Episode08:ថេយ៍ធ្លាប់មានសង្សារឺអត់?

Zacznij od początku
                                    

<ហឹម!..ឈ្ងុយណាស់! អគុណលោកប្រធានដែលឆុងឲ> ថេយ៍គ្មានអ្វីនោះគេក្រៅគេកាន់ស្លាបព្រាចង្កឹះចាំញុាំ។

<មិនបាច់គុណស្រ័យអីទេ ធម្មតាមនុស្សយើងមិនចូលចិត្តទទួល! ឲថើបតែមួយខ្សឺតពីរខ្សឺតបានហើយ!> ដូចតែដូច! ចង់ខាតជាងផងមិនថា។ និយាយធ្វើដូចធម្មតាៗជ្រៀវមីធ្វើមិនដឹង អ្នកលឺនេះមិនបានមកអៀនជាមួយឯណា ហួសចិត្តអង្គុយជ្រេញ ជាមួយគីម ថេយ៉ុងស្មោះ និយាយដើមហុយផ្សែងអីឡូវនឹង។

<ស្អប់ចរឹក!> ថេយ៍ស្រដីខ្សាវៗក្នុងមាត់ដោយនាយមិនលឺឡើយ! ធម្មតាទេដូចថាដដែលៗ គេមិនចូលចិត្តមនុស្សចរឹកចឹងឡើយ ព្រោះគ្មានភាពច្បាស់លាស់! ស្និទ្ធស្នាលៗ រកឋានៈឲប្រាកដមិនដឹងត្រូវជាស្អីនឹងគ្នា!
@ ម៉ោង8:30នាទីយប់ ពួកគេទាំងពីរសម្អាតកាយហើយរាងៗខ្លួន ដោយម្នាក់ៗមិនទាន់ចូលគេទេ នៅអង្គុយយោលជើងលេងមុខផ្ទះ ព្រោះខ្យល់អាកាសទីនេះល្អ ម្យ៉ាងមានអំពិលអំពែកហោះទៀត ស្អាតណាស់! មួយវិញទៀតមិនទម្លាប់ចូលគេងម៉ោងប៉ុន្នឹង។

<បើគាត់មានថ្នាក់នេះម្ដេចមករស់នៅបែបនេះ? ថែមទាំងនេសាទទៀត ដូចគ្មានឃើញនេសាទអីផងបោះតែមោងចោល!> ថេយ៉ុង ពួកគេកំពុងនឹកដើមលោកអ៊ុំវ៉ូ ព្រោះគាត់មានណាស់តែរស់នៅក្នុងជីវិតមួយធម្មតាខ្លាំងពិតមែន អ្នកមិនដឹងគិតថាគាត់ជាកម្មករចំការផងមិនដឹង។

<ដែលលឺគេនិយាយថាអ្នកមានលាក់ទ្រព្យទេ? ពេលខ្លះមានខ្លាំងពេក ក៏ខ្ចិលនឹងសំញែងទៅហើយ ធម្មតាៗបែបនេះក៏ម្យ៉ាង! មើលពីសំបកក្រៅតោកយ៉ាកណាស់ ប៉ុន្តែមិនដឹងទេថាគាត់មានកម្រិតណា!>

<អឹម!..ម្យ៉ាងដែរ អីឡូវបែបនេះវិញទៅមើល បើលោកប្រធានមិនស្គាល់ខ្ញុំគិតថាខ្ញុំមានទេ?>

<ថេយ៍ហេ៎!?~> គេគិតបន្តិចមុនសួរបញ្ជាក់ម្ដងទៀត។
<អឹម!!~>

<បើតាមការវិភាគរបស់យើង ដែលពោរពេញទៅដោយជំនាញមិនដែលភ្លាត់នោះ ចម្លើយគឺថេយ៍..មាន!>

<ហឹសៗ!..មាន?..លោកប្រធានភ្នែកអន់ណាស់!> អ្វីដែលនាយនិយាយធ្វើឲរាងតូចសើចឡើងកខិល គេមាន? ពិតជាគួរឲស្ងើចណាស់។

<..គឺ--មានមន្តស្នេហ៍!~> នេះហើយគឺជាចំណេះជំនាញដែលនាយវិភាគមិនដែលភ្លាត់នោះ គឺមានមន្តស្នេហ៍! មើលនិយាយចុះ! ប្រើក្រសែរភ្នែកសម្លឹងមកយ៉ាងព្រាននារី គ្មានម្ចាស់ការត្រង់ណានោះទេ។

<អត់ល្អសើចផង!> ផែស!~ សម្លេងបែកបេះដូងរបស់ជុងហ្គុកលឺសូរតែផែស! ស្មានតែនិយាយហើយគេរំគោះរំគើ មានឯណាសើចសុខៗធ្វើមុខស្ងួតចែស! អត់សើចមែន?

<តែអំបាញ់មិញឃើញសើចសោះ!>
<សើចក៏ព្រោះតែមិនដឹង ដឹងហើយក៏គ្មានល្អសើច!>

<ថេយ៍!!~> នាយប្ដូរពីចរឹកលេងសើច មកធម្មតាវិញ ព្រោះបើចង់និយាយជាមួយរាងតូចត្រូវមុឹងម៉ាត់បន្តិច។

<ហឹម!?~>
<ថេយ៍ធ្លាប់មានសង្សាររឺអត់?>

<ម្ដេចនៅសុខៗចង់ដឹង? ដូចគ្មានអ្វីពាក់ព័ន្ធប្រធានបទផង!>
<និយាយមក គ្រាន់តែចង់ដឹងធម្មតា! ចង់ស្គាល់ពីលេខាគីមខ្លះ> គ្រាន់តែចង់ដឹងថាបើគេធ្លាប់មានមែន តើបុរសម្នាក់ណាទៅក៏ខ្លាំងម្លេះ អាចយកឈ្នះបេះដូងគេបាន?

<ធ្លាប់!..ហើយស្រឡាញ់ខ្លាំងទៀតផង!>

TO BE CONTINUED
BY: Ju jinny 🧸

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Opowieści tętniące życiem. Odkryj je teraz