Episode 06: ស្នាមថើប

Comenzar desde el principio
                                    

<លែងទៅលោកប្រធាន!..កុំលេងសើចអ្វីបែបនឹង!> ថេយ៍ប្រឹងប្រើកម្លាំងរុញទ្រូងនាយចេញ ព្រោះគេពិតជាមិនយល់ហើយក៏មិនពេញចិត្តដែលនាយហាក់មិនចេះក្រែង ចង់អោបរឹតគេតាមតែចិត្តចង់បែបនេះ។

<ស្អប់ខ្ពើមខ្ញុំខ្លាំងណាស់ទៅហេ៎ ទើបធ្វើមុខជូរពិបាកមើលបែបនេះ?> ចេះតែសួរដូចចូលតួទៅ ត្បិតថាក្នុងខ្លួនគ្មានខ្វល់ស្អីបន្តិចផង សំខាន់ដៃពេលនេះកំពុងតែវាស់បាននៅទំហំចង្កេះដ៏ស្លីមរបស់គេហើយ។

<ម--មិនដូច្នេះទេ!..ខ្ញុំគ្រាន់តែមិនទម្លាប់ប៉ុណ្ណោះ ម្យ៉ាងខ្ញុំជាលេខា លោកប្រធានក៏មិនគួរធ្វើបែបនេះដែរ!> ថេយ៍ឈប់រើងើបទៅសម្លឹងមុខនាយ បកស្រាយមួយៗបំណងឲគេយល់ហើយព្រមលែង។ តែគិតខុសស្រឡះ បានចម្លើយរបស់នាយហើយធ្វើឲគេបាក់ចង្កេះផឹស...

<មុខស្អាតម្ល៉េះប្រើផលិតផលអី?> -,-! និយាយរៀបរាប់ចង់ស្លាប់ដូចចាក់ទឹកលើស្លឹកត្រាវ!

<លោកប្រធាន!!~ ខ្ញុំមិនលែងសើចទេ!> ថេយ៍ចងចិញ្ចើមឡើងហៅសព្វនាមនាយបង្អូសសម្លេង មិនដឹងជាមនុស្សស្អី តាប៉ែដាក់ដូង ដំឡូងដាក់ស្ករថ្នាក់នេះ?

<ចុះអ្នកណាថាខ្ញុំលេងសើច? មុខថេយ៍ស្អាតមែន! ស្អាតប្លែកភ្នែក..ធម្មតាមនុស្សខ្ញុំមិនចេះតែនិយាយបញ្ចូលអ្នកណាផ្ដេសផ្ដាសទេ ប៉ុន្តែសម្រាប់ថេយ៍ពេលឃើញដំបូងធ្វើឲខ្ញុំwowតែម្ដង!~..ពិសេសគឺបបូរមាត់តូចពណ៍សុីជម្ពូរមួយនេះ..តើវាមានជាតិយ៉ាងណាទៅ?..បើសិន!!~~> ជុងហ្គុកចាប់ប្រើ style ពួកព្រាននារី បង្ហាញមកខាងក្រៅដែលជាដុងពីកំណើតរបស់នាយ លើកសសើរពីសម្រស់របស់អ្នកម្ខាងទៀត ប្រើក្រសែរភ្នែកមុតស្រួចសម្លឹងចំ លើកដៃទៅអង្អែលលើថ្ពាល់ក្រពុំថើរៗ ដេញរហូតដល់មាត់តូចច្រមិច ដែលនាយចង់ភ្លក់ពីវាឲដឹងជាតិម្ដងថាបែបណា?

ឃើញថេយ៍ដូចជាស្ងាត់ស្លុងទៅតាមការបញ្ចូលគេក៏លោមុខសន្សឹមៗ ចំណែកឯរាងតូចក៏មិនបានឃាត់ព្រោះស្លុងនឹងកែវភ្នែកដែលមានមន្តស្នេហ៍មួយនេះ។ ទទួលស្គាល់ថាមុខនាយមានមុនស្នេហ៍ណាស់ បើកុំតែសាវ៉ាទេ ពុំដូច្នោះគេមុខជាលង់ស្រឡាញ់ដោយមិនដឹងខ្លួន។

<..អឺ--ខ្ញុំដល់ម៉ោងទៅផ្ទះ*..អុប៎!?~> ថេយ៍ដូចជាភ្ញាក់ខ្លួនវិញ ធ្វើឲគេដាច់អារម្មណ៍រុញនាយចេញ ។ ប៉ុន្តែគិតរឺ? ចន ជុងហ្គុកកំពុងតែប្រាថ្នាភ្លក់ពីរសជាតិមាត់របស់គេ ម្ដេចនាយនឹងអាចឲឱកាសមួយនេះកន្លងផុតទៅ!? ថេយ៉ុងផ្ទាល់មិនងាយពង្វួកបានស្រួលៗគេ នាយទទួលស្គាល់ ឆ្លៀតពេលអារម្មណ៍គេលែងនឹងធឹងបែបនេះ បូកនឹងផ្ទៃមេឃនាពេលល្ងាចចាំងចូលទៀត ពិតជា.. The bestខ្លាំងណាស់!
រាងតូចត្រូវបើកភ្នែកអស់ប៉ុនៗពងមាន់ នឹកស្មានមិនដល់អ្វីដែលកំពុងធ្វើ គេឈរគាំងធ្មឹង! នេះគឺជាស្នាមថើបដំបូងម្ដេចលេងសើចចឹង? បានបន្តិចទើបភ្ញាក់មកវិញលើកដៃវាយទ្រូងនាយភឹបៗ!!

<អឹម!!~~> ជុងហ្គុកនាយមិនបានខ្វល់រឺក៏ឈឺ ដៃម្ខាងក្ដោបដៃរាងតូចជាប់ ចំណែកម្ខាងទៀតដាក់ក្រោយកញ្ចឹង.ក បិទភ្នែកថែលថើបបបូរមាត់ដែលមានម្ចាស់មហារគំរិះប្រាណប៉ះមិនចង់បាន! មុនដំបូងនាយថើបខ្លាំងៗព្រោះថេយ៉ុងគេរើ បានយូរៗទៅក៏ស្រាប់តែថើបបែបថ្នាក់ថ្នមបង្កើតអារម្មណ៍មួយដែលឲគេទន់លងតាម។

<ហឹម!!~> អ្នកទាំងពីចាប់ក្រហឹមក្នុងកំពុង.ករាងខ្លួន ព្រោះជុងហ្គុកនេះមួយ ពូកែពង្វួកខ្លាំងណាស់។ នាយផ្ដិតតិចៗព្យាយាមរុញអណ្ដាតក្ដៅសើមៗរបស់ខ្លួនឯងចូលដោយមិនកំរោល ចូលបានសម្រេចហើយក៏ចាប់ទៅលូកប្រលាស់យករសជាតិទឹកឃ្មុំដែលគេប៉ង មុននឹងរាក់ទាក់ជាមួយអណ្ដាតរបស់ថេយ៉ុងប្រឡែងគ្នាយ៉ាងស្អិតរមួត។ ថើបនេះថើបបំរុងឲគេចង់ដាច់ខ្យល់តែម្ដងមើលទៅ?

<ផ្អែម!~> បន្ទាប់ពីដឹងថាអ្នកម្ខាងទៀតជិតអស់ខ្យល់ហើយក៏ព្រមដកមាត់ចេញវិញទាំងមិនអស់អាល័យ។ ស្នាមញញឹមផ្អែមដ៏សមចិត្ត បង្ហាញចំពោះមុខថានាយពេញចិត្ត ។ ផ្អែមណាស់លោកអឺយ! ផ្អែមជាងស្ករគ្រាប់កូរស្កររឺទឹកឃ្មុំធម្មជាតិទៅទៀត ចង់តែក្រេបឲអស់នោះទេ។

<..ខ្ញ-ខ្ញុំត្រូវទៅហើយ!> រាងតូចចាប់ក្ដៅមុខភាយៗ ថ្ពាល់ទាំងសងខាងក៏ឡើងក្រហមបែកញើសពេញចុងដៃ គេមិនអាចនៅតទៀតបាននោះទេ ដូច្នេះហើយក៏យកកាបូបរហ័សគេចពីនាយយ៉ាងលឿន។

<..ហឹស!..មិនអន់ទេ!> ជុងហ្គុកយកអណ្ដាតលិតបបូរមាត់ផ្នែកខាងក្រោម ស្របនឹងលើកដៃទៅអង្អែលលើវាទៅមក ចិត្តនឹកស្រមៃប៉ុន្មាននាទីមុននេះ! បើអាចចង់តែថើបឲបាន10 20ដងទេទើបអស់ចិត្ត ពេលនេះអាចទទួលបានអារម្មណ៍មួយដែលប្លែកខ្លាំង មិនដូចស្រីៗកន្លងមកដែលនាយធ្លាប់ថើប។

TO BE CONTINUED...
BY: Ju jinny 🧸


 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Donde viven las historias. Descúbrelo ahora