ភាគ២១គឺមកពីយើងបារម្ភពីអូន🤍

848 56 3
                                    

« គ្រាន់តែសង្គ្រាមពួកគេចប់ភ្លាម រាងស្ដើងក៏ស្រាប់តែដួលសន្លប់សាថ្មីរ ជុងហ្គុកឃើញបែបនេះក៏រត់ទៅត្រកងកាយតូចមួយនោះយ៉ាងលឿន  គេបារម្ភគេភ័យខ្លាចនាងកើតអ្វីមក បើបាត់បង់នាងម្នាក់ទៀតគេឆ្គួតមិនខាន នេះគេបាត់បងសុីរ៉ា ហើយអ្នកដែលទុកចិត្តបំផុតក៏ក្បត់ ។គេក៏លើកបីនាងដើរកាត់កងទព័  ទាំងអស់នោះ គេមិនខ្វល់ពីអ្វីឡើយសំខាន់ដឹងត្រឹមថាគេខ្លាចបាត់បង់នាងជាងរាជបាល្លង័ ។

ងាកក្រឡេកមកមើលឃ្យុនអុីលដែលអោបសពស្នំភីងជាប់មិនលែង នេះគេបានធ្វើអោយនាងចាកចេញពីគេម្ដងទៀតហើយចាកចេញលើកនេះគឺលែងត្រឡប់មកដូចមុនហើយ

« សុីរ៉ា  អូនក្រោកមកវិញមកម្ដេចស្ងាត់បែបនឹង អ្ហឹកៗ ក្រែងថាពេលយើងឡើងគ្រងរាជ្យ នាងនឹងនៅក្បែរយើង ម្ដេចពេលនេះនាងទៅចោលយើង អ្ហឹកៗៗដឹងខ្លួនមកសូមអង្វរ កុំគេងបែបនេះអី »

« យើងប្រឹងគ្រប់យ៉ាង អ្ហឹកៗ ហឹក ដើម្បីនាង ម្ដេចនាងទុកយើងចោល ហុឹកៗៗ ក្រោកមកបំពេញសន្យានាងមកកុំបិទភ្នែកបែបនេះអីបានទេ ??? បេះដូងយើងប្រេះស្រាំហើយនាងដឹងទេ វាបែកជាបំណែកទៅហើយ អ្ហឹកៗៗ »

« ព្រះអង្គ នាងស្លាប់ហើយ នាងទៅហើយ កុំចងនាងទុកអោយចិត្តនាងវិលវល់អី វាជាព្រហ្មលិខិត »ណៃសុីចូលមកអង្អែលខ្នងម្ចាស់ខ្លួនទាំងអាណិតជាពន់ពេក ។

« យើងត្រូវតែសងសឹកអោយនាង!!! ស៊ុនរីមនាងនឹងសងគ្រប់យ៉ាងមកយើងវិញទាំងអស់ »គេនឹងធ្វើជាសត្រូវជាមួយនឹងប្អូនស្រីបិសាចម្នាក់នេះ ទោះដល់ដង្ហើមចុងក្រោយក៏ដោយ ។ឃ្យុនអុីលអុីលក៏លើកស្នំភីងអោយណៃសុីបីនាងយកទៅក្នុងវាំង រួចគេក៏រើសក្បាល បិតាខ្លួន ដើរសំដៅទៅក្នុងវាំងតាមក្រោយ ។

« ម្ចាស់បង!!! »

« ជីមីន ឯងបានក្មេងពីនាក់នេះមកពីណា??»ជុងហ្គុកសម្លឹងមើលក្មេងក្នុងដៃរាជពេទ្យ នឹងជីមីន ទាំងចម្ងល់ ។

« គេជាបុត្ររបស់ទ្រង់នឹងហើយ »ជីមីន

« យើងមិនយល់ទេ»

« រឿងគឺវាបែបនេះ »ជីមីនរៀបរាប់គ្រប់រឿងដែលស្នំភីងនឹងរាជពេទ្យប្រាប់គេទៅអោយជុងហ្គុកដឹងដើម្បីអោយអស់ចម្ងល់។

ជំនួបស្នេហ៍ឆ្លងភព(ចប់❤)Où les histoires vivent. Découvrez maintenant