Episode14:បងយល់ហើយ!

Start bij het begin
                                    

<ហឹស!..និយាយលេង!>
<..លោកប្រធាន!~> ពួកគេស្ងាត់បន្តិចសឹមបង្កើតប្រយោគនិយាយម្ដងទៀត។ ដោយលើកនេះរាងតូចមានសំនួរចង់សាកសួរ។

<...> គ្មានការឆ្លើយតប!
<លោកប្រធាន!~ មិនលឺខ្ញុំហៅទេ?> ថេយ៍តម្លើងសម្លេងជាងមុនបន្តិច។

<ហៅលោកប្រធានខ្ចិលឆ្លើយ បើបងសម្លាញ់ទើបមានអារម្មណ៍!~>
<អ៊ែក!~ >

<មុននេះចង់សួរអីក៏សួរមក!..នៅអុីអ៊ែក ប្រយ័ត្នចាប់បឺតមាត់ស្លេក!~> ធម្មតាសម្ដីបែបចឹងៗនាយហា៎មកឡើងធូររហុយ! ហេតុថាដូចជារឿងធម្មតា

<លោកប្រធានតែងតែធ្វើចឹងដាក់គេគ្រប់គ្មាហេ៎?> អ្វីដែលថេយ៉ុងចង់សម្ដៅដល់ទង្វើរដែលធ្វើដាក់គេ! ដូចពេលនេះចឹង ឲគេជិះខ្នងនាពេលចុកជើង! ទង្វើរបែបយកចិត្តទុកដាក់ប៉ុន្តែវាមិនលាតត្រដាងខ្លាំង។
<អត់ទេ!~> នាយឆ្លើយតបតែពីរម៉ាត់ដែលបញ្ជាក់ថាពិតដូចសម្ដី!

<មិនជឿទេ!..មុខលោកប្រធាននឹងហេ៎មិនធ្វើចឹង!~>

<ពួកនាងស្រួលយ៉ាងនេះម្ដេចបងត្រូវធ្វើចឹង? ពីមុនៗបងមិនចាំបាច់តាមនាងដូចតាមអូនទេ នាងមករកបងឯងៗ!> គេនិយាយមួយច្បាស់ៗប្រាប់ទៅកាន់អ្នកនៅលើស្មា។ ត្រូវហើយពីមុនៗមកនាយមិនដែលតាមអ្នកណាដូចតាមម្នាក់នេះទេ។

<ចុះបើពួកគេស្រួលចឹង ម្ដេចលោកប្រធានមិនទៅរកពួកនាងទៅ!>

<ថេយ៍ដែលលឺប្រយោគនេះទេ..របស់ដែលបានមកស្រួលពេកវាគ្មានន័យឡើយ!~> ចរឹកនាយជាមនុស្សនិយាយត្រង់ គេគ្មានអ្វីត្រូវលាក់លាមនោះទេ! បើសិនជាថេយ៉ុងងាយជាមួយនាយ ប្រាកដណាស់ត្រឹមតែមួយឆាវ។ រាងតូចលឺបែបនេះក្នុងចិត្តហាក់យកមកគិត ថាអ្វីដែលគេនិយាយពិតជាមិនខុស!

<ចង់បានន័យថាពួកគេគ្មានតម្លៃ?>
<អត់ទេ!~> បើសិនជានាយហ៊ានតែឆ្លើយបាទ! ខ្លួនគេនេះនឹងច្របាច់.កនាយឲថប់ដង្ហើមភ្លាម-,-
//កាត់!
3ខែក្រោយ!
រយៈពេលបីខែលឿនដូចជាកុហក ចំពោះទំនាក់ទំនងរបស់លេខានឹងលោកប្រធាន នោះក៏គ្មានអ្វីផ្លាស់ប្ដូរ..គេនៅតែតាមយកចិត្តរាងតូច! ចំណែកឯថេយ៍នេះផ្ទាល់ មិនមែនបេះដូងសាងមកពីថ្មឯណា៎! ដូច្នេះអាចថារាងចិត្តទន់ម្ដងៗដែរ។
@ ពេលល្ងាច
<ថេយ៍ហា៎!>

<ហឹម!!~> រាងតូចអង្គុយនៅនឹងតុធ្វើការ កំពុងសម្លឹងមើលឯកសារដែលត្រូវពិនិត្យ សូរិយានាពេលល្ងាចផ្ទៃមេឃឡើងពណ៍ទឹកក្រូច ជារាល់ដងគឺចេញពីធ្វើការហើយ ចម្លែកថ្ងៃនេះនៅមិនទាន់ទៅ។

<បីខែហើយ!~> ជុងហ្គុកងើបពីកៅអីខ្លួនដើរតម្រង់មករករាងតូច។ ធ្វើឲអ្នកដែលលឺសំនៀងនាយហើយ ចាប់ងើយផ្ទៃមុខតូចច្រមិចឡើង ទន្ទឹមនឹងចោទសួរថា÷
<មានអ្វីហេ៎?~>

<ថេយ៍មិនដឹងទេរឺ?> នាយក្រាស់ បន្ទន់ជង្គង់ចុះឲស្មើរនឹងកៅអីរាងតូចដែលកំពុងអង្គុយ។

<បងរងចាំចម្លើយរបស់អូនបីខែហើយ!> ពិតណាស់វាបីខែហើយ! ចិត្តនាយដេកមរមៃនឹកចង់ស្ដាប់ចម្លើយរាល់ថ្ងៃ! គេទ្រាំមិនបានទេបើពុំទទួលបានពេលនេះ ហេតុថាទៅណាមកណី ថេយ៉ុងដូចជាចំណីភ្នែកសម្រាប់មនុស្សជុំវិញខ្លួន! យល់ពាក្យថាចង់ក្លាយជាម្ចាស់កម្មសិទ្ធិទេ?

<ត្រឹមបីខែយូរណាស់មែនទេ?> ថេយ៍ងាកមុខចេញ ធ្វើចរឹកដូចជាមិនខ្វល់កាន់បុិចគីសវាសលើក្រដាសសរចុះឡើងៗ។

<វាមិនយូរនោះទេ ប៉ុន្តែវាយូរសម្រាប់បង!>
<ដូចតែដូចនឹង, ចង់ប្រាប់ថាយូរណាស់ក៏និយាយថាយូរទៅ, អ្នកណាទៅថាអីនោះ!>

<ថេយ៍!!~~> ជុងហ្គុកប្រើក្រសែរភ្នែកកូនឆ្កែ ដៃគ្រើមៗអង្អែលចុះអង្អែលឡើងលើប្រអប់ដៃទន់រលោងរបស់ថេយ៍ទៅមក។

<..ខ្ញុំមិនស្រឡាញ់មនុស្សចរឹកព្រាននារីទេ!>
ក្ដុក! លឺហើយធ្លាក់ថ្លើមដល់ចុងជើង នេះហេ៎? ចម្លើយដែលគេរងចាំអស់រយៈពេលជាងបីខែ? អូ៎!! វាឈឺណាស់! សាច់មួយដុំក្នុងប្រអប់ទ្រូងខាងឆ្វេងរបស់គេវាចាប់ខ្ទោកៗតែម្ដង តើវារសជាតិត្រូវនរណាម្នាក់បដិសេធស្នេហ៍?
ផ្ទៃមុខមាំសង្ហារប្រែជាទម្លាក់ទឹកមុខចុះត្រឹមមួយរំពេច! មួយប្រយោគប្រៀបដូចសម្ដីប្រហារបេះដូងនាយឲខ្ទេចខ្ទាំដូច្នោះ! ពេលនេះស្គាល់ហើយ..ស្គាល់ហើយ! ថាអ្វីដែលគេហៅថាស្នេហា! វាឈឺណាស់។

<ប..បងយល់ហើយ!~> នាយក្រោកឡើងអស់កម្ពស់ ពោលដោយមិនហ៊ានប្រសព្ទភ្នែកនឹងថេយ៉ុង! គេមិនមែនខ្លាច! គេគ្រាន់តែមានអារម្មណ៍ថាខ្មាស់! ចឹងក៏បានន័យថាទង្វើរកន្លងមកដែលគេខំប្រឹងយកចិត្ត វាអាសារបង់ហើយ។

TO BE CONTINUED
BY: Ju jinny 🧸

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Waar verhalen tot leven komen. Ontdek het nu