឌ័! ម្យ៉ាងគេមានសិទ្ធិ

<លេខាបងទេអូនប្រចណ្ឌ័អី? ព្រោះនៅហាងយប់នោះហេ៎ទើបធ្វើឲអូនមានអារម្មណ៍មិនល្អ?> ជុងហ្គុកហា៎សួរឲសម្លេងមានលំនឹងថេរ សម្លឹងមុខអ្នកជាប្រពន្ធមិនដាក់! ទើបតែត្រូវគ្នាប៉ុន្មានម៉ោងមុនទេ ម្ដេចក៏ចង់ខឹងគ្នាទៀតហើយ?

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now