Episode04:ត្រង់ណាថាយើងថើប

Start from the beginning
                                    

<ប-បើចង់ដាស់ មិចមិនហៅ?> ហេតុថាវាកាន់តែជិតគ្នាពេក ថេយ៉ុងហាក់មានអារម្មណ៍មិនស្រួលចាប់និយាយរដាក់រដុប លើកដៃពាំងទ្រូង។

<ដេកត្រមួកដូចជាសត្វជ្រូក យើងហៅចង់សឹកបបូរមាត់នៅមិនភ្ញាក់!> បោកហា៎គ្មានហៅស្អីតិច-,-

<បានហើយ ខ្ញុំដល់ម៉ោងត្រូវទៅផ្ទះហើយ!> មិនចង់វែងឆ្ងាយជាមួយនាយយូរ គេច្រានចេញជាលើកទីពីរ មុននឹងសម្ដៅទៅតុរៀបចំអីវ៉ាន់។ គេមិនអាចនៅយូរជាងនេះទៀតឡើយ បើចរឹកនាយចេញមកចឹងៗអី។

<ចាំយើងជូនទៅ!> ជុងហ្គុកឈរជ្រែកចង្កេះមើលថេយ៍។

<មិនបាច់ទេ លាសិនហើយលោកប្រធាន!> បន្ទាប់ពីរៀបចំរួច គេងាកមកនិយាយជាមួយរាងក្រាស់បន្តិចមុននឹង ស្ពាយកាបូបចំហៀងរបស់ខ្លួនឯងចេញទៅ ធ្វើដូចប្រញ៉ាប់ណាស់ចឹង។ ទុកឲរាងក្រាស់ឈរអស់សំណើចបែបហួសចិត្តនឹងខ្លួនឯង ដែលចង់ថើបគេហើយត្រូវម្ចាស់គេតាមទាន់ ថែមទាំងមិនត្រូវការទៀត!

<ហឹសៗ!..លើកក្រោយមិនឲបដិសេធបានទេ!> ក៏គិតថាមិនចង់ឆាប់ជិតស្និតដល់ម្លឹងទើបខ្ចិលវែងឆ្ងាយ!
|Skip•|
ជុងហ្គុកបានចេញពីក្រុមហ៊ុនទៅជួបសង្សារថ្មីរបស់នាយយកតែម្ដង ដោយនាំទៅញុាំនេះញុាំនោះ មើលគុនហើយក៏ឡើងទៅសណ្ឋាគារដើម្បីសុីគ្រឿងក្នុងដូចតែនារីមុនៗចឹង សុីនំហើយក៏ឲលុយ។ ប៉ុន្តែលើកនេះខុសលើកមុនៗបន្តិច!
#ភូមិគ្រឹះចន!
ងុឺត!!~
សម្លេងឡានឈប់នៅពីមុខភូមិគ្រឹះ នាម៉ោង10:30នាទីយប់ ដែលនាយចូលផ្ទះលឿនជាងសព្វដង ។

<ចេះស្គាល់ផ្លូវមកផ្ទះដែរហេ៎ ឧកញ៉ាកូន?> គ្រាន់តែឃើញកូនប្រុសកំពូលមនុស្សរបស់គាត់ដើរចូលភ្លាម អ្នកជាម្ដាយអង្គុយគងអន្ទាក់ខ្លាចាំតែម្ដង។

<អូយ៌!..អ្នកម៉ាក់នឹកណាស់ សូមអោបមួយមក> ជុងហ្គុកស្រដីរួចក៏ធ្វើរឹកដូចជាខ្លួនក្មេង ចូលទៅអោបថើបម្ដាយ ដើម្បីយកចិត្តជៀសវាងគាត់ស្ដីឲ។

<កុំមកយកចិត្ត 1ខែមកនេះដូរប៉ុន្មាននារីហើយ ឧកញ៉ាកូន?> ហៅឧកញ៉ាក៏គ្រាន់តែចង់បញ្ជួសទៅកាន់លោកកូនកំពូលសាវ៉ារបស់គាត់នឹងទេ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now