14:គេចេះប្រច័ណ្ឌ?

Start from the beginning
                                        

" បងមានរឿងនិយាយជាមួយខ្ញុំដែរទេ " គេដឹងថាណាមជូនពិតជាចង់សួរគេរឿងថ្ងៃនោះមិនខានទេ

" បងគ្មានទេតែបើស៊ុនហេចង់ប្រាប់បងនោះបងរីករាយនិងស្ដាប់ជានិច្ច "

" អ៊ឹមខ្ញុំអត់មានអ្វីត្រូវនិយាយដូចគ្នា " រាងតូចមិនដឹងត្រូវចាប់ផ្ដើមពីអ្វីមិនទេមានតែនិយាយបែបនេះ

" ហេតុអីស៊ុនហេនៅជាមួយគេម្សិលមិល " គេមិនចង់សួរទេតែចិត្តទ្រាំមិនបានក៏ដាច់ចិត្តសួរ

" គឺ...គឺ " រាងតូចមិនដឹងត្រូវចាប់ផ្តើមនិយាយពីណាមុនទេ

" មិនអីទេបើនិយាយមិនចេញក៏មិនអីដែរ"

" ខ្ញុំគ្រាន់តែជួបគេបងជឿខ្ញុំទេខ្ញុំគ្មានអ្វីលើសពីនិងទេ" គេដឹងថាណាមជូនកំពុងតែអន់ចិត្ត

" បងជឿឲ្យតែស៊ុនហេនិយាយបងជឿទាំងអស់ "

" ខ្ញុំអរគុណដែលបងជឿខ្ញុំ "

" បង....បង " គេចង់សុំឲ្យរាងតូចនៅឲ្យឆ្ងាយៗពីsukanតែគេហាមាត់មិនបានណាមួយមិនមែនជាអ្វីនិងគេផង

" បងមានអីមែនទេ " រាងតូចឆ្ងល់់ព្រោះតែឃើញនាយចង់និយាយតែហាមិនរួច

" អត់មានអីទេ " និយាយចុះឡើងឡានក៏បានឈប់ពីមុខក្រុមហ៊ុនរបស់រាងតូច

" ខ្ញុំអរគុណហើយដែលជូនខ្ញុំមកចឹងខ្ញុំទៅធ្វើការសិនហើយណា " និយាយរួចក៏ដើរចូលទៅខាងក្នុងបាត់ទៅ ចំណែកនាយក៏បើកឡានចេញដូចគ្នា

" ទីង.....ទីង " ទូរស័ព្ទរបស់រាងតូចក៏មានអ្នកខលចូលមក

" អាឡូ..ចៅហ្វាយ " អ្នកដែលមកនោះគឺជាyoongi

" យ៉ាងមិចហើយខ្ញុំមិននៅបែបនេះប្រហែលពិបាកហើយមែនទេ "

" មិនអីទេចៅហ្វាយយ៉ាងណាចៅហ្វាយជួយធ្វើការពីនោះមកខ្ញុំក៏មិនសូវពិបាកដូចមុនដែរ "

" អរត្រូវហើយយើងមានរឿងប្រាប់ប្រហែលជាដំណឹងល្អ "

" មានអីមែនទេចៅហ្វាយ "

" យើងជាសម្រេចហើយយើងក៏ជិតទៅវិញដូចគ្នា "

" ពិតមែនហេសចៅហ្វាយ" អារម្មណ៍របស់គេមួយគឺសប្បាយចិត្តតែមួយទៀតមានអារម្មណ៍ថាសោកសៅទៅវិញ

" ត្រូវហើយប្រហែលជាឆាប់ៗនេះ "

" ខ្ញុំនិងត្រៀមអ្វីៗទុកមុនប្រសិនជាចៅហ្វាយមកវិញចៅហ្វាយក៏មិនសូវពិបាកយល់ "

" ឯងនេះ...តែយ៉ាងណាអរគុណណាស់់បើមិនមានឯងទេខ្ញុំពិបាកហើយ ខ្ញុំគ្មានអ្នកណាទុកចិត្តបានទៀតទេ "

" បើខ្ញុំគ្មានចៅហ្វាយខ្ញុំក៏មិនអាចមកដល់ចំណុចនេះបានដែរ "

" បានហើយយើងមានការរវល់បន្តិច" បន្ទាប់ពីឃើញរាងតូចhobiដើរមកគេក៏ប្រញាប់ចុចបិទភ្លាមៗ

" យ៉ាងមិចប្រពន្ធខលមកមែនទេខ្លាចខ្ញុំរំខានមែនបានបិទលឿនចឹង "

" ហាស...ប្រច័ណ្ឌបងមែនទេបានសួរនាំច្រើនយ៉ាងនិង "

" មិនបាច់មកបង្វែររឿងទេបើថានឹកណាស់ត្រឡប់ទៅវិញទៅជួបនាងទៅ "

" ព្រះអើយអូនពូកែប្រចណ្ឌពិតមែន "

" ខ្ញុំប្រាប់លោកហើយថាមិនបានប្រច័ណ្ឌលោកទេ " រាងតូចនិយាយទាំងងរតែមិនដឹងធ្វើមិច

" បើមិនប្រច័ណ្ឌចាំបាច់ខឹងនឹងបងធ្វើអីហាស " រាងក្រាស់ដឹងក្នុងចិត្តហើយនៅនិយាយចាក់ដោតឲ្យគេទៀតផង

" ខ្ញុំមិនចង់និយាយជាមួយលោកទេ យប់នេះមិនបាច់មកគេក្នុងបន្ទប់ទេខ្ញុំចង់គេងតែឯង " រាងតូចដើរទៅបន្ទប់វិញយ៉ាងលឿន

" ដូចកូនក្មេងចឹង "រាងក្រាស់សើចហួសចិត្តនៅចរិតរាងតូច

សូមរង់ចាំភាគបន្ត

តម្រូវការស្នេហ៍តម្រូវការបេះដូងWhere stories live. Discover now