Episode09:មកញ៉ែគ្នាក៏មករាវខ្យង

Start from the beginning
                                    

<ថោកទាបណាស់!~> មិនដែលទាំងស្គាល់មុខគេផង កុំថាឡើយមុខត្រឹមឈ្មោះក៏មិនស្គាល់ តែនាយនេះក្ដៅជំនួស លេងជេរសុតតែសង្រឺតជើងធ្មេញ។

<ហឹស!..លោកប្រធានជេរខ្លួនឯង?>
<ហឹម?..ជេរអាម្សៀរនោះនឹងហើយ ជេរខ្លួនឯងយ៉ាងមិច? រឺថេយ៍គិតថាយើងចរឹកដូចវា?>

<លោកប្រធានគិតមើលខ្លួនឯងទៅថាដូចរឺអត់?..រឺក៏លោកប្រធានល្អជាង? ក្នុងមនោគតិរបស់លោកប្រធានចរឹកព្រាននារីបែបនេះគឺជាសុភាពបុរស?> នឹកជ្រេញចរឹកលោកប្រធានខ្លួនឯងយូរហើយ ដូច្នេះនិយាយយូរៗចង់ចូលលក្ខណៈលួចដៀល-,-!

<..មិចត្រូវយកយើងទៅប្រៀបនឹងអាម្សៀរ
សង្សារចាស់របស់ថេយ៍?..ចរឹកវាមួយរៀលៗបែបនេះសមឲដៀលហើយ! ត្បិតតែយើងមិនដឹងមួយនឹងមួយមែន ប៉ុន្តែក៏មិនដែលទៅយកប្រុសគ្នាឯងហើយធ្វើបែបនឹងដែរ!> ជុងហ្គុកនាយដោយសម្ដីមានល្បឿន ញ៉ាប់ៗស្ដាប់មិនចង់ទាន់។ ប៉ុន្តែសម្ដីរបស់នាយចុងប្រយោគធ្វើឲថេយ៍គេហាក់មានអារម្មណ៍ខឹង!

<..ខ្ញុំងងុយហើយ!> ថេយ៍ទឹកមុខស្មើរធេងសម្លេងមានលំនឹង ងើបគ្រោសដើរចេញទៅ បើសិនជាអ្នកស្គាល់ចរឹករបស់គេ ចាប់បានច្បាស់ណាថាកំពុងខឹង។

<Shit*..ចរឹកយើងទៅដូចវាត្រង់ណាទៅទើបយកមកប្រៀបគ្នា? បែកគ្នាទៅហើយនិយាយប៉ះពាល់បន្តិចមិនបាន!> ទោះថេយ៍ងើបចេញក៏នាយមិនខ្វល់ នៅយោលជើងចុះឡើងរង៉ូវៗក្នុងមាត់ម្នាក់ឯងទាំងមិនអស់ចិត្ត។
______
//ថ្ងៃថ្មី!
តាំងពីព្រឹករហូតមកទល់ថ្ងៃត្រង់ ថេយ៉ុងគ្មាននិយាយរកជុងហ្គុកសូម្បីមួយម៉ាត់! អ្នកម្ខាងទៀតនោះអង្គុយតែឆ្ងល់ថាខ្លួនឯងបានទៅធ្វើអ្វី!
<ថេយ៍ពេលល្ងាចចង់ញុាំអ្វី?> តាមថាគ្មានអ្វីត្រូវសួរទេ ប៉ុន្តែយល់មនុស្សចង់ឲគេនិយាយរកវិញរឺអត់? តាមធម្មតាចរឹកនាយមិនចេះទ្រ! មិនស្រណុកចិត្តអញ្ចឹងឡើយ! ប៉ុន្តែលើកនេះបែរជាប្លែក។

<លោកអ៊ុំ!!~~> ថេយ៍ងើបគ្រោសមិនតបជាមួយនាយ បែរជាដើរចេញក្រៅ បក់ដៃខ្វៃៗ ព្រោះឃើញកាណូតរបស់លោកអ៊ុំវ៉ូ បើកមកប្រហែលជាឆ្លងកាត់។ ចំណែកឯអ្នកខាងនោះស្ពែ!

<មានអ្វីហេ៎!> គាត់អែបកាណូតចូលខាង សួរទៅកាន់រាងតូច។

<លោកអ៊ុំអញ្ជើញទៅណា?>
<ទៅរាវខ្យង នឹងដាំកូនឈើ!> នេះហើយគឺជាការងារកម្សាន្តរបស់គាត់ប្រចាំថ្ងៃ រាវខ្យងនៅវាភក់ជាមួយអ្នកភូមិ នឹងដាំកូនឈើកោងកាងនៅវាភក់។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now