Episode 38:សាច់អាំង

Start from the beginning
                                    

<អ្ន--អ្នកនាងស៊ូរ៉ាង!~>
<ហ្ហឹកៗ!..លោកប្រធានខ្ញុំខ្លាច!> រាងកាយរបស់នាងចាប់ញ័រខ្លួនចំបក់ដូចកូនចាប់ធ្លាក់ទឹក អោបជុងហ្គុកស្អិតដូចជាតុកកែ។

<មិនអីទេ ដកដង្ហើមមួយៗ!> ឃើញនាងបែបនេះទៅហើយគេក៏មិនថាអ្វី ម្យ៉ាងមនុស្សភ័យតែងតែបែបនេះ មានតែប៉ះស្មាតិចៗជាការលួងអារម្មណ៍មិនឲគេភ័យ។
|កាត់|
គ្រោសៗម៉ោង6ល្ងាចទៅហើយ វាក៏ដល់ម៉ោងចេញពីធ្វើការដូចគ្នា ប៉ុន្តែថា...

<អ្នកនាងគិតទៅញុាំឯណា?> ជុងហ្គុកដើរបណ្ដើរគ្នាជាមួយស៊ូរ៉ាងនៅចំណតឡាន ដែលពួកគេនៅឃ្លាតពីគ្នានោះទេ។

<ហឹស!..ខ្ញុំចង់អគុណលោកប្រធានដោយប៉ាវញុាំបាយមួយល្ងាច ប៉ុន្តែមិនមែនហាងថ្លៃៗទេលោកប្រធាន!>

<ហឹសៗ!..ខ្ញុំមានបានថាទៅហាងទំនើបៗអីឯណា គ្រាន់តែសួរថាគួរទៅញុាំនៅឯណា?>

<អឹម!..ចុះលោកប្រធានមានស្គាល់កន្លែងសាច់អាំងណា៎ដែលឆ្ញាញ់ទេ?>

<សាច់អាំងដែលឆ្ញាញ់ហេ៎?..អឹម ប្រាកដជាស្គាល់ហើយ> នឹកឃើញដល់សាច់អាំង នាយនឹកដល់លោកអ៊ុំដែលនាយបានជួយ ច្បាស់ណាស់ថានាំទៅកន្លែងនឹងពុំខាន។
___
យើងក្រឡេកទៅមើលថេយ៉ុងវិញម្ដង ដោយនៅផ្ទះស្មុគខ្លាំងពេក គេក៏ចេញមកដើរលេងខាងក្រៅតាំងពីក្បាលល្ងាច!

<មនុស្សអាក្រក់ មិនសូម្បីតែផ្ញើរសារមកបន្តិច!> ថេយ៉ុងដើរលំហែកាយតាមដងទន្លេហាន ដៃកាន់ទូរស័ព្ទជាប់បើកមើលប្រអប់សារមិនដាច់, ត្រូវហើយគេចាំសាររបស់នាយផ្ញើរមកលួង លួងគេតែបន្តិចទៀតទៅគេបាត់ខឹងហើយ ហេតុអីក៏ស្ងាត់? គ្រាន់តែដឹងហើយមែនទេថាចរឹកគេតែប៉ុន្នឹង។

<អូនបាត់ចេញពីផ្ទះដល់ម៉ោងស្មើរនឹងហើយបងមិនគិតទូរស័ព្ទមករកអូនទេ?..រឺបងលែងបារម្ភពីអូនហើយ?> ខ្លួនចេះតែបោះជំហានទៅមុខ ប៉ុន្តែអារម្មណ៍កំពុងបណ្ដែតតាមខ្យល់រលឹកអ្នកជាស្វាមី, ក្នុងចិត្តឲតែគិតដល់ចេះតែចង់យំ..សួរថាតើនាយសោះអង្គើយនឹងខ្លួនហើយមែនទេ? មើលពេលនេះចុះ គេដើរតែម្នាក់ឯង មិនដូចពីមុនដែលមាននាយកាន់ដៃមកជាមួយគ្នា។

<ថេយ៉ុង> ភ្លាមៗស្របទៅនឹងដំណើរ សម្លេងរបស់មនុស្សម្នាក់ក៏បន្លឺឡើងហៅរាងតូចពីចម្ងាយ បណ្ដាលឲអ្នកខាងនេះងាកទៅរហ័ស។
<Kevin?>

<ខានជួបគ្នាយូរហើយ ថេយ៍មកតែម្នាក់ឯងទេរឺ?> អ្នកកម្លោះរត់មកពីចម្ងាយមករករាងតូច ទាំងស្នាមញញឹមដក់ជាប់ធ្វើផ្ទៃមុខ។ គួរបញ្ជាក់ថាប៉ុន្មានឆ្នាំមកនេះគេមានក្រុមហ៊ុនផ្ទាល់ជារបស់ខ្លួនឯងហើយ ម្យ៉ាងនាយនៅតែជាគូដណ្ដឹងនឹងកូនលោកស្ទីន មិនទាន់ការនោះទេ។

<អឹម!~ ចុះkevin?> ថេយ៍ញញឹមងក់ក្បាលបន្តិចដាក់អ្នកកម្លោះ ត្បិតក្នុងចិត្តពេលនេះគេលែងមានអារម្មណ៍ស្រឡាញ់អ្វីទៀតហើយ ដោយនៅសេសសល់ត្រឹមជាអ្នកស្គាល់គ្នាប៉ុណ្ណោះ។

<ដូចថេយ៍ដែរ!..ចុះគេនោះ?~> នាយសួរចង់សម្ដៅដល់ជុងហ្គុក។

<គាត់រវល់ការងារ ខ្ញុំគ្រាន់តែដើរលំហែម្នាក់ឯងប៉ុណ្ណោះ> ត្រូវហើយបើអ្នកណាសួរក៏ចម្លើយដែលគេដឹងមានតែប៉ុណ្ណឹង ព្រោះគេដឹងតែប៉ុន្នឹងមែន, បើនាយមកផ្ទះយូរមានន័យថារវល់ការងារ ដូចដែលដឹងពេលដេញដោលសួរគេថារករឿង។

<អ៎រ!~ អឹម!..ខានជួបគ្នាយូរហើយ បើមិនថាអីទេពួកយើងទៅញុាំអីជាមួយគ្នាល្អទេ?> នាយមើលទឹកមុខរបស់រាងតូចដឹងច្បាស់ណាស់ថាគេកំពុងពិបាកចិត្ត ព្រោះគេក៏ធ្លាប់ជាអ្វីនឹងគ្នា ម្យ៉ាងដូចដឹងរាងតូចមិនពូកែលាក់អារម្មណ៍ឡើយ។
<តែ..>

<ខ្ញុំសង្ឃឹមថាពួកយើងអាចធ្វើជាមិត្តនឹងគ្នាក៏បានដែរ> ដោយឃើញថារាងតូចស្ទាក់ស្ទើរ ទើបនាយនិយាយបែបនេះ។

<ហឹម!~ ចឹងពួកយើងទៅៗ>
<ហឹស!..ល្អណាស់ ខ្ញុំនឹងនាំថេយ៍ទៅញុាំសាច់អាំងនៅតូបមួយ ធានាថាជាប់ចិត្តឆ្ញាញ់!~>

<ហិហិ! ពិតមែនហេ៎?..តោះចឹង ខ្ញុំកំពុងឃ្លានស្រាប់ផង> ហេតុថាអ្នកទាំងពីមានចរឹកខ្លះស្រដៀងគ្នា ដូច្នេះហើយវាងាយណាស់ក្នុងការឲពួកគេសើចសប្បាយមិនលាក់ចរឹក។

TO BE CONTINUED
BY: Ju jinny 🧸
[អុ៎! តិចរទេះភ្លើងបុកគ្នាហូវ🤭]

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now