Episode 38:សាច់អាំង

Start from the beginning
                                    

<...> ជុងហ្គុកដោយទាល់បញ្ញាអស់តម្រិះនឹងលួង ម្យ៉ាងរាងចិត្តខ្លាំងដែរ ក៏ងើបឈរអស់កម្ពស់សម្ដៅឡើងទៅបន្ទប់បាត់, ទុកឲរាងតូចអង្គុយក្រង៉ាបក្រងិលនៅក្រោយផ្ទះម្នាក់ឯង។
......
20នាទីក្រោយ!
<បងទៅធ្វើការហើយ>

<...> ថេយ៉ុងមិនបានគិតខ្វល់រឺក៏មើលមុខនាយរួចឆ្លើយតប អ្វីដែលគេផ្ដោតក្នុងពេលនេះគឺមើលទូរទស្សន៍។ ជុងហ្គុកដោយប្រពន្ធមិនអើពើក៏ចាកចេញទៅ ទាំងមុខដូចគេចាប់ធាក់, ធម្មតាទេមនុស្សឈ្លោះគ្នាឲទៅមុខរីកយ៉ាងមិច?
ង៉ោ!!~

<មួយថ្ងៃៗគិតតែពីខឹង សួរក៏មិនឆ្លើយហៅក៏មិនតប អាសូមទោសហើយនៅធ្វើមិនដឹងទៀត អ្នកណាគេឈ្នះលួង បើធ្វើខុសគ្រប់សព្វចឹង> ល្បឿនឡានជាមួយនឹងអារម្មណ៍អ្នកបើកគឺដូចគ្នា នាយបើកបណ្ដើររអ៊ូបណ្ដើរ។

//ក្រុមហ៊ុន
<អៅ! លោកប្រធាន ថ្ងៃនេះមកយូរម្ល៉េះ?> ដើរចូលមកក្នុងក្រហ៊ុនភ្លាម ក៏ប្រទះនឹងស៊ូរ៉ាង ដែលទើបតែចេញពីអាហារដ្ឋានក្នុងក្រហ៊ុន។

<អ៎រ! មានការរវល់នៅផ្ទះបន្តិចបន្ដួច!> ជុងហ្គុកញញឹមទៅកាន់នាងក្រមុំបន្តិចជាការរាក់ទាក់។
<ហិ!..ចា៎!~>

<ទៅជាន់លើដែរមែនទេ?>
<ចា៎ត្រូវហើយ>
<ទៅជាមួយគ្នាតែម្ដងទៅចឹង> ហេតុថាស៊ូរ៉ាងជាលេខានាយ ដូច្នេះកន្លែងអ្នកទាំងពីរធ្វើការគឺនៅក្បែរគ្នា។
<ចា៎!~>
#ក្នុងជណ្ដើរយន្ត!
នៅក្នុងជណ្ដើរយន្ត នាងក្រមុំតែងតែលួងដៀងក្រសែរភ្នែកទៅមើលអ្នកម្ខាងទៀតជារើយៗ! ក្នុងចិត្តគំនិតនាងបែបណាប្រាកដជាដឹងច្បាស់!

<លោកប្រធាន!~>
<បាទ> ជុងហ្គុកងាកមកប្រសព្វនឹងស៊ូរ៉ាង។

<ខ្ញុំអគុណលោកប្រធានណាស់ចំពោះរឿងយប់មិញ>
<បាទ មិនអីទេ>

<អឹម!..បើមិនយល់ទាស់ទេ ខ្ញុំចង់សងគុណលោកប្រធានវិញ>

<គុណស្រ័យអ្វីទៅ? មិនបាច់ទេអ្នកនាងមានបានជំពាក់គុណអីនឹងខ្ញុំឯណា>

<អត់ទេ លោកប្រធានបានជួយជីវិតខ្ញុំ បើពុំដូច្នោះទេយប់មិញខ្ញុំប្រហែលជា..អាយ៎!~~> ទឺង!!!~~ ស៊ូរ៉ាងស្រដីមិនទាន់ចប់ ក៏ជំនួសដោយការស្រែកភ្លាត់សម្លេង ហេតុថាជណ្ដើរយន្តគាំងត្រឹងដូចជាខូច។ បណ្ដាលឲនាងរហ័សចូលទៅអោបជុងហ្គុកយ៉ាងលឿន។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now