ភាគ១៥ក៏មកពីចិត្តចង់ធ្វើទើបខំប្រឹង😊

555 52 0
                                    

« ហ្ហឹម... សិស្សច្បងពិតជាពូកែមែន »

« នេះថេយ៍ប្រញ៉ាប់ទៅណាបានជារត់លឿនមិនមើលផ្លូវបែបនេះ »ក្រោយពីសម្រួលនឹងធ្វើអោយជើងនាងបាត់ឈឺហើយគេក៏សួរនាងទាំងបារម្ភ។

« គឺប្រញាប់ទៅកន្លែងកាត់ក្ដីនេះខ្ញុំយឺតទើបរត់លឿនបែបនេះ ណាសិស្សច្បង»

« បើប្រញ៉ាប់បែបនេះ ថេយ៍ទៅចុះតែប្រយ័ត្នផងលឺទេ »

« ខ្ញុំដឹងហើយសិស្សច្បង តោះបងយីម យើងយឺតហើយ »

« ហុឹស..ចរិកក្មេងមិនដូសោះ» ឃ្យុនអុីលបានត្រឹមឈរហួសចិត្តនឹងចរិកឡក់ឡក់របស់រាងតូច។

« ព្រះអង្គ ព្រះមហេសីនិងព្រះស្នំភីងយាងមកដល់ហើយ »ដូសុីន

« នេះថេយ៉ាពិតជាមកមែនឬ ???»ជុងហ្គុកស្មានតែនាងនិយាយលេងមាមអីនាងមកមែនពេលនេះច្បាស់ជាចប់មិនខានទេ។

« សូមរាជទានទោសផងព្រះអង្គដែលខ្ញុំម្ចាស់មកយឺត »
« ហីយ៉ាសុំទោសផង ខ្ញុំមកយឺតហើយ »

« ព្រះមហេសី!!??»

« ស្នំភីង!!»

« ហេតុអីព្រះមហេសីនៅទីនេះ »ស្នំភីងភ្ញាក់ខ្លាំងណាស់ព្រោះរាល់ដងនាងមិនដែលមកជាន់ទីនេះសូម្បីម្ដងទេ តាំងពីពុកនាងត្រូវកាត់ទោសទាំងគ្មានភាពច្បាស់លាស់មកម្ល៉េះ ទើបនាងស្អប់ទីនេះតែថ្ងៃនេះបែជាលេចវត្តមាននាងមកវិញ ។

« ហេតុអីភ្ញាក់ផ្អើលបែបនេះ??? »

« គ្រាន់តែយើងមកចម្លែកណាស់ឬ??»

« ត្រូវហើយនណាៗក៏ភ្ញាក់ផ្អើល ព្រោះតាំងពីដើមមកទ្រង់មិនយាងមកទីនេះនោះអី »

« កាលពីមុនយើងមិនយាងមកក៏មិនប្រាកដ កៅអីនោះនាងមានសិទ្ធអង្គុយដែរ យ៉ាងមិចគិតថាយើងមិនមកនាងប្រហើនហ៊ានមកអង្គុយកន្លែងយើង!!!!»

« អ្វីក៏ដោយទុកចោល គឺគេមកជំនួសហើយព្រះមហេសី »ស្នំភីង

« នាងមានដឹងទេថា ឋានះនាងនៅកន្លែងណាដែល ឬក៏នាងភ្លេចសណ្ដានពូជពង្សនាងហើយ គីង្គក់ កុំចង់ធ្វើជាព្រះចន្ទដែលរះលើមេឃអី »

« ប៉ុន្តែ ព្រះអង្គជាអ្នកអោយខ្ញុំម្ចាស់អង្គុយនៅទីនេះ ព្រះមហេសីក៏ដឹង»

ជំនួបស្នេហ៍ឆ្លងភព(ចប់❤)Where stories live. Discover now