(វគ្គ២) ភាគ៧ ; កូនភ្លោះ!

En başından başla
                                    

"ប៉ុន្តែ..ហេតុអីគេមករស់នៅទីនេះ? ចុះសាកសព្វក្មេងកាលពី៥ឆ្នាំមុននោះជាអ្នកណា?" ណាមជូន ចងចិញ្ចើមសួរទាំងមានការងើយឆ្ងល់។ មែនហើយបើអាល្អិតជីមីននៅរស់ចុះសាកសព្វដែលស្លាប់នោះគឺជាអ្នកណា?

ស្របពេលនោះសម្លេងគ្រល័រមួយបានហោះមកកាត់ធ្វើអោយអ្នកនៅទីនេះងាកទៅចាប់អារម្មណ៍គ្រប់គ្នាដោយការចង់ដឹង÷

"ជាប្អូនប្រុសម្នាក់ទៀតរបស់កូន" កាយមាំបុរសវ័យពាក់កណ្ដាលបោះជំហានចូលមកខាងក្នុងផ្ទះទើបបង្ហាញអោយឃើញយ៉ាងច្បាស់ថាគាត់គឺជាអ្នកណានៅចំពោះមុខអ្នកគ្រប់គ្នា។

"លោកប៉ា.? / លោកពូ..?" ការដង្ហើយហៅដោយភាពភ្ញាក់ផ្អើលរបស់អ្នកជាកូនប្រុសនិងអ្នកជាក្មួយ។

"អាល្អិតគូមីនជាឈ្មោះរបស់គេ ត្រូវជាបងប្អូនភ្លោះជាមួយអាល្អិតជីមីនហើយត្រូវជាកូនប្រុសទី៣នៅក្នុងគ្រួសារពួកយើង" ដើរចូលមកដល់បន្ទប់ទទួលភ្ញៀវនៅចំពោះមុខកូនប្រុសទាំងពីរគាត់ក៏ស្រដីប្រាប់បន្ថែមតាមអ្វីដែលកូនប្រុសចង់ដឹងនៅការពិតដែលគាត់បានលាក់វាជាមួយពួកគេរហូតមក។

ហានគូ ផាកហ្គោលដិន អាយុ៤៥ឆ្នាំត្រូវជាប៉ាណាមជូននិងហូស៊ុក នាយកម្លោះសង្ហារទាំងពីរដែលស្គាល់ថាជាម៉ាហ្វៀមាត់ឆៅមាត់ចង្រៃយ៍។

"កូនភ្លោះ! បានន័យថាម៉េចលោកប៉ា គូមីនជាប្អូនប្រុសម្នាក់ទៀតរបស់ពួកកូនអ៊ីចឹងឬ?" ចិញ្ចើមណាមជូនត្រូវក្រួចចូលគ្នាដោយម្ចាស់ខំប្រឹងសួរទៅលោកប៉ាបញ្ជាក់។

"កូនស្ដាប់មិនច្រឡំឡើយ! កាលម៉ាក់កូនពរពោះបាន៤ខែពោះម៉ាក់របស់កូនធំខុសពីធម្មតាកាលពីពេលដែលមានពួកកូន ប៉ានិងម៉ាក់កូនក៏មានការងើយឆ្ងល់យ៉ាងខ្លាំង ប៉ាក៏បាននាំម៉ាក់កូនទៅពិនិត្យផ្ទៃពោះនិងអូសអេកូរមើលក្នុងរយៈពេលដែលអាចមើលឃើញក្មេងនៅក្នុងផ្ទៃបាន! ទើបដឹងថាម៉ាក់របស់កូននាងមានកូនភ្លោះដល់តែពីរនាក់សុទ្ធតែជាប្រុស!" ហានគូ ស្រដីប្រាប់កូនប្រុសជាមួយស្នាមញញឹមតិចៗពេលដែលនឹកដល់គ្រាមួយនោះពេលដែលភរិយាពពោះបានកូនប្រុសភ្លោះ។

"កាលនោះកូនចាំបាន ម៉ាក់ពោះធំស្ទើរមើលមេជើងមិនឃើញ! ប៉ុន្តែហេតុអីប៉ានិងម៉ាក់មិនប្រាប់កូនថាម៉ាក់មានប្អូនប្រុសខ្ញុំដល់ទៅពីរនាក់នៅក្នុងផ្ទៃ?" ការសួរដោយភាពចង់ដឹងរបស់ណាមជូន វាជាសំណួរមួយបែបអ្នកឆ្ងល់តែសម្រាប់អ្នកដឹងពិតជាឈឺចាប់ហួសថ្លែង។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Hikayelerin yaşadığı yer. Şimdi keşfedin