Episode13:បងឆ្កួតព្រោះស្រឡាញ់អូន

Bắt đầu từ đầu
                                    

<លោកប្រធាន! ព្រឹកស្អែកជួបភ្ញៀវម៉ោងប៉ុន្មាន!> ពេលនាយមិននិយាយរកបែបនេះហាក់ដូចជាប្លែក, ហេតុដូច្នេះហើយទើបរាងតូចចេះតែរកនឹកសួរ។ រីឯជុងហ្គុកមិនឆ្លើយតបគិតតែពីញ៉ាត់ ភ្នែកសម្លឹងមើលក្មេងជំទង់2-3នាក់ដែលអង្គុយជិតនោះ សម្លឹងមកថេយ៍មិនដាច់!

<ញុាំឲលឿនៗទៅ កុំសួរច្រើន!~> បើឲនៅយូរខ្លាចថាទ្រាំមិនបានត្រូវខ្ទៀតឈាមកន្លែងហាងបាយគេ, ថេយ៍ងក់ក្បាលតិចៗធ្វើតាមអ្វីដែលនាយប្រាប់។

<ស្អាតណាស់ពួកឯង!>
<គិតដូចយើង មើលសាច់សរដូចកូនក្មេង!>
<ជាក្មេងប្រុស ម្ដេចស្អាតថ្នាក់នេះវើយ!?~> អ្នកកំលោះទាំងបីខ្សឹបខ្សៀវគ្នាតិចៗទៅមក ដោយភ្នែកម្នាក់ៗបាញ់មករករាងតូចមិនដាច់, ដែលសំនៀងទាំងនេះវាគេចមិនផុតពីត្រចៀករបស់រាងក្រាស់ដែលអង្គុយផ្ទៀងស្ដាប់នោះទេ។

<Wae!!~~, អាក្អូន!> រាងក្រាស់យកអណ្ដាតទល់ថ្ពាល់នឹកគ្រឺតក្នុងចិត្ត ទម្លាក់ស្លាបព្រាចុះ ងាកមុខទៅហៅជំទង់បីនាក់នោះ, មើលទៅដូចជាក្មេងៗប្អូននាយនោះទេ។

<បាទ!..បងបាទ!~> ឃើញមុខរបស់ជុងហ្គុកដែលសម្លឹងមកម្នាក់ៗចង់ព្រឺរោម, មុខនាយនេះឃូវណាស់ មើលទៅដូចពួកម៉ាហ្វៀចឹងស្នាមសាក់ដៃមួយចំហៀងរបស់នាយ ពិតជាcool។ ដែលសន្ទនាទាំងនេះក៏ធ្វើឲរាងតូចគេឈប់ញុាំអង្គុយចាំមើលដែរ។

<ស្អាតខ្លាំងហេ៎?~> ជុងហ្គុកចង្អុលមកកាន់រាងតូច សួរទៅកាន់កម្លោះទាំងបី។

<ស្អ--ស្អាតបង!~> ឆ្លើយលក្ខណៈរដាក់រដុប! មើលស្ថានការដូចមិនស្រួល ម្នាក់ៗចង់ងើបរត់ម្ដងៗ។

<ជាសង្សារយើងវើយ!~> សម្ដីរបស់នាយធ្វើឲគេទាំងបីបើកភ្នែកធំៗ! សង្សារ?..ម្នាក់ចាប់បែកញើសបុិនៗគ្រាប់ពោត។ រីឯអ្នកដែលភ្ញាក់ផ្អើលពីនោះទៀតនោះច្បាស់ណាស់គឺជា÷

<មិ--មិនមែនទេ..អ្នកណាជាសង្សាររបស់លោកប្រធាន?~> ថេយ៍រហ័សប្រកែកឡើងញ៉ាប់មាត់ ប៉ុន្តែគ្មានអ្នកស្ដាប់សូម្បីម្នាក់។

<សង្សារបងហេ៎?..អូ៎រ! សមគ្នាណាស់បងសង្ហារ សង្សារបងស្អាត..ហឹសៗ..សមគ្មាពិតៗ មែនទេពួកឯង?>

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Nơi câu chuyện tồn tại. Hãy khám phá bây giờ