Episode11:កុំហៅខ្លួនឯងថាបង

Start from the beginning
                                    

<ហ៎!??~>
<ខ្ញុំមិនមែននិយាយបែបនេះហើយឈប់រវល់នឹងថេយ៍នោះទេ ខ្ញុំនិយាយបែបនេះចង់បានន័យថាថេយ៍នឹងខ្ញុំ ពួកយើងកំពុងតែមើលចិត្តគ្នា!> នាយនិយាយរួចមិនចាំឲថេយ៍មកកាន់ គេទៅចាប់ដៃរាងតូចកាន់ដើរខ្លួនឯង។ កាលបើបែបនេះសញ្ញាសួរជាច្រើនបន្តក់ពេញលើក្បាលថេយ៉ុង! និយាយបែបនេះចង់បានន័យថាមិច? កំពុងមើលចិត្តគ្នា? មិនទាន់បានថាយល់ព្រមផង!

<អេ៎!!..លោ--លោកប្រធាន! ចង់បានន័យថាមិច? មើលចិត្តគ្នាអី? ខ្ញុំមិនទាន់និយាយថាព្រមផង!~> ថេយ៍ដើរត្រុកៗពីក្រោយ ដែលជុងហ្គុកនាយកាន់ដៃគេជាប់មិនលែង។

<បើថេយ៍មិនព្រម ខ្ញុំនឹងតាមញ៉ែថេយ៍តតែព្រម! មុននឹងក្រោយថេយ៍គង់តែព្រមទេ!> -,-!

<ហាក៎!!..បើចឹងមកសួរខ្ញុំធ្វើអី?>
<ឈប់និយាយទៅ ប្រយ័ត្នចាប់បឺតមាត់ស្លេក!~>

"ឆឺស!!~ ស្មានតែប្រែខ្លួនក្លាយជាសុភាពបុរសហើយតើ! ចុងក្រោយដដែល!~" សា្ដប់លឺបែបនេះគេមិនហ៊ានសួរទៀតទេ ខ្លាចត្រូវថានាយធ្វើមែន ក៏បានត្រឹមពេបមាត់ជ្រេញរឹកក្នុងចិត្ត។
____
ងុឺត!!~

<ព្រឹកស្អែកបងនឹងមកយកអូនទៅក្រុមហ៊ុនជាមួយគ្នា!~> គ្រាន់តែថេយ៍ចុះពីឡានភ្លាមនាយឆ្លៀតបើកកញ្ចក់ផ្ដែផ្ដាំ! ប៉ុន្តែថានែ! អូន! បង! ចឹងហេ៎? លឿនដូចរន្ទះ! នៅឆ្លៀតវ៉ៃចិញ្ចើមដាក់ទៀត។

<អូនបងអី?..មិនទៅជាមួយទេ! ជិះទៅតែឯងទៅ!~> ចរឹកនាយឲតែបែបនេះពេលថា ខ្លួនគេផ្ទាល់ពិតជាខ្នាញ់ណាស់ ចង់តែត្បកឲពកក្បាលទេ! មិនត្រូវជាអ្វីនឹងគ្នាផង មិចហៅខ្លួនឯងថាបង ហៅគេថាអូន? ស្ដាប់ហើយព្រឺឆ្អឹងខ្នងលោកអឺយ!!!!

<ហឹស! ម៉ោង7មកយក Good nightណា៎! អូនសម្លាញ់!..bye!~~> អត់ខ្វល់! ចង់ថេយ៍សម្លក់នាយតតែជ្រុះគ្រាប់ភ្នែកទៀតក៏អត់ខ្វល់ដែរ! គេថារួចក៏បើកឡានចាកចេញបាត់។

<អ៊ែក!~~ ចង់ក្អួត!..ព្រឺសម្បុរជាងត្រូវខ្មោចលងទៀត!>
|កាត់|
//ភូមិគ្រឹះត្រកូលចន!

<ឯកឧត្ដមកូនមកផ្ទះលឿនម្ល៉េះថ្ងៃនេះ!> ជុងហ្គុកដើរចូលមកក្នុងក្រវីសោរឡានទៅមក ថែមទាំងហួចខុសរាល់ដង! មើលទៅដូចជាសប្បាយចិត្តខុសធម្មតា!

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now