ភាគ១៣ប្អូនប្រុស!!

632 63 2
                                    

ព្រះមហេសីមានរឿងអ្វី..?»យីមនាងលឺសម្លេងចម្លែកទើបចូលមើលថាក្រែងលោមានរឿងអី។

« គ្មានអីទេ»រាងស្ដើចបានដកព្រួញនោះចេញលាក់ពីយីមកុំអោយនាងបារម្ភ។

« បើគេចង់សម្លាប់យើងហេតុអីក៏គេមិនបាញ់ព្រួញចំយើង»នាងគិតម្នាក់ឯងតិចៗមើលទៅគេដូចជាមានអ្វីចង់ប្រាប់នាង ។

« ខ្ញុំម្ចាស់គិតថា ទ្រង់គួតែយាងទៅវិញសិនទៅនៅទីនេះអាចនឹងមានគ្រោះថ្នាក់»

« ហេតុអីបានជាបងយីមនិយាយបែបនេះ ? »នាងសែនឆ្ងល់ក្រែងនេះជាផ្ទះរបស់ថេយ៉ាហីហេតុអីក៏អាចមានគ្រោះថ្នាក់។

« ព្រោះតែទ្រង់ជាប់ឈ្មោះជាកូនជនក្បត់ ទើបអ្នកក្នុងភូមិស្អប់ទ្រង់បែបនេះ »

« ហុឹស.គិតទៅ សម័យនេះចោទប្រកាន់ទាំងគ្មានភាពច្បាស់លាស់បើសម័យបច្ចុប្បន្នវិញ ច្បាស់ណាស់ថាអ្នកចោទគេមានទោសមិនខាន »រាងស្ដើងពោលតិចៗទាំងអស់សំណើច។

« ទៅវិញ ក៏បានដែរយ៉ុនហុីលោកជួយទៅសើបមើលអំពីស្នំភីងនឹងពុកនាងផង យើងចង់ដឹងកាន់តែច្បាស់ថានាងពិសពុលប៉ុណ្ណា»

«ទទួលបញ្ជាព្រះមហេសី »យ៉ុនហុី

« ឈប់សិនអ្នកពីគួរឈប់ហៅខ្ញុំថាព្រះមហេសីទៅពេលនៅតែ3នាក់បែបនេះ     បងយីមហៅខ្ញុំថេយ៉ាធម្មតា        ហើយយ៉ុនហុីហៅខ្ញុំបែបនឹងដែលទៅមើលវាស្និតជាង»

« គឺ..ពួកខ្ញុំម្ចាស់មិចនឹងអាចហៅទ្រង់បែបនេះទៅ »

« បើមិនហៅខ្ញុំនឹងខឹងអ្នកទាំងពី »

« ក៏បានតែពួកខ្ញុំម្ចាស់សុំហៅត្រឹមអ្នកនាង វិញមិនហ៊ានហៅព្រះនាមចំៗទេ »

« ហឹម មានអីបែបនឹងក៏បានដែរបងយីម បងយ៉ុនហុី »

« ស្និតគ្នាដល់ហើយណ៎  ចាំមើលៗថាយើងនឹងធ្វើបែបមិចចំពោះនាង »

« ចាត់ការលឿនៗទៅកូនស្រី ពុកមិនចង់រង់ចាំយូទេ»

« ពុកចាំសិន ព្រោះតែទ្រង់កំពុងល្បួងលួងលោមនាង បើធ្វើបង្ខំកិច្ចការអាចមិនបានសម្រេច»

« បើបែបនឹងកូនធ្វើតាមផែនការកូនចុះ »ស្នំភីងនឹងពុកខ្លួនកំពុងឈរលបមើលរាងតូចដែលនៅក្នុងផ្ទះត្រកូលគីម ដោយល្បិចកល។

ជំនួបស្នេហ៍ឆ្លងភព(ចប់❤)Where stories live. Discover now