(វគ្គ២) ភាគ១២ ; GPS?

Start from the beginning
                                    

"អើរៗ..! និយាយ! ពេលនោះវាអញ្ចេះទេ....!" ប្រកែកច្រើននាំមានរឿងតកាន់តែវែងឆ្ងាយអូសប្រឡាយពេលវេលា ទើបដាច់ចិត្តលេបនំអោយអស់ផឹកទឹកសម្រួលបំពង់កបន្ដិច រួចបានចាប់និយាយ÷

+អូរទឹកជ្រោះ!!

ខ្យល់បក់បោកតាមកម្លាំងរបស់វាយោធ្វើអោយទឹកធ្លាក់ចេញពីគន្លាក់នៃភ្នំយ៉ាងខ្លាំង ទឹកធ្លាក់ចុះមកខាងក្រោមបន្ដហូរកាត់ផ្ទៃអូរ ទឹកទង្គិចខ្យល់បង្កើតបានជារលកកាញ់ៗតាមបណ្ដោយខ្សែទឹកចម្លងទៅត្រើយម្ខាង ដុំថ្មតូចធំដើមឈើនានាត្រជាក់ស្រឹបដូចទៅនឹងរដូវរងារ។

ដាស់អារម្មណ៍អោយអ្នកដែលដេកសន្លប់ក្នុងមាត់អូរត្រាំក្នុងទឹកកល់លើថ្មនោះយ៉ាងយូរអោយភ្ញាក់ដឹងខ្លួនជាមួយសភាពវិលវល់÷

ខឹកៗ!!

នាយស៊ុងវ៉ុនឈ្លក់ទឹកចាប់ក្អកឃូសៗប្រឹងបើកត្របកភ្នែកញាប់ៗដើម្បីអោយសាំនឹងកម្ដៅពន្លឺព្រះអាទិត្យដែលជះចាំងមកលើមុខនាយ ងើបខ្លួនហើបពីទឹកបានបន្ដិច ខួរក្បាលចាប់ដំណើរដោយស្វ័យប្រវត្តិរហ័សអោយស៊ុងវ៉ុនផ្ដើមឆ្លេឆ្លាស្រែករកមើលប្អូនប្រុសភ្លេម÷

"គូមីន! គូមីន ប្អូននៅឯណា? គូមីន.!" នាយស្រែកហៅប្អូនប្រុសទាំងខំងាករកមើលជុំវិញតាមមាត់ទឹករហូតប្រទះឃើញក្មេងប្រុសម្នាក់កំពុងដេកក្បាលកើយលើផ្ទាំងថ្មដ៏ធំទាំងដែលខ្លួនពាក់កណ្ដាលត្រាំក្នុងទឹកនៅឡើយ ឃើញដូច្នេះស៊ុងវ៉ុនមិនចាំយូរក៏រហ័សងើបពីទឹករត់អូសខ្សែទឹកទៅរកគេយ៉ាងលឿន។

"អាល្អិត! ឯងជាម៉េចទៅហើយ! ឈាម! នេះ? អាល្អិតឯងកុំកើតអីណា!" ស៊ុងវ៉ុន រត់មកដល់ក៏ចាប់ងើយមុខប្អូនប្រុសចេញពីថ្មទាំងឧទានសួរដោយក្ដីបារម្ភស្របពេលនោះឈាមពណ៌ក្រហមឆ្អិនឆ្អៅជាច្រើនស្អិតជាប់តាមបាតដៃរបស់នាយ ធ្វើអោយនាយភ្ញាក់ព្រឺតរហ័សងាកមើលទើបដឹងថាអាល្អិតក្នុងដៃមានរបួសត្រង់ចំហៀងក្បាល។

"គិតយ៉ាងមិចទៅ ឈាមចេញច្រើនណាស់! អាល្អិតដឹងខ្លួនឡើង! គិតៗ...គិតអោយលឿនទៅអាស៊ុងវ៉ុន មែនហើយទូរស័ព្ទ!" ពេលនេះនាយគិតស្អីមិនចេញទេភ័យផងបារម្ភផងលាយឡំគ្នាស្ទើរតែច្របល់ដូចបាយសម្លរ។ នាយតាំងសតិនឹកគិតមួយស្របក់ ទើបរកនឹកឃើញអំពីគ្រឿងអេឡិចត្រូនិកដ៏សំខាន់មួយ ស៊ុងវ៉ុនប្រញាប់លូករ៉ាវរកទូរស័ព្ទក្នុងហ៊ោប៉ៅខោយ៉ាងអន្ទះសារ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now