Episode29: ក្លិនទឹកអប់?

Start from the beginning
                                    

<ពួលយើងធ្លាប់ស្គាល់គ្នាហេ៎?> សំនួនពាក្យរបស់រាងក្រាស់ធ្វើឲនាងក្រមុំអន់ចង់បន្តិច ហេតុថានាងចាំគេច្បាស់ដូចថ្ងៃ ចម្លែកអីតែគេមិនបានចាំនាង អាសូរតែឆ្លងចូលខែមិនថាទេ ជួបគ្នាល្ងាចមិញ បើរាប់ម៉ោងទៅប្រហែល3-4ម៉ោង។

<គឺ..ពួកយើងធ្លាប់ជួបគ្នានៅចំណតឡាននោះអី! លោកមិនចាំខ្ញុំទេរឺ?> រាងក្រាស់លឺសម្ដីនេះហើយនាយគិតបន្តិចមុនស្រដីថា÷

<អ៎រ!..តាមពិតជាអ្នកនាង ខ្ញុំចាំហើយ!~> Alimaមិនមាត់ត្រឹមញញឹមស្រស់ទៅកាន់នាយ, ក្នុងចិត្តរបស់នាងហាក់ឈ្លួកវង្វេងនឹងភាពសង្ហារឥតខ្ចោះរបស់ជុងហ្គុកណាស់ ត្បិតនាងឃើញគេភ្លាមអារម្មណ៍រុញច្រានឲហៅភ្លែតទោះមិនដឹងសន្ទនាពីអ្វីក៏ដោយចុះ។

<នៅចំណតឡាននោះ អ្នកនាងពាក់វ៉ែនតាខ្មៅមើលមុខមិនសូវច្បាស់..ពេលមើលចំបែបនេះអ្នកនាងស្អាតណាស់!~> ធម្មតាទេសញ្ជាតិមនុស្សធ្លាប់តែព្រាននារី រឿងសម្ដីផ្អែមសរសើរបែបនេះសរសើរបែបនោះ វាជារឿងសាមញ្ញទៅហើយ ម្យ៉ាងចរឹកនាយមនុស្សមាត់រអិលស្រាប់ផង ឃើញគេស្អាតៗចឹងអត់សរសើរមិនកើត។

<ហឹស!~ អគុណណាស់~> Alima អោនមុខចុះសើចក្នុងបំពង់.កបន្តិចពេលលឺពាក្យសរសើររបស់រាងក្រាស់ នាយសរសើរតែប៉ុន្នឹងខ្លួននាងផ្ទាល់អៀនស្ទើរតែរឹងខ្លួនទៅហើយ។

<តើអ្នកនាងឈ្មោះអ្វីទៅ?>
<អ៎រ!ខ្ញុំគឺ Alimaលោកអាចហៅអេលីបាន! ចុះលោកនោះ?>

<Jungkook jeon>
<ខ្ញុំហៅលោកថាចនបាន*..អួយ៎!> វឹប!~
   //កាត់!~

<តើគាត់ប្រុងប្រមូលទឹកគេអស់ពីកន្លែងលក់មែនទេទើបទៅយូរថ្នាក់នេះ?..មូសខាំឡើងក្រហមសាច់អស់ទៅហើយ> រាងតូចអង្គុយរអ៊ូតិចៗម្នាក់ឯង ទាំងជ្រួញចិញ្ចើមចូលគ្នាជាប់, ភ្នែកគេងាកឆ្វេងងាកស្ដាំចុះឡើងចាំវត្តមាននាយមកវិញ ដូចចាំម៉ែមកពីផ្សារ។

<បងមកវិញហើយប្រពន្ធសម្លាញ់ នេះទឹករបស់អូន!~> ជុងហ្គុករត់មករកអ្នកជាប្រពន្ធដែលអង្គុយចាំនៅនឹងបង់ លើកទឹកសុតមួយដបបង្ហាញឡើង មួលគម្របឲស្រាប់ទៀត។

<លែងស្រេកហើយ> រាងតូចស្រដីបែបកំបុតងក់ងរឡើងមក ព័តដៃគងលើគ្នាងាកចេញមិនខ្ចីសម្លឹង, នេះគេស្រេកធម្មតាទេណា៎ បើថាឆ្លាក់ឆ្អឹងត្រីប្រើឲនាយទៅទិញទឹក ប្រហែលមកវិញគេធ្វើបុណ្យហើយៗមើលទៅ-,-

<ក្រែងអូនស្រេកទឹកហេ៎? មិចថាលែងស្រេកទៅវិញ?> ជុងហ្គុកដាក់ខ្លួនអង្គុយប៉ុកក្បែរថេយ៉ុង, ប៉ុន្តែត្រូវអ្នកម្ខាងទៀតរំគិលគូទគេចចេញឲឃ្លាត មិនចង់ឲប៉ះ។

<ទឹក1ដបទៅទិញបាត់សឹងមួយស.វ ប្រហែលជិះយានអវកាសហោះទៅទិញដល់ភពក្រៅមើលទៅ?> គេមិនបាននិយាយជាមួយនាយតែគេរអ៊ូចោលឲនាយបានដឹង។

<ខឹងបងទៅទិញទឹកយូរហេ៎?..កុំខឹងបងអីណាពៅមាស បងសូមទោសៗ!~> ផ្អែមហា៎ ផ្អែមឡើងអាលួយ-,-

<មិនចង់ស្ដាប់ មិនចង់លឺ!~> ថេយ៉ុងលើកដៃខ្ទប់ត្រចៀកខ្លួនឯង នៅពេលលឺសម្ដីផ្អែមល្ហែមនាយមកលួងលោម, បុិនធ្វើឲគេខឹងតែនាយក៏បុិនលួង។

<ញុាំបន្តិចទៅ បងខំរត់ទៅទិញឲហើយ..ណា៎ៗ! ចាំបងបញ្ចុកអូនក៏បានដែរប្រពន្ធសម្លាញ់>

<មិនបាច់ទេ ឲមកអូនញុាំខ្លួនឯងបាន> រាងតូចថាហើយក៏កញ្ឆក់យកទឹកពីនាយ ចង់ងក់ឲបានយូរដែរតែទៅមិនរួច។

<ប្រពន្ធបងពេលងក់ងរបែបនេះគួរឲស្រឡាញ់ណាស់..សឺត!~> បន្ទាប់ពីរាងតូចផឹករួច នាយចូលទៅថើបថ្ពាល់គេមួយដង្ហើមមុននឹងយកគេមកអោបក្រសោបជាប់ទ្រូង, ស្រឡាញ់ណាស់! ហើយក៏លែងភ័យខ្លាចមានអ្នកណាមកប្រជែងទៀតដែរ។

<ក្ល--ក្លិនទឹកអប់?~> រាងតូចញញឹមជាប់ពេលនាយអោប ប៉ុន្តែច្រមុះគេហាក់ចាប់ក្លិនបាន ថាក្លិនដែលជាប់នឹងខ្លួនរបស់នាយ មិនមែនជាក្លិនរបស់នាយឡើយ វាជាប់ជារបស់អ្នកថ្មី..ហើយក្លិននេះគឺក្លិនរបស់..មនុស្សស្រី!!!

<ក្លិនរបស់អ្នកណាជាប់ខ្លួនបង?> ថេយ៉ុងច្រាននាយចេញងើបឈរឡើងអស់កម្ពស់ តម្លើងសម្លេងចោទសួរដោយអារម្មណ៍ហេងហាង, វាមិនមែនជាក្លិនគេទេ ហើយក៏មិនមែនជាក្លិនប្រចាំកាយនាយដែរ, វាផ្អែម..ផ្អែមហើយក៏ឆ្ងុយឆ្ងប់ដូចជាកុលាបក្រហមយ៉ាងដូច្នោះ។

<ក្លិន?..ក្លិនអីគេ?~> ជុងហ្គុកចាប់ង៉េងង៉ាងលីឡឺមួយរំពេច នៅពេលដែលអ្នកជាប្រពន្ធចោទសួរបែបនេះ! ក្លិនអី? នាយមិនដឹងនោះទេ!

<អូនសួរថាក្លិនអ្នកណាជាប់ខ្លួនបង?~> ម្ដងនេះគេមិនអាចរក្សារថេរសម្លេងបានទៀតឡើយ វាជំនួសដោយសំនៀងដែលញ័រប្រៀបដូចមនុស្សរកកលចង់យំ, ព្រោះក្នុងចិត្តគេប្រាកដថានេះគឺជាក្លិនទឹកអប់របស់មនុស្សស្រី។

<ថេយ៍!..អូនកើតអី?..កុំចឹងបានទេ?~> ជុងហ្គុកចូលទៅចាប់ស្មាអ្នកជាប្រពន្ធឲសម្លឹងមកនាយ ប៉ុន្តែថេយ៍មិនស្ដាប់គេលើកដៃវាយទ្រូងនាយខ្លាំងៗក៏ប្រទាក់នឹង..

<ស្នាមក្រេម?..ហ្ហឹកៗ!~~>

  TO BE CONTINUED
BY: Ju jinny 🧸

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now