Episode32:លួចមានស្រី

Depuis le début
                                    

<បងអត់បានលួចមានស្រីទេ អូនទៅដឹងមកពីណា អ្នកណាប្រាប់? រាល់ថ្ងៃនេះបងប្រឹងធ្វើតែការនឹងស្រឡាញ់អូនទេ> លឺសម្ដីរបស់ថេយ៍ធ្វើឲនាយហួសចិត្តដល់ប៉ែត ប៉ុន្តែគេនៅតែរក្សាសម្លេងថ្នាក់ថ្នមដូចដើម។

<ចង់បានភស្តុតាងហេ៎?..ហ្ហឹកៗ! មើលទៅ កុំឲអូនចេះតែចោទ> រាងតូចស្រដីរួចក៏គប់ទូរស័ព្ទចំកណ្ដាលទ្រូងជុងហ្គុកមួយទំហឹង។

<អូយ៎!~> ប្រាវ!~ ធម្មតាជ្រុងទូរស័ព្ទមកបុកនឹងទ្រូងមួយទំហឹងបែបនេះច្បាស់ជាឈឺ ប៉ុន្តែនាយជ្រើសមិនថាអ្វី អោបទៅរើសទូរស័ព្ទដែលជ្រុះលើការ៉ូមកមើល ឃើញថារូបមនុស្សស្រីម្នាក់ដូចជាអង្គុយលើនាយ។

<ហ្ហឹកៗ!..មនុស្សអាក្រក់មិនចោលចរឹកចាស់>
<អូនអឺយអូន!~ បងពន្យល់បាន នារីម្នាក់នឹងជាបុគ្គលិក ក្រឡាច់ជើងដួលលើបងទេ> នាយចុចទូរស័ព្ទបិត ដើរសម្ដៅមករកថេយ៍ទាំងចងចិញ្ចើមជាប់, ឆ្ងល់ទៅបានរូបមកពីណា? អ្នកណាសេនឲ? ត្រឹមរូបមួយសន្លឹកមិនដឹងប្រភពគិតថានាយមានស្រី?

<កុហក! បងគិតថាអូនភ្លើមែនទេ?..ហ្ហឹកៗ! បងក្បត់សន្យាហើយ បងលែងស្រឡាញ់អូនហើយ..អ្ហឹក!..ព្រោះអូនលែងស្អាត បងធុញនឹងអូនបងស្រឡាញ់តែស្រីស្អាតៗទាំងនោះ> មើលចរឹកគេចុះ!..វាតែងតែបែបនេះទៅហើយ ឧស្សាហ៍ឈ្លោះគ្នាក៏ដោយសារតែថេយ៍ចូលចិត្តតែចោទផ្ដេសផ្ដាស។

<អត់ទេអ្នកណាថា? បងស្រលាញ់តែអូនមួយទេ បងអត់បានមានស្រីទេ..អូនកុំចឹងបានទេស្ដាប់ហេតុផលខ្លះបានរឺអត់?> ទោះបីជាជានាយមិនខុស ក៏ប្រឹងចូលទៅចាប់ដៃប្រឹងយកខ្លួនគេមកអោបលួងលោម តែត្រូវអ្នកខាងនោះច្រានចេញមិនដាច់។

<ហ្ហឹក-អ្ហឹក! បងប្រែហើយ បងមិនដូចពីមុនទេ បងឈប់ស្រឡាញ់អូនហើយ បងធ្វើអីក៏មិនដែលប្រាប់អូនដែរ..អ្ហឹកៗ!~ អូនលែងសំខាន់ក្នុងភ្នែកបងហើយ> រាងតូចដាក់ខ្លួនចង្គុយចុះដៃអោបជង្គង់ជាប់អោនមុខចុះរង៉ូវម្នាក់ឯងទាំងអណ្ដឺតអណ្ដក់, មិនឲគេគិតតែផ្ដាសយ៉ាងមិច បើនាយទៅជួបជុំមិត្តមិនប្រាប់គេសូម្បីបន្តិច ឲគេអង្គុយចាំបាយនៅផ្ទះម៉ង់ដល់ម៉ោងណា៎ម៉ោងណី។

<ប្រពន្ធបងអឺយ!~ អូនកុំបែបនេះបានទេ បងសូមអង្វរ អូនកុំគិតកុំនិយាយបែបនេះ បងស្រលាញ់អូនណាស់ម្ដេចក៏យំរៀបរាប់បែបនឹង?..ឈប់យំទៅណា៎បងអង្វរ បងមិនចង់ឃើញអូនយំទេ> ជុងហ្គុកផ្ដើមលុតជង្គង់ពីមុខរាងតូច លើកដៃទៅចាប់កាន់ប្រអប់ដៃអ្នកម្ខាងទៀត, នាយមិនចង់ឲគេគិតបែបនឹងឡើយ រឹតតែមិនចង់ឃើញគេយំ! ថេយ៉ុងមិនបានស្ដាប់គេគិតតែពីយំតូចចិត្តដូចដើម។

<អញ្ចឹងបងសូមទោស..សូមទោសបើបងបានធ្វើខុស សូមទោសដែលធ្វើឲអូនយំ ឈប់ខឹងអន់ចិត្តនឹងបងបានទេថេយ៉ុងហា៎?> ចង់នាយនិយាយអង្វរលន់តួបែកអូរហូរស្ទឹងដល់ណាក៏ថេយ៉ុងនៅអង្គុយអោបជង្គង់យំខ្សឹបខ្សួលដដែលនឹង។

<ប្រពន្ធសម្លាញ់ អូននិយាយរកបងមួយម៉ាត់មកបានទេ?>

<អ្ហឹក!..សឺត!~ ហឹម!~~> សួរថាឲគេនិយាយអី? សម្ដីរបស់នាយគេស្ដាប់ចូលទាំងអស់នឹង គ្រាន់មិនដឹងតបថាមិច! ម្យ៉ាងរាល់ដងនាយតែងតែលួងលោមឲគេបានចិត្តធ្លាប់ខ្លួនទៅហើយ។

<ឈប់ខឹងបងហើយហេ៎?..បងសូមទោសណា៎..មើលចុះក្រហមភ្នែកអស់ហើយ..ជុប៎!~> ថេយ៉ុងឆ្លើយនឹងនាយក៏បានន័យថាគេលែងច្រលោត ដូច្នេះនាយក៏ចូលទៅក្រសោបផ្ទៃមុខក្រពុំឡើង យកមកវាសទឹកភ្នែកចេញ ផ្ដិតស្នាមថើបពីរបីកន្លែងឲគេធូរចិត្ត! ថេយ៉ុងបុិនខឹងគេដល់គេដឹងចរឹកបែបណាដែលធ្វើឲបាត់ខឹងទៅហើយ។

<អ្ហឹក!..ឈឺអត់?~> គេបាត់យំហើយតែសល់ជាតិអណ្ដឺតអណ្ដក់ ធ្វើភ្នែកសម្លឹងនាយភ្លឹសៗ លើកដៃទៅប៉ះលើទ្រូងដែលខ្លួនបានគប់ទូរស័ព្ទចំ។

<បងអត់ឈឺទេ ឲតែថេយ៍បញ្ជេញកំហឹងហើយបានធូរបងក៏ព្រមតាមនឹង> នាយស្រដីទាំងញញឹមស្រទន់ឆ្លើយតប, ធ្វើមិចទេស្រឡាញ់ទៅហើយ។

<អ្ហឹកៗ!..ថេយ៍សូមទោស> នៅពេលដែលបាត់ខឹងទើបដឹងថាខ្លួនលេងជ្រុល រហ័សចូលទៅអោបនាយយ៉ាងលឿន, បើនាយល្អម្លឹងៗមិនឲគេខ្លាចបាត់បង់យ៉ាងមិច?

<បងអត់ខឹងអូនទេកុំយំអីណា៎~> គេនិយាយបណ្ដើរលើកដៃអង្អែលសក់បណ្ដើរ គេមិនខឹងព្រោះចាត់ទុកថាថេយ៍នៅក្នេង។

TO BE CONTINUED
BY: Ju jinny 🧸

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Où les histoires vivent. Découvrez maintenant