ភាគទី50:សុចចិត្តឲគេថាខ្ញុំល្ងង់

1.2K 67 4
                                    

អភូតហេតុស្នេហ៍

<ម៉េចអូនមិនចាំបងសិន>Jungkookរត់មកសួរនាំអតីតភរិយាមើលចុះគេយំក្រហមមុខមាត់អស់ហើយ មុននេះនាយមានការនិយាយជាមួយលោកមេធាវីទើបចេញមកក្រោយTaehyung

<មកជាមួយបង>Jungkookទាញដៃមាឌតូចល្អិតឲដើរតាមតែគេបែរជាក្រវាសដៃនាយចេញទៅវិញ

<ហ្ហឹកៗកុំមកប៉ះពាល់អូន ពួកយើងលែងជាអ្វីនិងគ្នាហើយហ្ហឹកហ្ហឺ>ហេតុអ្វីលែងគេចោលហើយនៅមកធ្វើល្អដាក់ទៀតចង់ឲគេឈឺចិត្តកម្រិតណាបានព្រមឈប់

<អូនកុំរឹងទទឹង>នាយរៀបនឹងទាញដៃគេចូលឡានតែគេថយមិនឲប៉ះ ទើបនាយមានតែចូលទៅលីតែម្ដង

<លែងៗហ្ហឹកហ្ហឺជួយផងមានមនុស្សចាប់ជម្រិតហ្ហឹកហ្ហឺ>មនុស្សដែលដើរកាត់ទីនោះងាកមកមើលពួកគេព្រៀតតែដល់ប្រទះទឹកមុខពិឃាតរបស់Jungkookទើបមិនហ៊ានចូលជួយខ្លាចនាំទុក្ខដាក់ខ្លួន

<សុំទោសផងប្រពន្ធខ្ញុំគេកំពុងខឹង>ដាក់Taehyungចូលឡានបិទទ្វារហើយJungkookក៏ងាកមកសុំទោសអ្នកក្បែរៗនេះ

<ហឹកៗចង់នាំអូនទៅណា>មិនដឹងជាលើកទីប៉ុន្មានទេដែលTaehyung សួរសំណួរនេះតែនៅតែគ្មានការតបពីJungkookទទួលបានតែស្នាមញញឹម អាបុិកនេះឆ្កួតហើយដឹង

∆សមុទ្រ

តាមធម្មតាសមុទ្រគឺមានតែខ្សាច់និងទឹកប៉ុន្តែថ្ងៃនេះពេលនេះកន្លែងដែលJungkookនាំគេមកវាប្លែកជាខ្លាំងដោយមានការចងប៉េងប៉ោង មានផ្កាដែលរៀបជារោង

<បងនាំអូនមកទីនេះធ្វើអីហឹកៗ>តើគេនាំខ្លួនមកមើលអាពារពិពារហ៍គេជាមួយស្រីម្នាក់នោះឬ បើបែបនោះសម្លាប់គេតែម្ដងទៅ

<នេះTae>រកតែរាងក្រាសតបមិនទាន់ Jiminមិនដឹងចេញមកពីត្រង់ណាហុចបាច់ផ្កាយ៉ាងស្រស់ស្អាតមកឲគេ

<ហឹមយកទៅ>Jungkookនាយផ្អៀងក្បាលញញឹមបន្តិចកាលបើគេមិនទទួលប្រហែលជាឆ្ងល់ហើយ មិនទាន់ស្រួលបួយផងក៏ត្រូវJiminអូសទៅណាមិនដឹង

<មានរឿងអី>មកដល់បន្ទប់ត្រូវគេចាប់តែងខ្លួនផងដូរឈុតផងតែTaehyung នៅមិនទាន់យល់នៅឡើយទេ គ្រាន់តែតែងខ្លួនឲTaehyung រួចjiminក៏អូសដៃគេមកមុខកញ្ចក់វែងដែលអាចមើលឃើញមួយតួខ្លួន គេកាន់តែមិនយល់ហើយហេតុអ្វីឲគេស្លៀកពាក់ដូចមនុស្សរៀបការបែបនេះ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now