"ភ័យ? មានរឿងអីត្រូវភ័យស្ថានភាពបែបនេះខ្ញុំធ្លាប់ជួបតែញឹករហូតនឹង! តែអេ៎..! មិញនេះបងប្រុសហៅខ្ញុំថាម៉េច?" ជីមីន សម្លឹងមើលនាយស៊ុងវ៉ុនធ្វើភ្នែកភ្លឹសៗត្បកសំណួរទៅវិញបែបឆ្ងល់។ មើលសម្ដីដែលក្មេងនេះនិយាយចេញមកចុះធ្វើដូចវាជារឿងធម្មតាសម្រាប់គេយ៉ាងចឹង ឬកពារបែបនេះនាយកាន់តែមានការចម្លែកចិត្តទ្វេដង។
"បងហៅថាគូមីន ក្រែងវាជាឈ្មោះរបស់ឯង!" ស៊ុងវ៉ុន ឆ្លើយទាំងឆ្ងល់សញ្ញារសួរលោតជាលំដាប់។ នាយមិនយល់ទេក្រែងក្មេងនេះមានឈ្មោះថាគូមីនឬ? ហេតុអីគេមកសួរនាយបែបនេះទៅវិញ?
"គូមីន? តែខ្ញុំឈ្មោះជីមីនតើ បងប្រុសដឹងមកពីណាថាខ្ញុំនឹងឈ្មោះគូមីន?" ជីមីន ក្រោយពីទទួលបានចម្លើយគេក៏រហ័សប្រកែកតវ៉ាភ្លែត។ ម៉េចមកច្រឡំហៅគេឈ្មោះរបស់អ្នកផ្សេងអញ្ចឹងបងប្រុស ជីមីនផាកហ្គោលដិនតើបងប្រុសស្គាល់ឬអត់?
"គូមីនក្រាបចុះ!" ស៊ុងវ៉ុន ពេលក្រឡេកភ្នែកឃើញជនបិទមុខមួយក្រុមកំពុងទម្រង់កាំភ្លើងមកខាងនេះ នាយក៏រហ័សប្រាប់ទាំងទាញជីមីនអោយក្រាបចុះគេចពីគ្រាប់កាំភ្លើង។
ផាំង!!
គ្រាប់កាំភ្លើងត្រូវបានចាក់ទម្លុះជាប់នឹងដើមឈើ សំណាងហើយដែលនាយស៊ុងវ៉ុនមើលឃើញពួកវាទាន់ខំអីបានស្លាប់ទាំងពីរធ្វើខ្មោចយាមព្រៃមិនខាន។
"នែ៎..! ឯងបាញ់មិនមើលក្បាលមនុស្សទេអី? សំណាងហើយពួកយើងក្រាបក្បាលទាន់!" ចិត្តខ្លាចតិចជាងចិត្តកំហឹង អាល្អិតជីមីនស្ទុះងើបឈរងាកទៅស្ដីអោយពួកអស់នោះញ៉ែតៗមិនសូម្បីរញើតនិងកាំភ្លើងដែលមានក្នុងដៃពួកវា។ ចំណែកឯស៊ុងវ៉ុននាយងើបឈរយឺតៗបែបកំពុងស្រឡាំងកាំងនឹងក្មេងក្បែរដៃ។
"ហឹសៗ..! សម្ដីធ្លក់ណាស់អាល្អិត ជិតងាប់ទៅហើយនៅសម្ដីខ្លាំងបានទៀត!" បុរសបិទមុខដែលមានមាឌធំដូចឃ្លោកថែមទាំងមានសាក់នៅសាច់ដុំដៃខាងឆ្វេងមើលទៅទំនងដូចជាមេគេ ក៏និយាយទាំងសើចចំអកអោយក្មេងមិនទាន់បាត់ក្លិនទឹកដោះដែលមិនចេះខ្លាចនៃសេចក្ដីស្លាប់នាពេលបន្ដិចទៀតនេះ។
"ហើយវាទើសស្អីឯងខ្លាំងមិនខ្លាំងនឹងរឿងយើងតើ! ហើយពួកឯងគឺជាអ្នកណា ហេតុអីតាមសម្លាប់ពួកយើង?" គិតថាជីមីនខ្លាចអញ្ចឹងឬ? គិតខុសហើយសូមយកទៅគិតសារថ្មីទៅពួកល្បងបិទមុខអើយ។
YOU ARE READING
រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)
Randomរឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ការរងចាំទាំងគ្មានក្ដីសង្ឃឹមអស់ជាច្រើនឆ្នាំ ប៉ុន្តែនោះក៏មកពីពាក្យមួយឃ្លាដែលគប់ទុកនៅក្នុងបេះដូងដ៏តូចមួយ។ ពាក្យថា"ស្រឡាញ់"ពីរម៉ាត់ទើបរងចាំទាំងខ្លួនដឹងច្បាស់ថាគេមិនអាចត្រឡប់មកវិញ។ ជារឿងបែបកំប្លែង ហួងហែង ឈ្លោះរប...
(វគ្គ២) ភាគ១០ ; ពួកឯងគឺជាអ្នកណា?
Start from the beginning
