(វគ្គ២) ភាគ៩ ; ហើយបន្ទាប់មកទៀត!

Start from the beginning
                                    

ប៉ុន្តែអីដែលក្រុមយ៉ូនហ្គីឆ្ងល់នោះ ហេតុអីនាយស៊ុងវ៉ុនមកជាន់ទីនេះទាំងដែលគេគ្មានសូម្បីសាច់ញាតិម្នាក់ដែលមករស់នៅក្នុងតំបន់មួយនេះឡើយ?

"តាមទ្វារ! ហើយថីយើងចូលមកផ្ទះប៉ាម៉ាក់របស់យើងមិនបាន?" ស៊ុងវ៉ុន និយាយសួរទាំងលើកចិញ្ចើមម្ខាងរបៀបផ្ចាញ់ផ្ចាលទៅអ្នកខាងនោះ។ ត្រូវហើយនាយមកផ្ទះលោកប៉ាអ្នកម៉ាក់របស់នាយមិនបានឬ? ណាមួយទ្វារមិនបានបិទឯណារឿងអីចូលមកមិនបាន។

"ឯងចង់បានន័យថា..!" ហូស៊ុក សួរបែបបង្អូសសម្លេងចាំស្ដាប់ចម្លើយមួយមកបញ្ជាក់អោយបានច្បាស់។ ស្អីគេផ្ទះប៉ាម៉ាក់? អាម្នាក់នេះជាកូនប្រុសលោកពូអ្នកមីងមែនទេ? វាយកអីមកគិតនឹង? កូនប្រុសពូមីងរបស់នាយឯណាមុខដូចបង្គួយឆ្លងថ្នល់អញ្ចឹងនោះ ទៅជឿស្លាប់ហើយអាមនុស្សពូកែភូត។

"ផាក ស៊ុងវ៉ុន! នេះជាឈ្មោះរបស់គេហើយក៏ត្រូវជាកូនប្រុសតែម្នាក់គត់របស់ពូ!" ចម្លើយត្រូវបានបញ្ជាក់យ៉ាងច្បាស់ៗចេញពីក្រអូមមាត់លោកម្ចាស់កាងជុងទៅកាន់ក្មួយប្រុសទាំងពីរ។ ចំណែកឯអ្នកដែលទើបនឹងបានដឹងច្បាស់ក្នុងពេលនេះរួមទាំងមិត្តភក្ដិនាំគ្នាឈរបើកភ្នែកធំៗស្ទើរមិនជឿនឹងត្រចៀករបស់ខ្លួនឯង។

ជាកូនប្រុសលោកពូអ្នកមីងអញ្ចឹងឬ? លោកអើយពួកនាយកំពុងយល់សប្ដិទេដឹងនេះ?

"ក្រែងអាម្នាក់នេះត្រកូលអាដូរ៉ាស៍?" ណាមជូន ហេតុតែឆ្ងល់នាយក៏បន្លឺជាសំណួរទាំងលើកដៃចង្អុលស៊ុងវ៉ុនចំៗមិនខ្លាចរអែងនឹងឪពុកម្ដាយរបស់នាយស៊ុងវ៉ុនកំពុងអង្គុយនឹងសាឡុងនោះអីបន្ដិច។ សំខាន់អ្វីដែលនាយឆ្ងល់នាយចង់ដឹងនាយត្រូវការសួរ។

"ហ្ហឹម.! អាដូរាស៍និងឃូរ៉ាសាគិ! ពួកកូនចាំឈ្មោះត្រកូលមួយនេះបានដែរឬទេ?" ហានគូ ក្រហឹមនៅដើមកបន្ដិចមុនស្រដីសួរទៅកាន់កូនប្រុសចង់ដឹងថាពួកគេនៅចាំនាមត្រកូលទាំងពីរនេះបានឬក៏អត់?

"គឺជាឈ្មោះនាមត្រកូលនៃអ្នកមានអំណាចខ្លាំងជាងគេក្នុងចំណោមអ្នកខ្លាំងទាំងអស់នៅប្រទេសជប៉ុន! ប៉ុន្តែ..! នេះដូចជានាមត្រកូលរបស់លោកតានិងលោកយាយទេតើ!" ណាមជូន ឆ្លើយដោយគ្មានភាពទាក់ទើរមួយម៉ាត់ ពេលនិយាយមកដល់ឃ្លាចុងក្រោយនាយរាំងបង្អាក់បន្ដិចដោយនាយបានចាំថានេះជានាមត្រកូលអ្នកណាម្នាក់។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now