Episode26:ខ្លាចគេខឹង

Start from the beginning
                                    

<ហឹស! ថេយ៍ព្រមហើយម៉ាក់..ម៉ាក់រៀបចំទៅកាន់តែលឿនកាន់តែល្អ មិនចឹងងទេខ្ញុំនឹងថេយ៍ទៅចុះអេតាសុីវិលមុនក៏បាន> ភ័យខ្លាចគេយកបាត់ត្រូវតែរហ័នបែបនេះ។

<លឿនយ៉ាងនេះហេ៎?> ថេយ៉ុង
<រឺអូនមិនចង់ទេ?>
<ទេៗ!..គ្រាន់តែឆ្ងល់> អ្នកខាងនេះខ្លាចគេយល់ខុសប្រកែកឲឡើងញ៉ាប់មាត់។

<ព្រោះបងចង់ក្លាយជារបស់អូន>
<ហេមៗ!..មើលយាយចាស់ម្នាក់អង្គុយនៅទីនេះផង ម៉ាក់មិនចង់លើសជាតិស្ករដល់កាត់ជើងទេ> ការសន្ទនារបស់អ្នកទាំងបីម្ដាយកូននឹងអនាគតកូនប្រសារហាក់ល្អូនល្អើនត្រូវមាត់ត្រូវ.កគ្នាយ៉ាងខ្លាំង។
______
//ពេលល្ងាចនៅផ្ទះរបស់ថេយ៉ុង!
<ប្រាប់អូនថាទៅមើលគុន តែមកមើលនៅផ្ទះនឹង!> ថេយ៉ុងទ្រេតខ្នងក្បាលផ្ដេកលើស្មាអ្នកជាសង្សារ ដែលពួកគេកំពុងមើលគុនរ៉ូមែនទិចក្នុងផ្ទះ។

<នៅផ្ទះកក់ក្ដៅជាង ម្យ៉ាងបងចង់ថើបអូនពេលណាក៏បានដូចអីឡូវនេះចឹង សឺត!~> ឧទ្យានចប់នាយអោនទៅផ្ដិតស្នាមថើបលើថ្ងាសថេយ៍មួយដង្ហើម។
តុកៗ!!!~
<អ្នកណាគេមករកអីនឹង? ចាំអូនទៅបើក>
<មិចបាច់ទេ អូននៅមើលចុះ> ជុងហ្គុកឃាត់ទៅកាន់ថេយ៍ដោយសូមខ្លួនជាអ្នកទៅជំនួស។
ក្រាក!~

<ថេ*..?>
<អាចង្រៃយ៎!..ឯងមករកស្អី?> ស្នាមញញឹមដែលមានលើផ្ទៃមុខត្រូវប្រែជាចងជាប់ចូលគ្នា កាលបើបានឃើញវត្តមានរបស់នាយkevin។

<យើងមករកថេយ៍!~> នាយម្នាក់នេះក៏មិនញញើតស្រាប់ សម្លឹងរាងក្រាស់មិនដាក់ដូចគ្នា។

<Kevin?~> ថេយ៉ុង ដែលលឺសម្ដីរបស់ពួកគេជេរគ្នា ក៏ដើរមកឃើញថាម្នាក់ៗដូចជាចង់វាយគ្នាទៀតហើយ គេរហ័សចូលមកឈរក្បែរនឹងជុងហ្គុក រួចក៏កាន់ដៃនាយផងដែរ ព្រោះឃើញក្ដាប់ជាប់។

<ថេ*..>
<លោកមកធ្វើអី? ពួកយើងគ្មានអ្វីនឹងគ្នាទៀតនោះទេ>

<គ្មានអ្វីនឹងគ្នា ចុះរឿងថ្ងៃនោះ?>
<ខ្ញុំគ្រាន់តែធ្វើខុសមួយពេលប៉ុណ្ណោះ>

<ថេយ៍ឈប់ស្រឡាញ់ខ្ញុំហើយហេ៎?> នាយនៅតែមិនអស់ចិត្ត ហេតុថាបើពិតជាឈប់ស្រឡាញ់គេម្ដេចថ្ងៃនោះថើបគេ?

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now