(វគ្គ២) ភាគ៤ ; មីន! តើជាមីនមែនទេ?

Start from the beginning
                                    

"បាទ / ចាស៎! អ្នកមីង!" ពួកគេគ្រប់គ្នាក៏នាំគ្នាដើរចូលមកក្នុងតុអាហារទាញកៅអីមកអង្គុយរៀងខ្លួន។ ខណៈពេលនោះលោកម្ចាស់កាងជុងគាត់ក៏បត់ក្រដាសកាសែតទុកដោយងាកមកសួរក្មួយបណ្ដើរផងដែរភ្ជាប់មកជាមួយស្នាមញញឹមតិចៗផុសនៅលើផ្ទៃមុខរបស់គាត់÷

"បាទអរុណសួស្ដីក្មួយ! ប្លែកកន្លែងអ៊ីចឹងក្មួយៗយប់មិញគេងលក់ស្រួលឬអត់?"

"បាទលោកពូ! ទោះប្លែកកន្លែងបន្ដិចមែន! ប៉ុន្តែពួកក្មួយគេងលក់បានស្រួលខ្លាំងណាស់ពេលក្រោកព្រឹកឡើងអារម្មណ៍ស្រស់ស្រាយតែម្ដងនៅពេលបើកបង្អួចទទួលយកខ្យល់បរិសុទ្ធពីធម្មជាតិពេលព្រឹកព្រលឹមបែបនេះ!" នាយកម្លោះរូបស្រស់សង្ហារទទួលបានសំណួររបស់មនុស្សចាស់ភ្លេមមិនអោយខានពេលយូរនាយក៏ធ្វើជាអ្នកតំណាំងឆ្លើយតបភ្លែត។

ចាងកាង ហុងឃូសាគិក អាយុ២៨ឆ្នាំជាCEOម្ចាស់ក្រុមហ៊ុនផលិតស្រាទំពាំងបាយជូរល្បីឈ្មោះជាងគេនៅក្នុងប្រទេស កាលពី៥ឆ្នាំមុននាយក៏មិនខុសឆ្ងាយពីយ៉ូនហ្គីប៉ុន្មានដែរ។ ដោយនាយបានទៅរៀននៅប្រទេសបាំរាំងអស់រយៈពេល៣ឆ្នាំត្រឡប់មកវិញជាមួយចំណេះដឹងនិងចំណេះជំនាញនាយក៏បានបង្កើតក្រុមហ៊ុនមួយជារបស់ខ្លួនឯងដែលមានកេរ្ដ៍ឈ្មោះល្បីល្បាញមកដល់សព្វថ្ងៃនេះ។

"ហ៉ឹសហឹស! បើអ៊ីចឹងក្មួយៗគួរតែនៅទីនេះអោយបានយូរបន្ដិចទៅ! យ៉ាងហោចណាស់មួយអាទិត្យក៏បាន!" កាងជុង សើចនៅដើមកបន្ដិចមុនស្រដីបន្ថែមទៅកាន់ក្មួយៗដែលអង្គុយកៅអីក្នុងតុអាហារនៅសងខាង។

"បាទ! ពួកក្មួយក៏ចង់នៅអោយបានដល់មួយអាទិត្យដែរ! ប៉ុន្តែអាស្រ័យទៅលើម្នាក់នោះប៉ុណ្ណោះថាគេចង់នៅយូរប៉ុណ្ណា!" ចាងកាង ញញឹមបន្ដិចទើបហាស្ដីលក្ខណៈសំដៅទៅលើមនុស្សម្នាក់។ តាមស្មានមិនពិបាកទាយយូរក៏លោកម្ចាស់កាងជុងអាចដឹងច្បាស់ថាម្នាក់នោះជាអ្នកណាបានដែរ។

"ហឹសហ៉ឹស! ចុះថ្ងៃនេះក្មួយៗចង់ទៅដើរលេងនៅកន្លែងណាឬអត់? ចាំពូអោយឆាយវីជាអ្នកនាំដើរ! ព្រោះគេស្គាល់តំបន់ជុំវិញនេះច្បាស់ជាងនរណាៗទាំងអស់!"

"បាទលោកពូគឺពួកក្មួយបានពិភាក្សាគ្នាមុននេះរួចហើយ! ពួកក្មួយចង់ទៅដើរមើលចម្ការផ្លែឈើ! តើលោកពូអនុញ្ញាតដែរទេ?"

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now