Episode 19: សង្ឃឹម!

Start from the beginning
                                    

"ចុះឯងធ្វើបែបនេះធ្វើអី? ឯងនិយាយយើងជឿសម្ដីឯង! ប៉ុន្តែចន ជុងហ្គុកម្នាក់នោះ គេនឹងជឿហើយអន់ចិត្តចំពោះឯងទេ? បើសិនយើងជាគេយើងក៏អន់ចិត្ត ព្រោះក្នុងនាមគេត្រូវជាអ្វីនឹងឯងបច្ចុប្បន្ន ឯងបែរជាមិនឈរខាងគេ ឯងយំឲគេបានឃើញ វាដូចបញ្ជាក់ថាឯងមិនដាច់អាឡៃចឹង! ព្រោះបើមនុស្សគេអស់ចិត្តមែន គេមិនសម្រក់ទឹកភ្នែកចំពោះមុខបុគ្គលម្នាក់នឹងឡើយ"

<ឯងកំពុងស្ដីឲយើងជំនួសគេហេ៎ ទើបនិយាយញ៉ាប់ៗដូចជាខឹងបែបនេះ?>

"យើងខឹង! ខឹងឯងដែលយំនៅចំពោះមុខអាម្សៀរនោះ ឯងយំធ្វើអីវាគ្មានតម្លៃអីឲឯងយំដោយសារទៀតទេ!" ធម្មតាចរឹកនាងមិនចេះលាក់តែថាខឹងគឺខឹងហើយ។

<យើង..យើងក៏គ្រាន់..ហឺយ! យើងសូមទោស> ថេយ៉ុងរកពាក្យមកបកស្រាយមិនកើត ព្រោះពេលនោះមិនដឹងថាខ្លួនឯងកើតស្អីដែរទើបយំ ដូច្នេះមានតែសូមទោសអ្នកជាមិត្ត។

"មិនបាច់សូមទោសយើងទេ គួរសូមទោសសង្សារឯងទើបត្រូវ"

<សូមទោសរួចហើយ ហើយគេក៏បាត់ខឹងដែរ>
"ហឹស! ជឿទៅ..យើងមិនមែនជាសង្សារឯងទេ តែយើងដឹងថាចិត្តសង្សាររបស់ឯងមិនទាន់ឈប់គិតឡើយ"

<គាត់ប្រាប់ថាបាត់ខឹងហើយ តើនៅគិតអ្វីទៀត យើងក៏បានបកស្រាយអស់ដែរ>

"គេស្រឡាញ់ឯងគេដែលហ៊ានខឹងឯងបញ្ជេញកាយវិការគំរោះគំរើយមកក្រៅទេ? យើងប្រាកដណាស់គេកំពុងលាក់វាក្នុងចិត្ត!"

<ពិតមែន?> ថេយ៉ុងហាក់ដូចជាជឿសម្ដីក៏សួរបញ្ជាក់ម្ដងទៀត អាចថានាងនិយាយត្រូវខ្លះដែរ ព្រោះពេញមួយថ្ងៃនាយដូចជាស្ងាត់ស្ងៀមមិនឡេះឡោះដូចរាល់ដង។
"ប្រាកដណាស់!"

<ចុះមានវិធីណា៎ជួយឲគាត់ឈប់គិតទេ?>
"រឿងនេះច្បាស់ជាមានហើយ គ្រប់បញ្ហាទាំងអស់តែងមានដំណោះស្រាយណាមិត្ត!" ឈូយីមពោលឡើងដោយទឹកមុខខិល មុខនឹងច្បាស់ណាស់បើមិនផ្ដល់មតិយោបល់ប្លែកៗទេចាក់លុយ។
<អ្វីទៅ?>
"ចាំយើងប្រាប់.."
[.....]
ក្រាក!
<អូនមិនទាន់គេងទេហេ៎?> ជុងហ្គុកដើរចេញមកពីក្នុងបន្ទប់ទឹកដោយមានកាន់កូនសន្សែងមួយជូតសក់សួរទៅកាន់រាងតូចដែលសម្លឹងមើលម៉ង់ៗ។
"ទី1.ត្រូបចេះធ្វើចរឹកម្ញិកម្ញក់បន្តិចទៅ ព្រោះភាពម្ញិកម្ញក់ដាក់គេវាដូចបង្ហាញថាយើងស្រឡាញ់ចង់ឲគេ take care"

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now