Episode08:ថេយ៍ធ្លាប់មានសង្សារឺអត់?

Start from the beginning
                                    

<លោកប្រធាន--លោកប្រធានក្រោក!~> ថេយ៍អង្គុយគៀនគ្រែក្បែរនាយ អង្រួនស្មាគេតិចៗ មើលមុខចុះជូរហួញ។

<ហឹម!?~~> នាយនៅតែមិនទាន់អស់ងងុយ ក្រហឹមទាំងបិទភ្នែក។

<ម៉ោង7អាទ្រាតហើយ!>
<កើតអីហេ៎?> ឃើញសម្លេងថេយ៍ដូចខ្សោយៗ នាយបើកត្របកភ្នែកឡើងសម្លឹងមើលមុខនាមជាលេខាជូរហួញ។

<ក៏*...> គ្រូក!!~ និយាយមិនឲផុត ពោះគេជួយនិយាយជំនួស គោឡើងលឺសូរតែគ្រូក។

<ហឹស!..ឃ្លានហេ៎?> ជុងហ្គុកបានលឺពីសម្លេងក្រពះរបស់គេ នាយញញឹមអស់សំណើចឡើង ងើបអង្គុយគ្រោស ទាយមិនឲខុសមុខនឹង ដាស់នាយង៉ូតៗដូចកូនឆ្កែ ឲក្រោកមកធ្វើអីញុាំទេយ៉ាង។

<អឺម!!~> ថេយ៍ត្រឹមខ្ចឹបបបូរមាត់ងក់ក្បាលតិចៗបញ្ជាក់។ អង្គុយឃ្លានមួយថ្ងៃហើយអង្គុយមើលនាយម៉ង់ៗ ប៉ុន្តែយប់ហើយទើបដាច់ចិត្តដាស់។

<ហឹម!~..ចង់ញុាំអី? ឃ្លានខ្លាំងរឺអត់? បើនៅដាំបាយនឹងធ្វើម្ហូបទៀតយូរណាស់! ខ្លាចថាថេយ៍ចាំមិនបាន> គេដកដង្ហើមវែងមួយឃូស មួលដៃអាវឡើង ដើរទៅកាន់ផ្ទះបាយ រកមើលអ្វីដែលអាចញុាំបាន។

<ញុាំមី!~> ថេយ៍ងើបចេញពីពូករត់ទៅរកនាយទាំងញញឹមស្រស់ លក្ខណៈមនុស្សឃ្លានមួយថ្ងែហើយ តែប៉ុន្នេះបានសុីហើយអញ អីចឹងទៅ។

<មីហេ៎?..បើញុាំមីដដែលចាំបាច់ដាស់ធ្វើអី? ម្ដេចមិនឆុងខ្លួនឯងទៅ!> គេលើកកញ្ចប់មីមកបង្ហាញ។ កុំប្រាប់ណាថាសូម្បីតែមីក៏មិនចេះឆុង!

<...> គេមិនមាត់ត្រឹមធ្វើភ្នែកភ្លឹសៗសម្លឹងមុខនាយដូចកូនឆ្កែធ្លាក់ទឹក គេយកកែវភ្នែកអង្វរ.កទៅសម្លឹងនាយឲទន់ចិត្ត! ព្រោះមិនចេះឆុងមែន!-,-

<..ចាំឆុងឲ ទៅអង្គុយចាំខាងក្រៅទៅ មួយភ្លែតបានញុាំហើយ!> ធម្មតាទេស្អាតៗបែបនេះច្បាស់ជាចិត្តមិនដាច់។

<ហិ!..អគុណលោកប្រធាន គួរស្រឡាញ់ជាងគេ!> គេនិយាយឡើងទាំងមិនដឹងខ្លួនរួចក៏ដើរចេញបាត់។
....
<មកហើយ! អាចញុាំបាន!> បានមួយស្របក់មីដែលទន្ទឹងរងចាំក៏លើកយកមកតុកៅផ្ទះ ដែលមានចង្កៀងគូមបំភ្លឺ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now