(វគ្គ២) ភាគ១៥ ; ពាក្យស្លោក!

Start from the beginning
                                    

"បើមិនចង់ត្រូវម៉ាត់ទេ មីនៗកុំតវ៉ា!" ជីន ប្រាប់ខ្សឹបៗទៅកាន់អាល្អិតដើរតាមក្រោយឡើងមកជាន់លើដល់ខាងមុខបន្ទប់ មិនបង្អង់យូរជីនក៏ទាញដៃក្មេងខ្លះចូលបន្ទប់យ៉ាងលឿន។

ចំណែកឯ រាងក្រាស់មនុស្សធំទាំងពីរដែលទើបនិងដើរឡើងមកដល់ក្រោយនោះ។ ក្រឡែកភ្នែកឃើញស៊ុកជីននិងអាល្អិតជីមីនចូលទៅក្នុងបន្ទប់បិទភ្លើងចូលគេងហើយ។ ពួកនាយមិនបានម៉ាត់គ្រាន់តែងាកមកសម្លឹងមើលមុខគ្នាងក់ក្បាលប្រើក្រសែរភ្នែកជាសញ្ញាអ្វីមួយបន្ដិច រួចក៏បំបែកគ្នាដើរចូលបន្ទប់គេងរៀងខ្លួនដែលនៅជិតគ្នា។

+៥ព្រឹក!!

នៅក្នុងព្រៃមួយមានឃ្លាំងដ៏ធំដែលផ្ទុកទៅដោយសភាវុធខុសច្បាប់ផ្សេងៗជាច្រើនប្រភេទដែលវាមានទុកនៅទីនេះ។ ដោយពពួករកស៉ីជួញដូរមិនស្របច្បាប់ ព្រោះតែអំណាចទឹកលុយ។

ហើយម្យ៉ាងនេះទើបតែម៉ោង៥ព្រឹកទេ មេឃក៏មិនទាន់ភ្លឺស្រឡះល្អទៀត។ តែពួកវាស៊ូណាស់តាំងពីយប់រហូតមកដល់ពេលព្រឹកគឺប្រឹងដើម្បីលើកជញ្ជូនអាវុធដាក់លើឡានរៀបអោយឆាប់រួច នឹងអាលដឹកទំនិញនាំចេញអោយអតិថិជននៅក្រៅប្រទេសអោយទាន់តាមការកំណត់។

"ហ្ហេ៎...! ពួកអាដែងលើកដាក់អាវុធទាំងអស់នេះអោយបានស្រួលបន្ដិច...វើយ! ធ្វើការងារបានល្អរង្វាន់ច្បាស់ជាមានសម្រាប់ពួកឯង" បងធំដែលមានអំណាចបន្ទាប់ពីមេក្លោងធំរបស់វាមានសិទ្ធិក្នុងការបញ្ជាដល់កូនចៅក្រោមបង្គាប់ក៏ចេញស្ដីឡើង ពេលដើរត្រួតពិនិត្យមើលគ្រប់ឡានដែលលើកដាក់អាវុធដើម្បីដឹកជញ្ជូនអោយឈ្មួញ។

"បាទល្បង...ៗ! ពួកយើងនឹងខំប្រឹង!" ពួកល្បងកូនចៅទាំងអស់បន្លឺសម្លេង យ៉ាងសប្បាយចិត្ត ព្រោះឮថានិងមានរង្វាន់ពេលការងារបញ្ចប់។

"អើរ...ធ្វើការអោយបានល្អ លុយចាយមិនខ្វះទេសម្រាប់ពួកឯងចង់បានប៉ុន្មានក៏បានដែរ សំខាន់ការងារលើកនេះ ត្រូវប្រាកដអោយច្បាស់ថានឹងមិនមានភាពថ្លោះធ្លោយឡើយ!" ញញឹមពោលពាក្យឃ្លាលើកទឹកចិត្តយ៉ាងមានទំនុកចិត្តចំពោះកូនចៅគ្រប់រូបដែលជាបងប្អូនរួមការងារ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now