Episode17:គេត្រឡប់មកវិញហើយ

Start from the beginning
                                    

<ហ្ហឹក..ខ្ញុំមិនត្រូវការការសូមទោសនោះទេ ខ្ញុំត្រូវការឲលោកបកស្រាយហេតុអ្វីក៏ត្រឡប់មកឲខ្ញុំឃើញមុខម្ដងទៀត..អ្ហឹក..បើជ្រល់ជាទៅបាត់រាប់ឆ្នាំហើយម្ដេចមិននៅជាមួយនាងរហូត មកឈរនៅចំពោះមុខខ្ញុំ និយាយពាក្យថានឹកដើម្បីដាស់ការឈឺចាប់របស់ខ្ញុំមែនទេ..អ្ហឹកៗ..លោកឆ្លើយមក!> រាងតូចដែលជាមនុស្សភ្នែកខ្សោយឆាប់សម្រក់ទឹកភ្នែក គេស្រែកដាក់នាយខ្លាំងៗព្រមជាមួយសន្សើមថ្លាៗជ្រៀតប៉ះនឹងផែនថ្ពាល់ ចំណែកឯដៃក៏លើកទៅវាយដើមទ្រូងនាយខ្លាំងៗ។

<ថេយ៍!..ស្ដាប់បង បងគ្មានគំនិតបែបនោះ នោះទេ*>

<មិនមែនបែបនឹងចុះបែបណា៎?~~> សម្ដីរបស់kevinត្រូវបានកាត់ដោយហេតុថារាងតូចស្រែកសួរ។

<ថេយ៍ស្ដាប់បង..បងសូមទោសៗ! បងពិតជានៅស្រឡាញ់អូន ស្រឡាញ់មករហូត ទោះបីជាទៅមែនពិតប៉ុន្តែរយៈពេលកន្លងមកបងពិតជានឹកអូនមែន..អូនក៏ដឹងថាបងទៅដោយសារតែអ្នកណា៎> Kevinចាប់ក្រសោបមុខរបស់រាងតូចដោយប្រសព្វនឹងនាយ ពោលឡើងមួយៗច្បាស់ៗប្រឹងបង្ហាញពីកែវភ្នែកដែលនាយនិយាយសុតសឹងជាការពិត។ រីឯថេយ៉ុងហាក់ដូចជាជ្រួលជ្រាបអារម្មណ៍ដែលធ្លាបើតែមានពីមុខ ភ្លេចបាត់សង្សារនាបច្ចុប្បន្ន។

<បងពិតជាស្រឡាញ់ថេយ៍..បងមិនដែលភ្លេចទេនូវស្នេហាដំបូងរបស់បង> នាយឧទ្យានឡើងតិចៗបន្ថែមទៀត ដៃមាំក្រាស់ទាំងគូជូតខ្ដិតទឹកសន្សើមដាមលើផែនថ្ពាល់តិចៗ ស្របនឹងគ្នានេះដែរ ផ្ទៃមុខរបស់នាយចាប់ខិតចូលជិតទៅ..ចូលជិតទៅ បំណងដែលស្មានមិនឲខុសច្បាស់ជាចង់យកការថើបមកលួងលោម។
    ក្រាក!
<ឯង*!!~~..ដឹប!> ព្រូស!~
<ហ្ហឹក..ជុងហ្គុក!> ទ្វារបន្ទប់ទឹកត្រូវបើក ហាក់ដូចជាមកឲជុងហ្គុកនាយឃើញអ្វីដែលមិនគួរឃើញ! ភ្លាមៗខួរក្បាលគេហាក់រំញោចអារម្មណ៍ក្រោធខឹង ស្ទុះទៅទាញkevinចេញពីរាងតូច ដាល់មួយអស់ដៃចំមាត់ថ្នាក់អ្នកម្ខាងទៀតអស់ជំហរដួលភ្លាមៗ។ កាលបើបែបនេះថេយ៉ុងភ្ញាក់ហៅឈ្មោះនាយដល់ភ្លាត់សម្លេង ប៉ុន្តែ..ប៉ុន្តែគេមិនបាននៅឈរខាងជុងហ្គុកឡើយគេបែរជា..

<..អ្ហឹក!..មិនអីទេពិតទេ?> ត្រូវហើយគេកំពុងតែបង្ហាញការបារម្ភចំពោះអតីតសង្សារនៅចំពោះមុខរាងក្រាស់ មើលចុះមានទាំងយំថែមទៀត។

<ប--បងមិនអីទេ!> ទង្វើរអ្នកទាំងពីរបែបនេះហាក់ដូចជាចាត់ទុករាងក្រាស់ជាផ្សែងមួយដែលគ្មាននៅទីនេះ វាប្រៀបដូចបាននឹងតួចិត្តអាក្រក់ដែលគេមិនខ្វាយខ្វល់។ ជុងហ្គុកហាក់ដូចជាដឹងគេហួសចិត្តនិយាយលែងចេញ ត្រឹមសម្លឹងមើលមុខថេយ៍រួចក៏ចាកចេញទៅបាត់ដោយពាំនាំអារម្មណ៍អន់ចិត្តស្ពាយជាប់ប្រាណ។
    |កាត់|
   //មួយស្របក់ក្រោយ! រាងក្រាស់អង្គុយថ្មឹងៗនៅនឹងតុធ្វើការ ក្នុងប្រសាទវិលវល់រឿងដដែលៗ..គេខឹងណាស់! ហើយគេពិតជាប្រចណ្ឌ័!..ប៉ុន្តែគេធ្វើអ្វីមិនកើត ព្រោះ..ព្រោះទម្លាប់ស្រែកគំហកដាក់រាងតូចគេមិនចង់ឡើយ ដូច្នេះហើយក៏បានត្រឹមអង្គុយអន់ចិត្ត ចង់យំបន្តិចអីបន្តិចស្មានមិនត្រូវ។

   ក្រាក!!~ ទ្វារបន្ទប់ធ្វើការបើកឡើង ដោយបង្ហាញនូវវត្តមានរបស់ថេយ៉ុងដើរសន្សឹមៗមករកនាយ។
<ជុង*..>

<វាជាមនុស្សដែលអូនស្រឡាញ់ហេ៎?> មិនចាំឲថេយ៍និយាយទាន់ នាយបោះប្រយោគមួយឃ្លាសួរដោយមិនបានសម្លឹងមុខ! ប៉ុន្តែគេហាក់ស្គៀបទ្រូងឈឺឈីបៗ ព្រោះគេស្រលាញ់ថេយ៉ុងដូចគ្នា។

<..ត្រូវហើយ~> ថេយ៍ស្ងាត់មុនស្រដីពីរម៉ាត់ ធ្វើឲបេះដូងអ្នកដែលស្ដាប់លឺត្រូវប្រេះបែកខ្ទេចខ្ទីអស់! នាយគិតស្មានមិនខុស មកពីគេនៅស្រឡាញ់បុរសម្នាក់នោះ ទើបបានជានៅក្បែរនាយគ្មានភាពផ្អែមល្ហែម ហើយក៏គំរិះខ្លួន តាមពិតវាក៏បែបនេះ។
    ជុងហ្គុកដែលពីមុនគ្រប់គ្នាស្គាល់ថាវីប្លាស់ ធ្វើឲស្រីៗគ្រប់គ្នាយំសោក ពេលនេះកំពុងតែភ្នែកក្រហមដក់ដោយសន្សើមថ្លាៗ..បានបន្តិច..វាក៏ហូរចុះមកម៉ាត់ៗដោយគ្មានសម្លេង!

  តើនាយកំពុងយំហេ៎? នាយកំពុងយំដែលថេយ៉ុងនិយាយបែបនោះ? តើនាយពិតជាស្រឡាញ់ក្មេងម្នាក់នេះខ្លាំង? ចន ជុងហ្គុកមិនដែលសម្រក់ទឹកភ្នែកចំពោះមុខអ្នកណាឡើយ ហើយរឹតតែមិនអាចទៅរួចចំពោះរឿងបែបនេះ..ថេយ៉ុងជាមនុស្សដំបូងហើយដែលធ្វើឲគេយំបានត្រឹមពាក្យតែពីរម៉ាត់ គឺប្រយោគយល់ស្រប!..អស្ចារ្យណាស់។

  TO BE CONTINUED
BY: Ju jinny 🧸

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now