Episode13:បងឆ្កួតព្រោះស្រឡាញ់អូន

Start from the beginning
                                    

<មែនហើយសមណាស់!>
<មានអារម្មណ៍ថាញុាំឆ្អែតហើយ តោះពួកយើងរកទៅវិញ!> ក្មេងប្រុសទាំងបីក្នុងចំណោមម្នាក់ក៏បន្លឺឡើង បំណងចង់រំដោះខ្លួន។

<បងប្រុសពួកខ្ញុំរកលាសិនហើយ..bye bye!~> និយាយចប់លុយដកដាក់លើតុ រហ័សញ៉ាប់ជើងដើរចេញបាត់, ចំណែកឯអ្នកខាងនេះ បែរមកវិញជឿជាក់គេគិតថាសម?

<អ្នកណាសង្សារលោកប្រធាន?~>
<ឃើញរឺអត់? មកពីរឹងមិនព្រមទៅដូរអាវចេញនឹងហើយ ទើបបានជាពួកវាអង្គុយសម្លឹងចង់ជ្រុះគ្រាប់ភ្នែកនោះ!> កំពុងតែងក់មិនទាន់បាត់ផង ចង់មកខឹងនាយវិញ? ដេកចាំដាំចេកទៅ។

<..នៅទើសដដែលៗនឹង!~> រាងតូចចាប់ក្ដាប់មាត់សម្លក់នាយ ធ្វើចរឹកដូចជាក្មេងអាយុ3ឆ្នាំ។

<ញុាំឆ្អែតរឺនៅ?>
<ឆ្អែតហើយ!~> ថេយ៉ុងឧទ្យារួច ចាប់ងើបចេញពីតុដើរចេញមុននាយ, ព្រោះតាប៉ែរជាមួយរាងក្រាស់ ហួងហែងក៏ហួងហែង! បុិនស្ដីឲក៏បុិន! ធ្វើចរឹកដូចជាម៉ាក់គេទៅហើយ។
.....
<ចង់ទៅដើរលេងរឺអត់?>
<ដើរលេងនៅឯណា? យប់ហើយនឹង!> ថេយ៍

<បងសួរម្ចាស់ហាងបាយ គេថានៅមុខនេះបន្តិចមានតាំងពិពណ៌!~> មើលសម្ដីដែលនិយាយមកចុះ! ផ្អែមៗ! ស្រទន់ៗ! បងៗពេញៗមាត់ , អ្នកមិនដឹងច្បាស់ជាគិតថាគេទាំងពីរត្រូវជាសង្សារនឹងគ្នា។

<ប្រាប់ហើយមិនឲហៅខ្លួនឯងថាបងទេ!> រាងតូចសែនគ្រឺតខ្នាញ់ឲតែលឺពាក្យបង! ចូលចិត្តម្ល៉េះនិយាយជាមួយគេហៅតែបង!

<បង!..បង!~> ធម្មតាមនុស្សនាយចូលចិត្តផ្គើន ចាប់ក្ដោបមុខរាងតូចជាប់ហា៎បងៗញ៉ាប់មាត់។

<មើរលែងទៅ!..មិនចេះខ្មាស់គេ!>
<ទៅបានរឺនៅអូនលេខា!~>
<កុំហៅ*..អេស៎!!> គ្រាន់តែហា៎មាត់គេដឹងដល់ពោះវៀន មុខនឹងចង់ហាមទៀតហើយ ដូច្នេះទុកឲនាយអ្នកបញ្ឈប់អូសដៃគេដើរទៅមុន។

<ពួកយើងមកDating មិនមែនមកជួបភ្ញៀវទេ!> ដើរបណ្ដើរនាយនិយាយប្រាប់ថេយ៍ការពិតបណ្ដើរខ្ចិលកុហក។
<Da.. dating?~>

<ត្រូវហើយ! ដូច្នេះហើយថេយ៍ចង់បានអីប្រាប់បងមក ចង់ទៅដើរលេងកន្លែងប្លែកៗ ញុាំរបស់ឆ្ញាញ់ៗបងឲថេយ៍បានគ្រប់រឿង!~> នាយនិយាយរៀបរាប់បែកអូហូរស្ទឹងកាត់ប្រឡាយ មិនបានមើលមុខរាងតូចដែលកំពុងតែសម្លក់មក។

<ចង់ចេញពីលោកប្រធានឲបានឆាប់ៗធ្វើឲបានទេ?>
<អត់!~> មួយម៉ាត់ចប់!

<លោកប្រធានជាមនុស្សពូកែបោកជាងគេលើលោក!~ ឆាប់់លែងដៃខ្ញុំទៅ!> មិនគួរសោះ! មិនគួរថាខ្លួនឆាប់ជឿនាយពេកទេ។ នៅសុខៗគេចាប់មកឲ Dating!-,- ហេតុតែគេក្មេងតូច ចង់រំលោភបំពានសិទ្ធ?

<ចុះប្រាប់ហើយតើថាបងកំពុងញ៉ែថេយ៍! ធម្មតាថេយ៍គ្មានសិទ្ធហាមអ្នកដទៃមិនឲញ៉ែទេ! បងក៏មិនបានទៅបោកអីណាស់ណា៎! ថេយ៍ស្លង់ជឿខ្លួនឯង>

<ហើយប្រវត្តិសាស្ត្ររបស់លោកប្រធានញ៉ែគេដោយចាប់មក Datingចឹងមែន?>

<អត់ផង!~ ធម្មតាមិនចាំបាច់ចំណាយពេលមកបែបនឹងផង ឃ្ទាត់តែម្រាមដៃមួយគេមករកឯង!>

<ចឹងទៅធ្វើដូចពីមុនវិញទៅ កុំឲមកពិបាកយកចិត្តខ្ញុំ!> ថេយ៍ស្រាប់តែឈប់ងក់និយាយបែបស្រែកៗដាក់នាយ។

<ខ្ចិល! មិនចង់!>
<មុខក្រាស់!~>
<បើមុខស្ដើងស្មានតែញ៉ែថេយ៍បាន?> -,-

<មុខក្រាស់កម្រាស់រាប់តោន ជេរមិនចេះឈឺ!~> រាងតូចសង្រឺតជើងធ្មេញជេរនាយ ក្នុងចិត្តសឹងតែហក់កាប់ចានម្ដងៗនោះទេ! គេនេះក្ដៅដូចបាយពុះ រីឯនាយធ្វើធម្មតាហីៗ។

<ជេរ ស្មើរ ឲស្រឡាញ់ស្ទើរលេប!..បងដឹងថាថេយ៍ស្រឡាញ់បងស្ទើរលេបទើបខ្ចិលឈឺ!> អាហុី! ស្អីក៏បុិនម្ល៉េះ លោកប្រធានហា៎?

<ឆ្កួតណាស់! ឆ្កួតបំផុតមិនដែលឃើញអ្នកណាឆ្កួតចឹងទេ!~> សម្ដីរបស់នាយធ្វើឲថេយ៍គេក្ដៅសឹងក្រញ៉ាញ់ខួរ ស្អីក៏ម្ល៉េះៗ! ខំជេរបុិននឹងហើយដូចចាក់អត់ចូលបន្តិចម៉ង?

<បងឆ្កួតព្រោះស្រឡាញ់អូន!~>

<អា៎!--ហ្ហឹកៗ!..ខឹងណាស់ៗ!~> ធម្មតាទេមនុស្សខំជេរឲគេខឹង ប៉ុន្តែគេមិនខឹងបែរជាខ្លួនឯងជាអ្នកខឹង មានអារម្មណ៍បែបមិច?

TO BE CONTINUED
BY: Ju jinny 🧸

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now