Episode04:ត្រង់ណាថាយើងថើប

Start from the beginning
                                    

<ហឹម!..ចាំមុខមិនអស់ទេ ច្រើនណាស់*..អូយៗ! ឈឺអ្នកម៉ាក់!> លើកចិញ្ចើមគិតមើលមិនទាន់ទាំងរួចរាល់ផង អ្នកស្រីចនក៏ចាប់មួលដើមដៃនាយយកតែម្ដង។

<ជុងហ្គុក កូនឯងនេះក្បាលខូចណាស់ កាត់ទៅរកអ្នកណាហា៎?..ដូរនារីដូចដូរខោអាវ ធ្វើបាបចិត្តកូនស្រីគេសម្បើមណាស់!> អ្នកស្រីចនមួយថ្ងៃៗគាត់បែរបន់ឲតែមានអ្នកណាមកកាច់បំបាក់ធ្នុងកូនគាត់នោះទេ។ គិតទៅមើលបើនាយនៅតែប្រកាន់ចរឹកបែបនេះ ច្បាស់ជាគ្មានប្រពន្ធ សួរថាមាននារីណាហ៊ានរៀបការជាមួយ? អនាគតគ្រួសារត្រកូលចននឹងដាច់ពូជអស់ត្រឹម ចន ជុងហ្គុកនេះឯង។

<ម៉ាក់មកបន្ទោសខ្ញុំតែម្ខាងយ៉ាងមិច? ចង់បន្ទោសក៏គួរតែបន្ទោសម៉ាក់នឹងប៉ា ដែលបង្កើតកូនមកសង្ហារបែបនេះ!~> ចេញចរឹកមកជឿជាក់!

<ឆឺស! ចឹងគួរតែអគុណយើងទៅដែលកើតឯងមកសង្ហារ នេះបើមុខផុងទៀតសេរ៉ូតែម្ដង បើចរឹកតែម៉ាកៗនេះអី!> អ្នកជាម្ដាយងើបឈរឡើងគ្រោស ដៀលកូនប្រុសតែមួយគ្រាប់ចរឹកមិនបានយកតែម្ដង។

<អូយ៌! អ្នកម៉ាក់! ចរឹកខ្ញុំប៉ុន្នឹងហើយនៅសេរ៉ូទៀត ទាំងឆ្លាត ទាំងពូកែ ជំនាញរកសុីក៏ប្រសព្វ..អរ!..អាចថាមិនបានត្រង់នោះបន្តិចចុះ តែក៏គួរមិនរាប់ចូលដែរវាខុសគ្នាឆ្ងាយណាស់អ្នកម៉ាក់!> មិនត្រឹមតែនិយាយឆ្លៀតធ្វើកាយវិការដៃជើងពន្យល់បន្ថែមទៀត ត្រង់នោះនឹង! គឺនាយចង់សម្ដៅដល់ចរឹកដែលយកអ្នកណាម្នាក់មិនប្រាកដប្រជា ជាមួយ។

<ខ្ចិលនិយាយជាមួយឯង ម៉ាក់ទៅគេងហើយ ឆាប់ចូលគេងទៅយប់ជ្រៅហើយ!> គាត់លួចញញឹមអស់សំណើចបន្តិច មុននឹងផ្ដែផ្ដាំរួចចាកចេញទៅ។ សម្រាប់គាត់ ទោះនាយយ៉ាងមិចក៏ជាកូនទៅហើយ ត្បិតតែចរឹកគេព្រាននារីបែបនេះ ។

<បាទ!!~..ស្មោះអស់ប៉ុន្នឹងទៅហើយនៅគាត់គិតថាសាវ៉ាទៀត! បើថាពីមុនអាចខ្លះ តែអីឡូវខំកាត់បន្ថយមួយអាទិត្យបែកម្ដងសោះ នៅតែសាវ៉ា ពិតជាមិនយល់មែន!> បាទតែមាត់ ឃើញគាត់ចេញផុត លើកជើងគងអន្ទាក់ខ្លារអ៊ូង៉ូវៗ កំពុងតែសញ្ជឹងគិតថា មនុស្សស្មោះដូចនាយទៅហើយនៅចោទថាសាវ៉ាទៀត?
|កាត់|
កាត់មកមើលរាងតូចឯនេះវិញ អង្គុយនិយាយទូរស័ព្ទជាមួយឈូយីម!

<ឯងគួរតែប្រយ័ត្នខ្លួនជាងនេះណាថេយ៉ុង! មើលទៅបុិនឹងដូចជាក្លាហានសម្បើមណាស់ គ្មានក្រែងចិត្តអ្នកដទៃបន្តិចណាសោះ!> ឈូយីមជាមិត្ត ស្ដាប់អ្វីដែលថេយ៍បានប្រាប់នាងក្និងចិត្តសែនក្នាញ់ជំនួស! ក្នាញ់ត្រង់ថាអាងមានលុយមកបញ្ជាគេតាមចិត្តនេះឯង។

<ប្រយ័ត្ននោះវាលើសពីប្រយ័ត្នពេកហើយ តាំងពីកើតមកមិនដែលជួបមនុស្សណាមុខក្រាស់ចឹងទេ ជេរមិនចេះឈឺទេឯងអឺយ!!..ស្អប់ណាស់អាស្នាមញញឹមផ្អែមៗភ្នែកញឹមៗ បង្ហាញដាក់យើងនឹង គិតថាសង្ហារមែនទេ? បើកុំតែនឹកគិតថាជាប្រធានក្រុមហ៊ុន មិនចឹងយើងហក់ធាក់ឲផ្កាប់មុខម្ដង!> គេនិយាយរៀបរាប់មិនទាន់គ្រប់ខ្លាចថាមិនទាន់ចូលតួស៊ុបឆ្លៀតកាយវិការដៃជើងបន្ថែម។

"Yeah..ដាក់ទៅមិត្ត បើទ្រាំមិនបាននោះ កុំទៅភ័យព្រួយអីបើឯងជាប់គុកពីបទគេប្ដឹង ចាំយើងយកបាយម្ហូបឲ!" ស្ដាប់ដំបូងខំគិតថាមិត្តជួយជ្រុំជ្រែក តតែស្ដាប់ឲជាក់ទើបញ៉ាក់ចិញ្ចើម។

<មិនបាច់ទេ!~> បើទៅលួសចេញប្រហែលអាចបាន តែនេះឲដេកគុកដដែលចឹងកុំអី។ បន្ទាប់មកពួកគេទាំងពីក៏បន្តនិយាយដើមជុងហ្គុកពីនេះពីនោះ បែកអូរហូស្ទឹងសើចផងខ្នាញ់ផងមិនដឹងជាស្អីទៅស្អី! ធម្មតាមនុស្សបាននិយាយដើមគេឆ្ញាញ់ ភាគច្រើនសប្បាយបែបមិច? ពិតណាស់គឺបែបនឹងហើយ។

TO BE CONTINUED
BY: Ju jinny 🧸

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now