<គ្រាន់តែមើលឯកសារចាំបាច់ដាក់មុខជិតគ្នាមុឹងៗ?..បងម្ញូបភ្នែកក៏លេខាបងម្ញូប?>

<ហឹសៗ!..មានឯណា! បងមើលធម្មតាៗតើ>
<បងមើលធម្មតា តែអូនមើលមកមិនធម្មតា>

<ចុះអូនប្រុងគិតថាអី?> ក្នុងចិត្តដឹងច្បាស់ថាគេប្រចណ្ឌដូច្នេះហើយទើបញញឹមមិនដាច់ ថ្លែងពីរាងតូចឯណេះ មុខជូរហួញ។

<..មិនដឹងទេ> រាងតូចស្ងាត់បន្តិច មុននឹងអោបមុខចុះកេះក្រចកដៃលេង ពោលឡើងខ្សឹបៗមិនសឹងទាំងលឺ។

<ប្រច័ណ្ឌបងហេ៎?~>
<អត់ទេ>
<ហឹស!..គួរឲជឿទេ?>
<...> ស្ងាត់!
<ប្រចណ្ឌ័បងក៏និយាយមក មិនចាំបាច់ស្ងាត់ទេ>

<ត្រូវហើយអូនប្រចណ្ឌ័ គ្រាន់តែមើលឯកសារដាក់មុខឡើងជិតគ្នា ពេលអូននិយាយបងថាមិនមែន..បងមិចនឹងដឹងបើបងរវល់តែពិនិត្យរន្ធរោមលើមុខគេ!~> ស្ងាត់ៗស្ងៀមៗមិនចង់ ចង់តែងើបមុខឡើងស្ដីឲញ៉ែតៗទើបនាយពេញចិត្ត។ អ្នកដែលថាឲគេខុសពីអ្នកដែលត្រូវគេថាឲ ថេយ៉ុងទឹកមុខរលីងរលងចង់យំមួយសារៗ ទាំងដែលគេមិនបានប៉ះមួយដៃផង។

<ហក៎!..មកចោទបងទៀតហើយ បងមើលតែឯកសារមានបានទៅពិនិត្យរន្ធរោមរបស់នាងឯណា>

<ពិនិត្យមិនពិនិត្យដឹងក្នុងចិត្តខ្លួនឯងហើយ អូននិយាយបងមិនឈ្នះទេ ព្រោះបងបុិនប្រកែក..ហ្ហឹក!..ដឹងចឹងអូនមិនមកទេ អូនទៅផ្ទះតែម្ដងបែបសប្បាយចិត្តជាង..អ្ហឹក!> ថេយ៉ុងនិយាយទាំងអណ្ដឺតអណ្ដក់ លើកដៃជូតទឹកភ្នែកបណ្ដាក់គ្នា ធ្វើមើលតែគេបានសម្លុតឲភ័យ និយាយតែឯងយំតែឯង ចម្លែក-,-

<នេះយំ?..អីឡូវអន់ចិត្តតិចតួចយំ?> ឃើញប្រពន្ធប្រចណ្ឌដល់ថ្នាក់យំមិនគិតទៅលួង បែរជាអង្គុយញ៉ោះ ក្នុងចិត្តចង់សើចឲបែកអាកាសតែខ្លាចថាត្រូវដេកក្រៅផ្ទះ។

<...> លឺសម្ដីរបស់នាយ គេស្ងាត់ដូចអ្នកណាចុកមាត់ ជំនួសមកជាសម្លក់ថ្លែរ, ឆ្ងល់..ប្រុងអត់គិតលួងម៉ងហេ៎? ខំចាយទឹកភ្នែកប៉ុន្នឹងហើយ! មកនឹងមកដើម្បីឲគេណែបណន់អេនអនដាក់ទេតើ។

<ហឹស!..បងនិយាយលេងៗ> បើសិនជានាយក្លាហានមែន មិនមែននិយាយប៉ុន្នឹងទេ ដូច្នេះហើយឃើញប្រពន្ធខ្លាសម្លក់តិចតួច សុតលើកដៃសំពះដូចបន់ព្រះ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]जहाँ कहानियाँ रहती हैं। अभी खोजें