Episode03:រោគចិត្ត

En başından başla
                                    

<ហិហិ! ចាំបន្តិចចឹង!> ថេយ៍សើចលក្ខណៈមិនសម ងើបចេញពីតុទៅតាំងៗទាំងលួចគិតថា÷(ទៀតហើយអញ-,-)

<គឺកន្លែងនេះ!> មកដល់ភ្លាម គេឈរនៅចំហៀងនាយចំកោងខ្នងឱនទៅរក ចង្អុលបង្ហាញកន្លែងដែលឆ្ងល់។

<កន្លែងណា៎?> មាត់ចេះតែនិយាយឲតែផុតៗទៅ ព្រោះភ្នែកទាំងគូរជាប់រវល់គយគន់ពីស្រស់ដ៏ស្រស់ស្អាតរបស់លេខាថ្មីកំពុងតែបង្អួចចេញមក។ នាយមិនយល់ពីខ្លួនឯងដែរ ធម្មតាគេមិនចាប់អារម្មណ៍លើក្មេងប្រុសឡើយ ចង់ស្អាតដល់កម្រិតណាទៀតក៏មិនខ្ចីខ្វល់ដែរ ប៉ុន្តែបែរជាមានអារម្មណ៍ដាច់ស្រឡះពេលឃើញក្មេងម្នាក់នេះដំបូង ចិត្តគេបែរជាប្រាប់ថា ចង់លេងសើចជាមួយ!!

<គឺ..អាយ៎!!~> និយាយមិនទាន់ផុត រាងតូចត្រូវស្រែកចាចស្ទើរលួសព្រលឹងអស់ ព្រោះចង្កេះអង្រងមួយក្ដាប់របស់ខ្លួន ត្រូវបានជុងហ្គុកទាញយកមកអង្គុយពីលើ អោបជាប់ដោយគ្មានសូមការអនុញ្ញាត។

<ស្រែកធ្វើមើលតែគេយកទៅសម្លាប់! ព្រលឹងតិចម្លេះ?> មិនត្រឹមតែនិយាយ ថែមទាំងលោមុខទៅរកគេទៀតផង។

<លោកប្រធាន លែងខ្ញុំ!~> ថេយ៍យកដៃឃាំងទ្រូងនាយប្រឹងប្រើកម្លាំងរុញចេញ គេចមុខសឹងតែថ្លោះ.កទៅហើយ។ បើសិនជាមិនធ្វើចឹងច្បាស់ណាស់ថានឹងមានរឿងអ្វីកើតឡើង។

<កើតអី? ប៉ះតិចតួចមិនបាន គំរិះម្លេះ?> ធ្លាប់តែរាល់ដងចំពោះនារីផ្សេងៗមិនដូចថេយ៍ នាយបក់ដៃតែបន្តិចមកឯង ប៉ុន្តែរាងតូចដូចជាលេងរឹកខ្លាំងណាស់។

<លែងខ្ញុំទៅលោកប្រធាន បើមានគេមកឃើញមិនល្អទេ!> ដូចដើមគេនៅតែប្រឹងរើ!

<មិនល្អត្រង់ណា? គ្រាន់តែឯងអង្គុយលើយើងនឹង! បើយើងកំពុងជិះលើឯងហើយមានគេមកឃើញអាចថាខ្លះ!> ពាក្យសម្ដីបែបៗនេះវាគ្មានអ្វីពិបាកសោះចំពោះការហាចេញ ធម្មតាៗ! ប៉ុន្តែអ្នកដែលស្ដាប់លឺនេះចង់តែជ្រែកដីចេញឲផុតពីនាយនោះទេ បើអាច!

<លោកប្រធាន! ខ្ញុំមកធ្វើការមិនមែនមកអង្គុយលើលោកប្រធាននោះទេ សូមគោរពខ្ញុំខ្លះផង!> ថេយ៍ឈប់រើបម្រាស់ ប៉ុន្តែលើកនេះគេនិយាយបែបមានម្ចាស់ការលើខ្លួនឯងមិនលេងសើច សម្លឹងចំភ្នែករបស់នាយមិនគេចវេស។ ប៉ុន្តែមានអារម្មណ៍ថាចង់គាំងបេះដូង! មនុស្សស្អីសង្ហារយ៉ាងនេះ? ទទួលស្គាល់ថានាយសង្ហារតែចរឹកមិនបាន!ឲសូន្យពិន្ទុ!

<,,ចឹង?> មើលមុខគេស្ងាត់មួយសន្ទុះស្មានតែដឹងខ្លួន លឺសំនៀងហើយសឹងកើតឆ្កួត! នៅឆ្លៀតមកវ៉ៃចិញ្ជើមឌឺទៀត ដូចគ្មានញញើតក្រែងចិត្តអ្នកដទៃសូម្បីបន្តិចណាសោះ។

<ហ្ហឹក!..ឆាប់លែងខ្ញុំទៅ!> ដោយធ្វើម៉ត់ចត់គេនៅតែមិនស្ដាប់ ដូចនេះចរឹកកូនក្មេងក៏លេចឡើង ធ្វើមុខជូរហួញកាច់.កនៅលើភ្លៅរបស់រាងក្រាស់ដូចដើម។ កុំតែប្រធានក្រុមហ៊ុនទេ មិនចឹងបត់.កយូរហើយ។

<5ពាន់!> 5ពាន់!គឺ5ពាន់ដុល្លារ មុខនឹងបែបចង់ជះលុយលើគេទៀតហើយ តាមទម្លាប់ដែលនាយធ្វើរាល់ដង។

<5ពាន់អីគេ?> គេឈប់ងក់ សម្លឹងមុខនាយទាំងភាពងើយឆ្ងល់ គេឆ្ងល់ត្រង់ថានៅសុខៗនិយាយ5ពាន់ ចង់និយាយពីអី?

<អង្គុយលើយើងបែបនេះ យើងឲឯង5ពាន់ដុល្លារ!> កាកលុយចំពោះនាយ! ទុកថាថេយ៍ពិសេសដែលនាយជះលុយត្រឹមតែអង្គុយគេអោបចង្កេះ។

<គិតថាខ្ញុំមុខលុយ? ចង់5មុឺនដុល្លារទៀតក៏ខ្ញុំមិនយកដែរ!..ឆាប់លែងទៅ!>

<ចុះបើយើងចង់ដេញឯងចេញពីក្រុមហ៊ុន?> ចរឹកនាយបើចង់បានអីហើយគឺត្រូវតែបាននឹង ម្យ៉ាងនាយដឹងថាថេយ៍ដាក់ពាក្យនៅក្រុមហ៊ុនណាក៏មិនដែលជាប់ដែរ។

<យី!..ស្អីក៏ចរឹកអន់ម្លេះ?> ថេយ៍ស្រែកទៅកាន់នាយ បង្ហាញទឹកមុខឡើងក្រម៉ក់ក្រម៉ូវ។ ស្អីក៏ទ្រង់ម្លេះៗ!?

<ងើបចេញបានហើយ បន្ទាប់មកជួយរើអីវ៉ាន់ឯងចេញពីក្រុមហ៊ុនផង!> អត់ខ្វល់! គេនិយាយរួចថែមទាំងលែងដៃចេញពីចង្កេះទៀត! ចង់ងើបចេញពេលណាក៏បានឲតែហ៊ាន!

<..អង្គុយក៏បាន!> រាងតូចខាំបបូរមាត់ខ្មួលខ្មាញ់នឹងចរឹករបស់នាយប៉ុនពេក គេឆ្លើយដោយសម្ដីមានល្បឿនលើកដៃព័តចូលគ្នាងាកមុខចេញមិនខ្ចីមើល។

<បានអង្គុយលើយើងសំណាងឯងហើយ!> នាយនិយាយរួច ក៏ត្រឡប់មកធ្វើការវិញដូចធម្មតា ទាំងក្នុងចិត្តសែនរីកស្កុះស្គាយ ព្រោះបានឈ្នះ មិនចង់អីណាស់ណាទេ តែមនុស្សចង់ឈ្នះ ចង់មានព្រៀបលើគេ។

(អាលោកប្រធានរោគចិត្ត!) ខឹងគេក៏បានត្រឹមលួចជេរក្នុងចិត្ត។

  TO BE CONTINUED
BY: Ju jinny🧸

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Hikayelerin yaşadığı yer. Şimdi keşfedin