+ចម្ការតែ!!
នៅក្នុងចម្ការតែជាច្រើនជួរដោយក្នុងមួយជួរៗមានប្រវែងប្រហែល៤០ម៉ែត្រតាមទំហំដី។ កម្មករជាច្រើននាក់នៅតាមជួរនីមួយៗ៦ទៅ៧នាក់ឈរគម្លាតឆ្ងាយពីគ្នា៣.៥សង់ទីម៉ែត្រដើម្បីមើលថែនឹងបេះស្លឹកតែដែលដង្កូវស៉ីនោះចោលតាមទម្លាប់ដូចទៅសព្វដង ហើយក្នុងនោះក៏មានម្ចាស់ចម្ការផងដែរ។
ស្របពេលនោះដែលសម្លេងស្រួចស្រែសរបស់ក្មេងប្រុសកម្លោះតូចម្នាក់បានបន្លឺឡើងខ្លាំងៗមកដាស់អារម្មណ៍អោយគ្រប់គ្នាងាកទៅរកគេភ្លេមៗព្រោះតែការចង់ដឹងចង់ឮ។
"ម៉ាក់! ប៉ា! ហិហិ! វាគួរអោយស្រឡាញ់ទេ?" កម្លោះតូចក្រោកឈរបាតដៃផ្ទុកដោយដង្កូវធំប៉ុនមេដៃលើកបង្ហាញសួរទៅកាន់អ្នកជាម្ដាយដែលនៅជួរម្ខាងទៀតនៃដើមតែទាំងញញឹមស្ញេញដាក់គាត់។
"អូហ៍...ព្រះអើយ! មីន! ឆាប់ប្រលែងវាចេញទៅកូន" ពេលក្រឡែកមើលឃើញអ្វីដែលកូនប្រុសបានលើកបង្ហាញហើយគាត់បើកភ្នែកធំៗលើកដៃរឹតទ្រូងតិចៗមុនស្រដីប្រាប់ទៅកាន់កូនប្រុស។
"ហេតុអ្វី? វាគួរអោយស្រឡាញ់សឹងអី កូនមិនលែងវាទេ កូននឹងយកវាទៅចិញ្ចឹម ហិហិ! ឯងកុំបារម្ភណាកូនដង្កូវតូចយើងនឹងយកឯងទៅនៅជាមួយយើង" មិនត្រឹមតែមិនស្ដាប់តាមសម្ដីរបស់អ្នកជាម្ដាយទេគេថែមទាំងប្រកែកនិងចង់យកកូនដង្កូវនៅក្នុងបាតដៃទៅចិញ្ចឹមទៀត ទឹកមុខញញឹមយ៉ាងស្រស់មិនខ្លាចញញើតនឹងសត្វដង្កូវដែលវាគើមៗនៅក្នុងដៃនោះអ្វីបន្ដិចសោះ។
ខុសអីតែប៉ាម៉ាក់គេនិងអ្នកនៅទីនេះឃើញហើយក៏នាំគ្នាចាប់ក្រិចមុខក្រិចមាត់ក្រញែងខ្លួនភ្លេមៗនឹងសត្វដង្កូវនោះ។ និយាយតាមត្រង់ចុះពួកគេធ្លាប់ឃើញនិងបេះដង្កូវចេញពីស្លឹកតែមែន តែដង្កូវទាំងអស់នោះវាតូចៗហើយប៉ិនឈើចាក់ធ្មេញនឹង វាមិនទៅធំអីដល់ម្លឹងនោះឡើយ។ ប៉ុន្តែនេះមើលចុះដង្កូវធំលឹងបប៉ុនមេដៃ ខ្លួនវាទន់ៗពណ៌ខៀវអោយស្រស់ អ្នកប្រុសរបស់ពួកគេចាប់កាន់វាលែងយ៉ាងទំនងដូចមិនខ្លាចអីបន្ដិចទាំងដែលពួកគេមើលទៅវាពិតជាគួរអោយខ្លាចខ្លាំងណាស់ គ្រាន់តែគិតពួកគេនេះចង់តែស្រែកចេញមកក្រៅអោយណាណីតើ។
"គូ! កូនកុំលេងវាអី ប្រលែងវាចោលទៅកូន អានឹងមិនមែនជារបស់ក្មេងសម្រាប់លេងទេ" អ្នកជាប៉ាកាលបើឃើញភរិយាបណ្ដូលចិត្តបាញ់ក្រសែរភ្នែកពិឃាតមករកខ្លួនបែបគម្រាមគាត់ក៏រហ័សកាត់ន័យយល់ភ្លែម ទើបងាកមុខទៅនិយាយលួងលោមកូនប្រុសដោយសម្ដីទន់ភ្លន់។
ប៉ុន្តែងាប់ហើយទោះទៅលើកទូលសម្ដីផ្អែមដប់កញ្ជើរមកដាក់កណ្ដាលមុខទៀតក៏អាល្អិតកំពូលក្បាលខូតមួយនឹងមិនព្រមស្ដាប់សម្ដីគាត់យកមកដាក់ក្នុងខួរដែរ មានតែធ្វើចរិតផ្គើនលើសដើមទៅវិញទើបថា។
"អត់! កូនមិនលែង!" ផ្គើនគឺផ្គើនមែនមិនតែប៉ុណ្ណោះនៅយកដៃទៅអង្អែលលើខ្លួនសត្វដង្កូវធ្វើមិនដឹង។
"គូហ៎ា! កូនចង់ឃើញប៉ាដេកក្រៅបន្ទប់ឬ?" អស់ជម្រើសមានតែម៉្យាងគឺក្បាច់រំលឹកកាលគាត់ដេកក្រៅបន្ទប់ដោយសារកូនក្បាលខូចលើកមុននោះអី។ នឹកដល់រឿងនឹងគាត់ចង់តែបោកក្បាលអោយស្លាប់ភ្លេមៗទេ គ្រាន់តែកូនក្បាលរឹងមិនព្រមស្ដាប់បង្គាប់សោះ ភរិយាកំពូលឆ្នាស់របស់គាត់នេះដេញគាត់អោយមកដេកក្រៅបន្ទប់ភ្លាម លក្ខណៈថាខឹងគោវាយរទេះដូច្នោះចឹង។
ហើយបើម្ដងនេះកូនក្បាលខូចរបស់គាត់លើកនឹងមិនព្រមស្ដាប់បង្គាប់ម្ដងនេះទៀត ខ្លួនគាត់មិនធានារនោះឡើយថាខ្លួននឹងបានបាយហូបឬក៏អត់នៅល្ងាចនេះនោះ សង្ស័យតែមិនបានបាយហូបផងក៏មិនដឹង បើភរិយាកំពូលឆ្នាស់លេងសម្លក់មកកាន់គាត់យកងាប់យករស់យ៉ាងនឹង។
"ប៉ាខ្លាចម៉ាក់! ហាស៎ហា៎..ហាស៎ហ៎ា..ហ្ហឹះៗ"
(ដឹងថាប៉ាខ្លាចម៉ាក់ខំផ្គើនទៀត🙄)
To be Continued ✍️💯
YOU ARE READING
រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)
Randomរឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ការរងចាំទាំងគ្មានក្ដីសង្ឃឹមអស់ជាច្រើនឆ្នាំ ប៉ុន្តែនោះក៏មកពីពាក្យមួយឃ្លាដែលគប់ទុកនៅក្នុងបេះដូងដ៏តូចមួយ។ ពាក្យថា"ស្រឡាញ់"ពីរម៉ាត់ទើបរងចាំទាំងខ្លួនដឹងច្បាស់ថាគេមិនអាចត្រឡប់មកវិញ។ ជារឿងបែបកំប្លែង ហួងហែង ឈ្លោះរប...
🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ភាគ១ ; ផ្ដើមរឿង!
Start from the beginning
