Episode16:មិនមែនចោរទេ..គឺទន្សាយ

Start from the beginning
                                    

"ហឹម!~ យើងស្របតាមតែឯងទេ ចុះឯងស្រឡាញ់អានាយនឹងខ្លាំងរឺអត់?" សំណួរចាក់ដោតសួរបែបចំៗ ធ្វើឲអ្នកដែលស្ដាប់លឺថ្ពាល់ក្រពុំទាំងពីឡើងពណ៍ម្ទេសទុំមួយរំពិច។

<ហឺយ! ឯងសួរស្អីបែបនឹង យើងមិនដឹងទេ!> គេដឹងតែគេឆ្លើយមិនចេញ ត្រឹមប្រាប់ថាស្រឡាញ់ក្នុងចិត្តម្នាក់ឯងទៅបានហើយ។

"កុំបាច់មកញញឹម ឆ្លើយនឹងយើងមក" នាងអាចចាប់ដឹងថារាងតូចកំពុងញញឹម ធម្មតាទេសម្លេងមនុស្សប្រតិកម្មអៀនប្រៀន ខុសពីប្រតិកម្មមនុស្សដែលធម្មតា។
តុកៗ!!~
<ស្អីនឹង!?> ស្ទូរដូចជាសម្លេងគោះនៅកញ្ចក់ធ្វើឲរាងតូចរហ័សងាកទៅចោទសួរយ៉ាងលឿន គេមើលមិនដឹងព្រោះបិទវាំងនន។

"កើតអីនឹងថេយ៍?"
<ដូចជាមានអ្នកគោះទ្វារកញ្ចក់នៅរាន!>
"ចោរទេដឹង?"
<មិនអាចទេ ផ្ទះគេមានអ្នកយាមត្រឹមត្រូវ!>
តុកៗ!!
<ថេយ៍បើកទ្វារឲបងបន្តិច!~> សម្លេងរបស់អ្នកខាងក្រៅហាក់ឲរាងតូចចាប់ស្គាល់យ៉ាងច្បាស់ដូចថ្ងៃ ចិត្តដែលភ័យខ្លាចថាចោរមុននោះក៏រលាយអស់។

<ប៉ុន្នឹងសិនហើយឯង មិនមែនចោរទេ..គឺទន្សាយ!~>
"ហឹម!~~> ទឺត!~ ស្រដីចប់សព្វគ្រប់ ថេយ៉ុងបោះជំហានដើរទៅកាន់ទ្វារកញ្ចក់ ដើម្បីបើកឲនាយចូល។
ក្រាក!~~

<ហើយមករកអី? យប់ស្មើរនឹងទៅហើយមិនទាន់ដេកទៀត?> ថេយ៉ុង បន្ទាប់ពីបើករួចគេប្រែខ្លួនដើរមកអង្គុយលើគ្រែវិញ។

<នឹកអូន..សូមថើបមួយមក> ផ្ទៃមុខញញឹមស្រស់ លើកដៃត្រដាងដើរមករកអ្នកជាសង្សារថ្មីថ្មោងនៅលើគ្រែ បំណងចង់អោបថើបតែ..

<អត់ទេ ចេញទៅ>
<ហុឺ!..ថេយ៍ខ្ពើមបងហេ៎ ទើបមិនឲបងថើបអូន? បងអន់ចិត្តណាស់> ជុងហ្គុកប្រែជាលេងទឹកមុខបែបបុរសខកស្នេហ៍ ឈរធ្វើមុខជូរហួញចំពោះថេយ៉ុង! ចិត្តអាក្រក់ណាស់ ខំពង្រាត់រត់មកដល់បន្ទប់ទៅហើយនៅមិនឲថើបទៀត ។

<មនុស្សកំពុងតែភ័យមិនទាន់បាត់ផង ចង់មកអន់ចិត្តដាក់អូន? ទ្វារមានត្រឹមត្រូវមិចបងមិនចូលទៅចូលអីតាមបង្អួចនឹង មិនខ្លាចធ្លាក់បាក់.កស្លាប់ទេ?> រាងក្រាស់ដែលពីមុនធ្លាប់តែខ្លាំង ពេលនេះឈរអោបដៃចូលគ្នាស្ដាប់ថេយ៉ុងស្ដីឲម៉ាច់ៗ!

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now