ភាគ១៤ដូច្នេះទ្រង់ក៏សម្លាប់មេទព័មីន??

624 56 0
                                    

«ហេតុអីឯងមិនចាំយើង បែបនេះ »

« ព្រះអង្គគេបានបាត់ការចងចាំបាត់ហើយ »

« ព្រះអង្គមកណេះសិនមក »រាងតូចទាញដៃជុងហ្គុកចេញមកកន្លែងមួយ ។

« ខ្ញុំម្ចាស់មិនយល់ទេថាហេតុអីបានជាទ្រង់ហៅគេថាប្អូនប្រុស »

« គេគឺជាប្អូនជីដូនមួយយើងឈ្មោះថា ផាកជីមីនគេបាត់ខ្លួនរយះពេល2ឆ្នាំមកហើយ ទើបតែជួបពេលនេះឯង ចុះនាងរកឃើញគេនៅឯណា ??»

« ខ្ញុំម្ចាស់ជួបគេដោយចៃដន្យ នៅពេលទៅដើរផ្សារជាមួយបងយីម »

« ទ្រង់ដឹងទេថាម្ចាស់តូចជីមីន ត្រូវគេយកទៅលក់អោយឈ្មួញខុសច្បាប់តែសំណាងល្អហើយដែលគេរត់ចេញមកជួបខ្ញុំម្ចាស់ទាន់ »

« មានរឿងបែបនេះផង ពួកវានៅឯណាយើងនឹងទៅសម្លាប់វា »ជុងហ្គុកខឹងក្រោធពេលលឺម្ចាស់ប្អូនខ្លួនជួបរឿងអាក្រក់បែបនេះគេចង់តែទៅសម្លាប់ពួកនោះអោយអស់ទេ ។

« អេ..អេ..ព្រះអង្គចិត្តត្រជាក់ ពួកនោះគឺត្រូវចាប់ដាក់គុកបាត់ហើយ ទ្រង់កុំក្រោធបែបនេះពេកអីយ៉ាងណាម្ចាស់តូចក៏មានសុវត្ថិភាពហើយដែល »នាងចាប់ដៃគេថ្នមៗបញ្ជាក់ថាគ្រប់យ៉ាងល្អហើយគួរតែសម្រួលអារម្មណ៍អោយល្អ។

« យើង អគុណនាងដែលបានជួយគេ ប៉ុន្តែគេមិនអាចចងចាំអ្វីសោះ »

« កុំបារម្មណ៍អីគ្រប់យ៉ាងត្រូវការពេលវេលា មិនយូទេម្ចាស់តូចនឹងមានការចងចាំវិញមិនខាន »

« ....»ជុងហ្គុកមិនបាននិយាយអ្វីបន្តក៏ដើរចូលទៅដំណាក់វិញដើម្បីជួបជីមីននិយាយគ្នា។

« បងស្រី!!!»រាងតូចជីមីនគ្រាន់តែឃើញរាងស្ដើងក៏ចូលមកចាប់ដៃគេទៅអង្គុយចិត្តភ្លែតគ្មានខ្វល់រាងក្រាស់ដែលដើរចូលមកជាមួយគ្នាអីបន្តិច។

« ហឹម..??មានអីមែនទេក្មេងតូច ??»នាងយកដៃច្បិចថ្ពាល់ជីមីនតិចៗព្រមទាំងពាក្យសំដីយ៉ាងទន់ភ្លន់។

« គឺ..គឺខ្ញុំឃ្លានតាំងពីព្រឹកមកមិនទាន់បានញុាំអីទេ »ជីមីនធ្វើភ្នែកមក់ៗបែបក្មេងមិនដឹងខ្យល់អី។

« មិនអីទេណាចាំបងអោយគេយកមកអោយ »

« ព្រះអង្គនៅនិយាយជាមួយគេសិនទៅ»នាងនិយាយរួចក៏ដើរចេញទៅហៅយីមអោយធ្វើអីអោយជីមីនញុាំ។

ជំនួបស្នេហ៍ឆ្លងភព(ចប់❤)Onde histórias criam vida. Descubra agora