Episode11:កុំហៅខ្លួនឯងថាបង

Start from the beginning
                                    

<នឹកអ្នកម៉ាក់ណាស់សូមអោបមួយមក!~> គេនិយាយចប់ក៏ចូលទៅអោបគាត់។

<ថ្ងៃនេះកើតអីហេ៎? សប្បាយចិត្តជាងសព្វដង! សង្ស័យតែទៅធ្វើឲកូនស្រីគេខូចចិត្តទៀតហើយ!>

<No!! អ្នកម៉ាក់គិតកូនប្រុសម្នាក់នេះក្នុងផ្លូវល្អខ្លះផង!>

<បើមិនមែនបែបនោះយ៉ាងមិចវិញ?>
<ខ្ញុំរកឃើញស្នេហ៍ពិតហើយណាអ្នកម៉ាក់! គូរព្រេងមកពីបុព្វជាតិ!~> នាយនិយាយបណ្ដើរញញឹមបណ្ដើរនឹកដល់មុខរបស់រាងតូច ធ្វើដូចជាមានក្ដីសុខណាស់ចឹង!

<ហឹសៗ!..អ៊ែក! ចង់ក្អួត! ឈប់ទៅចនម៉ាក់សើចឯងស្លាប់អីឡូវហើយ!~> សម្ដីរបស់នាយធ្វើឲអ្នកជាម្ដាយគាត់ទុកសំណើចលែងបាន ជ្រេញជាមួយសម្ដីនាយដូចតែថេយ៍ដែរទេ! សុតតែគូរព្រេងមកពីបុព្វជាតិ!

<ហឺ!..អត់ជឿ?..ប្រយ័ត្នតែខ្ញុំនាំគេមកជួបម៉ាក់ តិចសើចកូនម្នាក់នេះលែងសម!>

<ហឹស! អញ្ចឹងសាកនាំមកទៅមើល! ម៉ាក់ក៏ចង់ឃើញថាមនុស្សសាវាដូចកូនក្បាលខូចឯងនេះ ចេះស្រឡាញ់អ្នកណាមួយនឹងមួយរឺអត់? រឺក៏បានតែមាត់ទេ?>

<ម៉ាក់កុំភ័យ ខ្ញុំញ៉ែគេបានកាលណានាំមកឲម៉ាក់មើលភ្លាម មិនគិតចាំយូររើសវេលាការយកតែម្ដង!~> គេស្រដីទាំងភាពជឿជាក់ គិតវែងឆ្ងាយបានល្អ ជាងចៅចាក់ស្មុកទៀត!

<ស្អីគេ? និយាយឡើងមួយថ្ងៃមិនទាន់ញ៉ែបានទេ?..ហឹសៗ!..អន់ណាស់!~>

<ម៉ាក់!!~ ឈប់សើចទៅបានទេ!~> គេហៅឈ្មោះគាត់បង្អូសបែបមិនពេញចិត្ត ដូចបានដៃសប្បាយBulluដល់ហើយ។

<អូខេៗ!..ម៉ាក់គ្រាន់តែអស់សំណើច ក្រែងអួតថាខ្លួនឯងសង្ហារស្រីណាឃើញហើយក៏ចង់បាននោះអី? មិចអីឡូវញ៉ែមិនទាន់បានទៀត?>

<វាមិនដូចរាល់ដងទេម៉ាក់ លើកនេះពិសេសខ្លាំង!..ចិត្តក៏រឹងដូចដែកថែបទៀត!>

<បានហើយ ម៉ាក់ងងុយហើយ..ចាំញ៉ែបាន នាំគេមកញុាំបាយផ្ទះយើងមក!> គាត់នឹកខ្ចិលប្រកែកជាមួយនាយច្រើន ម្យ៉ាងដូចជាប្លែកនឹងកូនប្រុសខ្លួនដែរ ព្រោះពីមុនៗមកស្រីរបស់គេម្នាក់ណាក៏នាយគ្មានគំនិតនាំមកផ្ទះឲគាត់ស្គាល់ រឹតតែអត់ទៅទៀតនោះគឺនិយាយរឿងរៀបការ! មើលទៅបែបពិសេសណាស់ហើយ បានជាកូនប្រុសគាត់ដូចជាចង់ឈ្នះខ្លាំងថ្នាក់នេះ។
កាត់មកព្រឹកស្អែក! ដូចសម្ដីចឹងនាយទៅយកថេយ៍ដល់ផ្ទះមែននឹង!
កំលោះសង្ហារឈរផ្អែកឡានទំនើបតម្លៃរាប់មុឺនរបស់ខ្លួន ជាមួយនឹងវ៉ែនតាខ្មៅ! ការស្លៀកពាក់មើលទៅមិនដូចជាទៅក្រុមហ៊ុនទេ តើទៅណាទៅ!

<ធ្វើខ្លួនយូរម្ល៉េះលេខាស្អាត!~> ឃើញថេយ៍ចេញពីផ្ទះ នាយដោះវ៉ែនតាខ្មៅចេញ សម្លឹងតាំងពីក្បាលដល់ចុងជើង។

<ចុះអ្នកណាឲមកយក? ប្រាប់ហើយថាមិនបាច់ទេ ជិះទៅតែម្នាក់ឯងទៅ!~>

<មនុស្សគេមានទឹកចិត្ត! ខំមកឈរចាំរាប់ម៉ោងចេញមកមិននិយាយសម្ដីឲផ្អែមៗ បែរជាមកស្រែកឡែតៗថាឲទៅវិញ!> រាងក្រាស់សម្ដែងទឹកមុខដូចជាមនុស្សអន់ចិត្ត!

<ព្រោះមិនបានសុំឲមកយកផង លោកប្រធានជាអ្នកមកយកខ្លួនឯង ចឹងហើយទទួលទៅ!>

<ស្គាល់ន័យមនុស្សមានទឹកចិត្តរឺអត់?>
<មនុស្សដូចជាលោកប្រធានមិនចាំបាច់ត្រូវស្គាល់ជាមួយទេ!>

<និយាយថាមិចមុននេះ?> វឹប!~ មើលទៅរាងតូចដូចជាមាត់ខ្លាំង និយាយមួយម៉ាត់តមកវិញចង់ពីរលានម៉ាត់។ ជុងហ្គុកដើរចូលទៅអោបចង្កេះរបស់គេផ្អឹបជាមួយខ្លួន ជម្រិតសួរតែម្ដង!

<លោកប្រធាន! លែងទៅ ចង់ធ្វើស្អីនឹង?> ថេយ៍បន្ទាប់ពីមុននេះខ្លាំងដៃញ៉ែតៗដូចកូនខ្លា ប្រែជាភ័យមុខដូចពងមាន់ស្ងោរ។ អ្នកណាគេលេងចឹងទេ និយាយមិនឈ្នះចូលមកជម្រិត!

<មនុស្សដូចបងយ៉ាងមិច?~>
<កុំហៅខ្លួនឯងថាបង! ជ្រេញណាស់!>

<ថាម្ដងទៀតមើល?>
<កុំហៅខ្ញុំថាអូន កុំហៅខ្លួនឯងថាបង ស្ដាប់ហើយសែនត្រលា*..អុប៎!!~> មួយសូន្យ!

TO BE CONTINUED
By: Ju jinny 🧸

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now