<ហឹស! មិនខុសទេ!> នាងញញឹមគែមមាត់ប្រើក្រសែរភ្នែកមាន់ព្រៃ។

<លោតចុះពីលើអគារនេះទៅ បើនាងមានសំណាងកើតមកជាតិក្រោយយើងអាចនឹងគិតគូរ ព្រោះយើងមិនចូលចិត្តរសជាតិដដែលទេ..សុីហើយសុាំណាស់!> ចុកឈាម! អ្នកណាមិនដឹងនោះថាចរឹកនាយបែបនេះ បើយកឡើងគ្រែហើយគឺមានតែម្ដងប៉ុណ្ណោះ មួយវិញទៀតកុំភ័យខ្លាចមានអីលើសលួស គេផ្ទាល់នេះការពារសាហាវណាស់។

<..ល្មមចេញបានហើយ!> នារីម្នាក់នោះមិនមាត់តែក្នុងចិត្តហាក់ខឹងនាយប៉ុនពេក ខ្ពើមនៅតព្រោះគេដៀលចំកណ្ដាលមុខពេក។

នេះហើយគឺជាចរឹកJungkook jeon ចង់និយាយស្អីគឺនិយាយនឹង មិនខ្វល់ឡើយថាពាក្យដែលនិយាយនេះអ្នកផ្សេងស្ដាប់ទៅគិតយ៉ាងមិច! សំខាន់មានលុយចង់ធ្វើស្អីក៏បាន! ចរឹកព្រាននឹងក៏ដូចគ្នា គ្មានគ្រូបារអាចារ្យណាប្រដៅរឺបំបាក់បានឡើយ សូម្បីតែម៉ាក់នាយផ្ទាល់ក៏អស់សមត្ថភាពដែរ មានតែបណ្ដោយតែម្ដងទៅ។
|កាត់|
ដំណើរត្រុកៗជាប់ជើងឆ្អេកចេញពីក្រុមហ៊ុនមួយកន្លែង ក្នុងដៃមាននូវក្រដាសឯកសារមួយចំនួន ចំណែកឯដៃម្ខាងទៀតកំពុងcall ទឹកមុខស្អុយប៉ែរ ប្រៀបដូចជាមិនសម្រេចការអ្វីមួយ។
"យ៉ាងមិចហើយឯង ជោគជ័យទេ?"

<112 បូកលើកនេះមួយទៀតកើនដល់113!> ថេយ៉ុង ស្រដីប្រាប់ទៅកាន់អ្នកជាមិត្តមិនដឹងថានិយាយពីអ្វី ប៉ុន្តែបើពួកគេទាំងពីរអាចនឹងដឹងហើយយល់ច្បាស់។ រាងតូចក្រឡេកឆ្វេងស្ដាំមុននឹងបក់ដៃហៅតាក់សុីជិះទៅផ្ទះវិញ។

"ហឺយ!! មិចក៏ចឹង?" ឈូយីម គឺជាមិត្តរបស់ថេយ៉ុងដែលពួកគេស្គាល់គ្នាតាំងពីវិទ្យាល័យ។

<ឲយើងសម្ភាសន៍ជាប់យ៉ាងមិច បើអ្នកមកដាក់ពាក្យប្រជែងជាមួយយើងនោះគឺជាចៅលួតយាយលាបណ្ដាញគ្រួសារគេនឹង! គេអង្គុយតែញញឹមជាប់បាត់ សម្ភាសន៍យើងវិញសួរចង់បែកពពុះមាត់ ចេញចម្លើយមកដាក់ឡើងចំកណ្ដាលមុខ ប្អូនធ្លាក់ហើយ!!~>

គីម ថេយ៉ុង កម្លោះតូចកំពូលស្រស់សោភា រាងតូចស្រឡូនស្រឡៅដូចមនុស្សស្រី អត្តចរិតគេធម្មតាៗ បត់បែនបានគ្រប់ស្ថានការណ៍ ម្យ៉ាងអាយុទើប24។ ចំពោះរឿងការងារវិញ មិនបាច់បរិយាយច្រើន កំពូលស៊យលើលោក ដាក់ពាក្យនៅក្រុមហ៊ុនណា៎ក៏មិនជាប់ដែរ គេទៅសម្ភាសន៍ គេជាប់គ្រប់គ្នា ធ្លាក់តែខ្លួនមួយ ដែលក្រុមហ៊ុនគេដាក់លើកនេះជាក្រុមហ៊ុន113ហើយ លិទ្ធផលធ្លាក់ទៀត។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now