ភាគ២ជួយ..ជួយខ្ញុំផង

785 71 5
                                    

« បងយីម ខ្ញុំមិនយល់ទេហេតុអីក៏ត្រូវជា នាង..អឺ..គឺ..ក៏ត្រូវជាខ្ញុំដែលត្រូវទៅនោះតើវាមានរឿងអ្វីកើតទៅ?»គេពិតជាឆ្ងល់ម្ដេចអ្នកក្នុងវាំងមើលមកគេដោយក្រសែភ្នែកស្អប់ខ្ពើមបែបនេះតើម្ចាស់រូបកាយមានកំហុសអី?

« វាសឹងតែជាទម្លាប់ទៅហើយដែលពួកនគរខាងលិចយកស្នំៗរបស់ព្រះរាជាទៅកំដរនោះ លើកមុនគេក៏ស្នើរសុំយកទ្រង់ទៅដែលតែ...ដោយសាទ្រង់ជួបគ្រោះថ្នាក់ទើបទ្រង់មិនបានទៅ...តែលើកនេះប្រហែលជាទ្រង់មិនអាចគេចផុតទេព្រះមហេសី»យីម

«តើពួកខាងលិចនោះអស្ចារ្យប៉ុណ្ណាទៅទើបបានជាព្រះរាជាចិត្តអប្រិយនោះមិនហ៊ាននឹងគេ»

«មិនមែនព្រះអង្គខ្លាចទេគឺដោយសារតែ ទ្រង់មិនចង់មានសង្គ្រាមកើតឡើងទើបមិនចង់តតាំងជាមួយ»យីមរៀបរាប់យ៉ាងក្បោះក្បាយទោកាន់ថេយ៍ ចំណែកថេយ៍គេក៏យល់នឹងដឹងខ្លះៗអំពីរឿងនេះ។

« ខ្លាចមានសង្គ្រាម?សុខចិត្តដោយយកប្រពន្ធខ្លួនឯងទៅដូរបែបនឹងឬ??ហុឹសខ្ញុំនឹងមិនអោយមានរឿងនេះកើតឡើងឡើយ .....ហើយឈុតដែលពួកនគរខាងលិចយកមកផ្ញើរនេះដុតចោលអោយអស់ទៅបងយីម»ថេយ៍

« ចាស៎ព្រះមហេសី»យីមក៏ប្រមូលរបស់ដែលពួកនគរខាងលិចយកមកនោះទៅថុតអស់រលីងគ្មានសល់។

« ខ្ញុំនឹងធ្វើអោយម្ចាស់កាយនេះមានភាពល្អប្រសើរឡើងវិញ»

« បងយីមយើងចង់ចេញទៅក្រៅហើយក៏ជួយទៅប្រមូលយកឯកសារដែលទាំងទងនឹងរាជវង្សមកអោយខ្ញុំផង »

« អូមួយទៀតយើងត្រូវការអក្សផ្ទាល់ខ្លួនផងដែរ»

«ប៉ុន្តែពេលយប់វាគ្រោះថ្នាក់ណាស់ សូមទ្រង់កុំយាងចេញក្រៅអី»យីម

«វាជាបញ្ជារបស់យើងដូច្នេះនាងទៅធ្វើអ្វីដែលយើងប្រាប់ទៅ ហើយក៏កុំភ័យយើងមិនមែនទន់ខ្សោយដូចមុនទេ»ពោលរួចនាងក៏ចេញទៅក្រៅឯយីមចង់ហាមក៏ហាមមិនបានមានតែបណ្ដោយតាមនឹង។

«ហ្ហើយ ព្រះមហេសីអើយនេះយប់ទៅហើយបើជួបស្នំភីងមានរឿងមិនល្អទៀតមិនខានទេ»យីមពោលម្នាក់ឯងទាំងភ័យព្រួយព្រោះស្នំភីងនេះមិនធម្មតាទេ។

ជំនួបស្នេហ៍ឆ្លងភព(ចប់❤)Where stories live. Discover now