Episode39:សាហាយ

ابدأ من البداية
                                    

   លោកអឺយលោក ប្រសាទរបស់គេកាន់តែគិតវាកាន់តែធ្វើឲគេអួលពេញដើម.ក គេមិនមែនទន់ខ្សោយទេ ប៉ុន្តែគេដូចជាឈឺពេលស្វាមីរបស់គេមានពេលនៅក្បែរអ្នកផ្សេង ទុកឲខ្លួនអង្គុយខ្វល់ខ្វាយចិត្តម្នាក់ឯងបែបនេះ។

<ថេយ៍!~> នាយkevinចាប់យល់ស្ថានការណ៍ច្បាស់ ក្រឡេកមកមើលមុខរាងតូចពេលនេះធ្លាក់ដល់ចំណុចសូន្យ ឃើញរង្វង់ភ្នែកឡើងក្រហមដក់សុទ្ធសឹងជាទឹកសន្សើមថ្លាឆ្វង់។

<តើខ្ញុំគួរគិតទេ?> រាងតូចពោលឡើងដោយសម្លេងញ័រទៅកាន់អ្នកកម្លោះ, ន័យរបស់គេវាសម្ដៅទៅដល់ថានោះគឺជារឿងអវិជ្ជមាន!

<ចង្រៃយ៍!~> អ្នកដែលស្ដាប់លឺចាប់ក្ដៅស្លឹកត្រចៀក ពោលប្រទេចក្នុងមាត់មុននឹងក្ដាប់ដៃឡើងក្រោកឈរប្រុងដើរទៅរកជុងហ្គុកតែ..

<Kevin កុំអី!> តែខ្ញុំថេយ៉ុងចាប់ដៃជាប់មិនឲទៅ។

<ថេយ៍ប្រុងអង្គុយធ្វើមិនដឹងមិនលឺមែនទេ?>

<ត្រូវហើយ..ព្រោះគាត់ប្រហែលជាមកបែបធម្មតាជាមួយមិត្តរួមការងារប៉ុណ្ណោះ..សឺត..កុំអីល្អជាង ទីនេះមនុស្សច្រើនណាស់> ដោយឃើញថារាងតូចយំចេញមកទៅហើយ នាយក៏មិនចង់ឲគេលំបាក ខុសចិត្តអង្គុយចុះវិញ ទាំងភ្នែកសម្លឹងទៅមើលជុងហ្គុកមិនដាច់, គេធ្លាប់បាននិយាយហើយ បើនាយហ៊ានធ្វើឲថេយ៉ុងយំ ខ្លួនច្បាស់ជាយកថេយ៉ុងមកវិញ។
    ម្យ៉ាងវាគ្មានប្រវត្តិសាស្រ្តឯណាមកតែពីនាក់អង្គុយចាប់សាច់ឲគ្នាចឹងទេ។

<សាច់អាំងនឹងjinroមកដល់ហើយបាទ!>
<ញុាំឲច្រើនៗទៅថេយ៍ កុំខ្វល់អី> បើជ្រល់ជាបែបនេះទៅហើយ ខ្ចិលគិតខ្វល់នាយចាប់សាច់ឲរាងតូចញុាំទៅចុះ ចំណែកឯថេយ៉ុងក៏ញញឹមទាំងអត់ជាតិទៅកាន់អ្នកម្ខាងទៀត។

<អុ៎!..លោកប្រធាន!~>
<បាទ>
<អឹម!~ ស្មើរនេះប្រពន្ធលោកប្រធានកំពុងធ្វើអី?>

<មិចក៏សួររឿងនឹង?> នាយទម្លាក់ស្លាបព្រាចុះ សម្លឹងមុខស៊ូរ៉ាងបែបឆ្ងល់។

<អ៎រ ខ្ញុំគ្រាន់តែចង់ដឹងធម្មតា ព្រោះអាចថាគាត់នៅផ្ទះរឺក៏មកដើរលេងជាមួយមិត្តខាងក្រៅបែបនឹង>

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]حيث تعيش القصص. اكتشف الآن