ភាគទី២៣:ឯងមានសាហាយមែនទេ

Mulai dari awal
                                    

<បងប្រុសចូលរួមទៅ>សម្លេងTaeVបន្លឺឡើងក្បែរត្រចៀកឲរាងតូចងាករកមើលតែមិនឃើញសោះទើបបោះការគិតចោលវិញ

<ឆ្កួតមែន>រាងតូចជេប្រទេចខ្លួនឯងដែលគិតតែផ្ដាស នេះចង់ចូលប្រកួតដល់ថ្នាក់ឮសម្លេងប្អូនមកជំរុញផងឬឡប់សតិមែន

<និយាយចឹងបងនឹងបងថ្លៃយ៉ាងម៉េចហើយ>បងថ្លៃគេនឹងក៏គូរដណ្ដឹងបងប្រុសគេនិងឯងតែគេហៅតែបងថ្លៃ

<ដូចមុនគេរករឿង ចូលចិត្តគិតតែឯង>រាងក្រាស់តបធម្មតា ឃើញបែបនេះតាមពិតគេសាវ៉ាណាស់ស្រីប្រុសដូររាល់អាទិត្យ មានតែបងថ្លៃគេនេះឯងទ្រាំនឹងចរឹកគាត់បាន

<ខ្ញុំសួរបងដូចឆោតបងមិនខ្លាចគាត់សុំផ្ដាច់ពាក្យទេហី ចរឹកបងចឹងបើជាខ្ញុំៗផ្ដាច់យូរណាស់ហើយមិននៅទេ អាគេស្រឡាញ់ធ្វើឯងរឹកកាច់រាងអីណាឆឹស>ក្រោយស្ដាប់សម្ដីប្អូនចប់នាយសង្ហាក៏សញ្ចឹងគិតមើលទង្វើខ្លួនវិញ

<បងល្មមឈប់ធ្វើបាបចិត្តបងថ្លៃបានហើយ>ថាចប់រាងតូចក៏លើកភេសជ្ជៈមកផឹកបន្តទុកឲនាយសង្ហានៅវិលវល់តែឯង

________

<jiminឈប់សិន>ក្រលេកមកមើលខាងសាលានាយសង្ហាJungkookកំពុងតាមរកភរិយាក្រៅបេះដូងដែលបាត់ស្រមោលតាំងពីព្រឹករហូតស្មាននេះហើយនៅតែរកមិនឃើញ

<សិស្សបងមានការអីមែនទេ>jiminឈប់តាមសម្ដីមិនភ្លេចសម្លឹងមើលjungkookដោយភាពងឿងឆ្ងល់

<Taeទៅណាឯងមានដឹងអត់>

<អូហ៍Taeឬឮថាគេមានណាត់>

<ណាត់ៗជាមួយនរណាឯងដឹងអត់>ឮថាណាត់ភ្លាមក្នុងចិត្តjungkookហាក់ក្ដៅឆេវ ណាត់ជាមួយនរណាគេជាប្ដីហេតុអីមិនប្រាប់បែបនេះអាម្នាក់នោះជានរណាម៉េចបានថ្លើមធំបែបនេះ

<ខ្ញុំមិនដឹងដែរតែឮថាជាមនុស្សសំខាន់>jiminតបតាមអ្វីដែរខ្លួនដឹង តែអ្វីដែលគេមិនដឹងគេកំពុងបន្ថែមភ្លើងក្នុងទ្រូងJungkookហើយ មិនចង់ឮពាក្យឈឺចិត្តតទៀតjungkookក៏ដើរចេញទៅទុកឲjiminឈរសើចដំណើរjungkookម្នាក់ឯង តាមពិតTaeប្រាប់ថាមានណាត់តែគេអ្នកថែមពាក្យមនុស្សសំខាន់ខ្លួនឯងព្រោះចាំមើលប្រតិកម្មរបស់jungkook

អភូតហេតុស្នេហ៍(ចប់)Tempat cerita menjadi hidup. Temukan sekarang