ភាគ២៥:អតីតកាលដ៏ឈឺចាប់

1.2K 61 2
                                    

អភូតហេតុស្នេហ៍

ស្ថិតក្នុងទំនាក់ទំនង ពេលខ្លះទោះបីជាយើងធ្វើល្អឬក៏យើងមានលក្ខណៈសម្បត្តិល្អយ៉ាងណាក៏ដោយក៏មិនប្រាកដថាអាចយកឈ្នះបេះដូងគេឬក៏រស់នៅជាមួយគេរហូតបានដែរព្រោះផ្លូវគូជីវិតគឺត្រូវការមនុស្សពីរនាក់ដើរនិងយល់ពីគ្នា បើមិនអាចជម្រើសដ៏ល្អគឺត្រូវត្រឡប់មកស្រឡាញ់ខ្លួនឯងស្វែងរកអ្វីដែលល្អនិងថ្មីមកឲជីវិត

<ឯងស្គាល់គេមិនដល់បងទេ>Minhoដាក់កែវចុះបែរមកប្រឈមមុខនឹងប្អូនដោយទឹកមុខនឹងថ្កល់ហាក់ក្បត់បេះដូងដែលចង់ស្រែកយំ

<ត្រូវហើយខ្ញុំស្គាល់គាត់មិនយូរដល់បងតែខ្ញុំអាចដឹងថាគាត់ស្រឡាញ់បងខ្លាំងយ៉ាងណា គាត់ស្មោះជាមួយបង គាត់ចង់សាងគ្រួសារជាមួយបង>

បើខ្ញុំមិនស្រឡាញ់ខ្ញុំមិនទ្រាំនៅចាំអ្នកទេ បើមិនស្រឡាញ់ខ្ញុំមិនឲបេះដូងខ្ញុំខេ្ទចថ្នាក់នេះទេ វាប្រែះអស់ហើយអ្នកដឹងទេ តែខ្ញុំនៅតែចាំៗឲអ្នកមកផ្គុំវិញទោះវាមានស្នាមក៏ដោយ

<មកពីដឹងថាគេស្រឡាញ់និងស្មោះបងថ្នាក់ណាទើបបងដោះលែងគេឲជួបមនុស្សល្អ មនុស្សល្អដូចគេគួរតែជួបមនុស្សល្អមិនមែនមនុស្សអាក្រក់ដូចបងទេ>Minhoលើកកែវស្រាមកផឹកយ៉ាងក្រៀមក្រំ គេកែចរឹកព្រានមិនបានចឹងមានតែដោះលែងឲChoInមានសេរីភាពមិនគួរឲគេមកខាតពេលជាមួយមនុស្សដូចយើងទេ

<ចឹងបងគិតថានេះជាជម្រើសល្អសម្រាប់គេមែន>កំហឹងហាក់កើនឡើងនៅពេលដែលបងខ្លួនគិតអីល្ងង់ៗបែបនេះទើបសម្លេងក៏ឡើងតាមនឹង

<បញ្ចប់គ្រប់យ៉ាងគឺល្អសម្រាប់គេ>Minho នៅតែប្រកាន់ជំហរថាដោះលែងមនុស្សល្អឲជួបមនុស្សល្អជាជម្រើសដែលប្រសើរដដែល គេមិនប្ដូរដាច់ខាត

<បងឈឺគេឈឺជាជម្រើសល្អ>រាងតូចដាក់មួយឃ្លាឲនាយសង្ហាស្ងាត់មាត់ច្រៀប

<គាត់ស្រឡាញ់បងគាត់ទទួលយកបងបានហើយ តើបងនៅចង់បានអីទៀត បើគិតថាគាត់ល្អ ហេតុអីបងមិនធ្វើល្អឲដូចគាត់ដែរទៅ>

<គេមានជម្រើសច្រើនមិនយូរទេគេនឹងភ្លេចបងហើយ>

<ចុះបងចង់ឲគេភ្លេចបងទេ ចិត្តពិតបងចង់ឲគេទៅអ្នកផ្សេងថែទេ ចង់ឲស្នាមញញឹមដែលធ្លាប់មានឲបងប្រែទៅមានឲគេផ្សេងទេ ចង់ឲការបារម្ភពីមុនឲទៅអ្នកផ្សេងទេសួរចិត្តខ្លួនឯងឲច្បាស់បងប្រុស>

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now